ជនបរទេសភាគច្រើនគិតថា ពងទាកូន ដែលខ្មែរយើងនិយមចូលចិត្ដ គួរឲ្យខ្ពើម ។ ពងទាកូនដូចជាមិន មានអ្វីគួរឲ្យខ្ពើមសោះ បើប្រៀបធៀបទៅនឹងស៊ុតស្ងោរនៅទីក្រុង Dongyang ក្នុងខេត្ត Zhejiang ប្រទេសចិន ។ វិធីស្ងោរស៊ុតនៅទីក្រុងចិននោះចម្លែកណាស់ គឺគេស្ងោរក្នុងទឹកនោមកូនក្មេងព្រហ្មចារី ជាពិសេសក្មេងប្រុសក្រោមអាយុ ១០ ឆ្នាំ។

វិធីស្ងោរស៊ុតនេះមានរាប់សតវត្សមកហើយ ក្នុងតំបន់នោះ ដោយអ្នកលក់ និង អ្នកញ៉ាំអះអាងថា ស៊ុតបែបនេះជួយ សុខភាព បណ្ដេញជំងឺ ១០០ មុខ ហើយថែមទាំងមានក្លិន ឆ្ងុយថែមទៀត។ ការស្ងោរត្រូវការរយៈពេលជិតមួយថ្ងៃពេញ ។ ដំបូង គេយកស៊ុតមកត្រាំក្នុងទឹកនោមក្មេង ជាច្រើនម៉ោង បន្ទាប់មក ស្ងោរក្នុងទឹកនោម រួចហើយគេវាយស៊ុត បំបែករួចស្ងោរក្នុងកម្ដៅអែៗរាប់ម៉ោងទៀត ដើម្បីឲ្យស៊ុតចូលជាតិ។

ស៊ុតមួយថ្លៃ ជិតមួយពាន់រៀល ថ្លៃជាងពងទាកូនខ្មែរបន្ដិច។

អ្នកលក់ស៊ុតស្ងោរនេះរាល់ថ្ងៃត្រូវដើរប្រមូលនោមក្មេងតាមសាលាបឋមសិក្សា ដើម្បីយកមកស្ងោរស៊ុត ។ អាជ្ញាធរ ក្នុងតំបន់នោះបានចាត់ទុក  ស៊ុតស្ងោរក្មេងព្រហ្មចារី ជាកេរ្តិ៍តំណែលវប្បធម៌ប្រទេសចិនមួយ។

ប៉ុន្តែក៏មានជនជាតិចិននៅតំបន់នោះ​ដែលគិតថាវាស្មោគគ្រោគ ហើយចង់​ឲ្យលុបបំបាត់ការស្ងោររបៀបនេះ។ តើប្រិយមិត្តអ្នកអាន​គិតយ៉ាងណាចំពោះស៊ុតស្ងោរបែបនេះ?

ដោយ វីន

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]