Hermes ជាម៉ាកដ៏ល្បីបំផុតមួយ នៅលើពិភពលោក របស់ប្រទេសបារាំង ដែលផលិតផល របស់ Hermes សុទ្ធសឹងតែមានគុណភាពខ្ពស់តែម្តង ហើយកាលពីពេល ថ្មីៗនេះដែរ អាវដែលត្រូវបានបង្ហាញខ្លួន នៅកម្មវិធី បង្ហាញម៉ូតកន្លងទៅនោះ ពេលនេះត្រូវបានប្រទះឃើញថា បានដាក់លក់នៅហាងមួយកន្លែង។

អាវមួយនេះ ធ្វើឡើងពីស្បែកក្រពើ ត្រូវបានដាក់លក់ក្នុងហាងមួយ នៅផ្លូវ Madison Avenue ទីក្រុងញ៊ូយ៉ក សហរដ្ឋអាមេរិក ក្នុងតំលៃដ៏ថ្លៃជាទីបំផុត គឺរហូតដល់ទៅ ៩១៥០០ ដុល្លារអាមេរិក ឯណោះ។ អាវម៉ាក របស់ប្រទេសបារាំង Hermes ដែលផលិតពីស្បែកក្រពើ និង មានទម្ងន់ស្រាល មួយនេះ បានធ្វើអោយមនុស្សគ្រប់គ្នា មានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះមិននឹកស្មានថា គ្រាន់តែអាវមួយ អាចមានតម្លៃស្មើនឹង ឡានធម្មតា ដល់ទៅ ៤គ្រឿងបែបនេះ នោះទេ។ ទោះបីជាមនុស្សភាគច្រើន នឹងមិនចំណាយប្រាក់ ទិញអាវតម្លៃលើសពី ៣០ដុល្លារ យ៉ាងណា ក៏មិនអាចបញ្ឈប់ម៉ាកដ៏ល្បីនេះ ពីការដាក់ស្លាកតម្លៃ ដ៏សែនថ្លៃ លើអាវរបស់ខ្លួនបានដែរ ហើយ Hermes ក៏បានបញ្ជាក់ផងដែរថា អាវស្បែកក្រពើ របស់ខ្លួន មានតម្លៃ ចាប់ពី ៦ម៉ឺន ដល់ ១០ ម៉ឺន ដុល្លារអាមេរិក។

តើប្រិយមិត្តយល់យ៉ាងណាដែរ?



ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]