តារាចម្រៀងដ៏ល្បីឈ្មោះ របស់ប្រទេសចិនប្រមាណ ២២រូប បានធ្វើការសម្តែង នៅក្នុងទីក្រុងហុងកុង កាលពីយប់ថ្ងៃអាទិត្យ ទី៣១ ខែមីនា ឆ្នាំ២០១៣ កន្លងមកនេះ ដើម្បីរំលឹកដល់ថ្ងៃបុណ្យគំរប់ ១០ឆ្នាំ របស់តារាចម្រៀង និងជាតួសម្តែងរបស់ប្រទេសចិន Leslie Cheung។

យោងតាមប្រភពព័ត៌មាន មេដេលី របស់ប្រទេសចិន បានឲ្យដឹងថា តារាប្រុស Leslie Cheung មានអាយុ ៤៦ឆ្នាំ កើតនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ១៩៥៦ បានស្លាប់ក្នុងសណ្ឋាគារមួយ ក្នុងទីក្រុងហុងកុង ប្រទេសចិន កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០០៣ កន្លងមកនេះ។ ទោះបីជាតារាប្រុសរូបនេះ បានស្លាប់បាត់ទៅហើយ ប៉ុន្តែកាលពីឆ្នាំ២០១០ តារាប្រុស Leslie Cheung ត្រូវបានជាប់លេខ ៣ ក្នុងការបោះឆ្នោតដើម្បីជ្រើសរើស តារាដែលជានិមិត្តរូបក្នុងដួងចិត្ត ហើយលេខ១ ត្រូវបានលើតារាចម្រៀង Michael Jackson និងលេខ២ ត្រូវបានលើតារាចម្រៀង The Beatles។

យ៉ាងណាម៉ិញ តារាចម្រៀង Jacky Cheung , Karen Mok , Kelly Chen , Tony Leung និង Joey Yung ដែលបានធ្វើការសម្តែង ក្នុងថ្ងៃបុណ្យគំរប់ ១០ឆ្នាំ នៃតារាប្រុស Leslie Cheung បានធ្វើការគោរពដល់វិញ្ញាណក្ខ័ណ្ឌរបស់គាត់ និងសម្តែងពីទឹកចិត្ត ដែលគោរព ស្រលាញ់ និងរាប់អានគាត់ផងដែរ។

Leslie Cheung

Jacky Cheung

Kelly Chen

Vivian Chow

Tony Leung

ប្រិយមិត្តរបស់តារាប្រុស Leslie Cheung បានឈរខាងក្រៅសណ្ឋាគារ ក្នុងទីក្រុងហុងកុង ដែលជាកន្លែងតារាប្រុសរូបនេះស្លាប់ ដើម្បីចូលរួមបុណ្យគំរប់ ១០ឆ្នាំរបស់គាត់

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]