ត្រឹម ២៤ ម៉ោង អេស្ប៉ាញមានអ្នកស្លាប់ដោយ​ជំងឺកូវីត-១៩ ​​រហូតដល់ទៅ ​៧៣៨ នាក់

//s5.kh1.co/bc/bcdf39ef7d80da1f1fee587da4655f219531f935.jpg
សង្គម

 ២៦-មីនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

​ចំនួនអ្នកឆ្លងជំងឺកូវីត-១៩ បានកើនឡើងសរុប​ ៤៩,៥១៥ នាក់

​ម៉ាឌ្រីត៖ មនុស្សយ៉ាងហោចណាស់ ​៧៣៨ នាក់ ​បានស្លាប់បាត់បង់ជីវិតដោយជំងឺកូវីត-១៩ នៅប្រទេសអេស្ប៉ាញកាលពី​ថ្ងៃពុធមិ្សលមិញនេះ ​ដែល​ធ្វើឱ្យតួលេខអ្នក​ស្លាប់បានកើនឡើងសរុប ៣,៦៤៧ នាក់។ នេះបើយោងតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters ថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ២០២០ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អ្នកជំងឺម្នាក់ត្រូវបានផ្ទេរទៅសណ្ឋាគារ ដែលគេបាន​ច្នៃទៅជាកន្លែងព្យាបាលអ្នកជំងឺកូវីត-១៩ នៅទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ​
អ្នកជំងឺម្នាក់ត្រូវបានផ្ទេរទៅសណ្ឋាគារ ដែលគេបាន​ច្នៃទៅជាកន្លែងព្យាបាលអ្នកជំងឺកូវីត-១៩ នៅទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ​

ដោយសារតែចំនួនអ្នកស្លាប់ចេះតែបន្តកើនឡើង ពេលនេះអេស្ប៉ាញបានក្លាយជាប្រទេសទី ២ បន្ទាប់ពី​អ៊ីតាលីដែលមានចំនួនអ្នកស្លាប់ដោយជំងឺ-១៩ ច្រើនជាងគេបំផុតនៅទូទាំងពិភពលោក។ ​ក្រុមគូ្រពេទ្យនិងគិលានុបដ្ឋាយិកានៅទូទាំងប្រទេស​អេស្ប៉ាញគឺកំពុងជួបការលំបាកយ៉ាងខ្លាំង ​ហើយទីលាន​ជិះ​ស្គី​ទឹកកកមួយនៅទីក្រុងម៉ាឌ្រីត ត្រូវបានប្រែក្លាយជាទីកន្លែងដាក់សពរបស់អ្នក​ជំងឺ-១៩បណ្តោះអាសន្ន​។

មឈូសត្រូវបានគេរុញចូលទៅក្នុងឈាបនដ្ឋាន​ La Almudena ​ទីក្រុងម៉ាឌ្រីដ
មឈូសត្រូវបានគេរុញចូលទៅក្នុងឈាបនដ្ឋាន​ La Almudena ​ទីក្រុងម៉ាឌ្រីដ

គួរ​ឱ្យដឹងដែរថា កាលពីម្សិលមិញនេះ ប្រទេសអេស្ប៉ាញបានរកឃើញអ្នកឆ្លងជំងឺកូវីត-១៩ថ្មីចំនួន ៧,៤៥៧ បន្ថែមទៀត ដែលធ្វើឱ្យចំនួនសរុបឡើងដល់ ៤៩,៥១៥ នាក់ តាមពីក្រោយសហរដ្ឋអាមេរិក៕

មនុស្សជាច្រើនបានប្រមូលផ្តុំគ្នា​នៅទីក្រុងម៉ាឌ្រីត ក្នុងថ្ងៃទិវានារីអន្តរជាតិ​ ៨ ខែមីនា មុនពេល​ផ្ទុះឡើងនៃករណីឆ្លង​
មនុស្សជាច្រើនបានប្រមូលផ្តុំគ្នា​នៅទីក្រុងម៉ាឌ្រីត ក្នុងថ្ងៃទិវានារីអន្តរជាតិ​ ៨ ខែមីនា មុនពេល​ផ្ទុះឡើងនៃករណីឆ្លង​

សូមទស្សនាវីដេអូខាងក្រោម៖ 

វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T