កូវីដ១៩៖ កម្ពុជាបន្តបិទបៀរហ្កាឌិន បន្ទាប់ពីបិទខារ៉ាអូខេ និងរោង​ភាពយន្ត

//s5.kh1.co/81/819754453da6b63345a8ed0ebcee51f2da91aeed.jpg
សង្គម

 ២៥-មីនា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ក្រសួងទេសចរណ៍កម្ពុជា នៅថ្ងៃទី២៥ ខែមីនានេះ បានជូនដំណឹងទៅអភិបាលរាជធានី-ខេត្តទាំងអស់ឲ្យបិទ​អាជីវកម្ម​បៀរហ្កាឌិន​

ក្រសួងទេសចរណ៍កម្ពុជា នៅថ្ងៃទី២៥ ខែមីនានេះ បានជូនដំណឹងទៅអភិបាលរាជធានី-ខេត្តទាំងអស់ ទូទាំង​ប្រទេស​ឲ្យបិទ​អាជីវកម្ម​បៀរហ្កាឌិន​តាមមូលដ្ឋានរបស់ខ្លួនជាបណ្តោះអាសន្នសិន ចាប់ពីថ្ងៃទី២៥ ខែមីនាតទៅ ដើម្បីចូលរួម​បង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងប្រទេសកម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការកត់សម្គាល់ មុនសម្រេចបិទបៀរហ្កាឌិន អាជ្ញាធរពាក់ព័ន្ធបានបិទខារ៉ាអូខេ និងរោងភាពយន្តមួយរយៈ​រួចទៅហើយ។ ហើយការបិទជាបណ្តោះអាសន្ននេះ ធ្វើឡើងក្រោយកម្ពុជា មានករណីឆ្លងចំនួន៩៣នាក់ ដោយ​ក្នុងនោះមាន៦នាក់បានជាសះស្បើយវិញ គិតត្រឹមរសៀល​ថ្ងៃ២៥មីនា ២០២០នេះ៕

លិខិតពីក្រសួងទេសចរណ៍
លិខិតពីក្រសួងទេសចរណ៍
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · ១៣ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T