ក្រោយពេលធ្លាក់ខ្លួន ឆ្លងCovid-19 Lydia ដល់ថ្នាក់ត្រូវស្រែកយំ ដើម្បីបន្ធូរអារម្មណ៍ចេញខ្លះ

//s5.kh1.co/68/68745a17a92323dc78501a3630c0011e8df8765b.jpg
តារា & កម្សាន្ដ

 ២៥-មីនា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ក្រោយពីបានបង្ហាញកម្លាំងចិត្តដើម្បីតស៊ូជម្នះពីជំងឺ Covid-19 ស្រាប់តែ ថ្មីៗនេះ Lydia បានបង្ហោះសារមួយ ដែលធ្វើឲ្យហ្វេនៗស្ទើរតែស្រក់ទឹកភ្នែក ដោយបានរៀបរាប់ពីអារម្មណ៍ដ៏សែនលំបាក ដែលពេលខ្លះនាងក៏ត្រូវយំ ដើម្បីជួយឱ្យមានអារម្មណ៍ធូរស្រាលបានខ្លះផងដែរ

ថៃ៖ ក្រោយពីបានប្រកាសថាខ្លួន កំពុងតែផ្ទុកវីរុស Covid-19 និងត្រូវសម្រាកព្យាបាល ដាច់ដោយឡែកនៅក្នុងមន្ទីរពេទ្យអស់រយៈពេល ជាច្រើនថ្ងៃមក តារាស្រី Lydia ក៏តែងតែបាន ចេញមកផ្តល់ចំណេះដឹង អំពីរោគសញ្ញានៃជំងឺនេះ។មិនត្រឹមតែប៉ុណ្ណោះ នាងថែមទាំង បានបង្ហាញកម្លាំងចិត្ត ដ៏រឹងមាំក្នុង ការតស៊ូជម្នះ ទៅលើជំងឺមួយនេះផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ថ្មីៗនេះ Lydia ស្រាប់តែបានបង្ហោះសារមួយ ដែលធ្វើឲ្យហ្វេនៗ ស្ទើរតែស្រក់ទឹកភ្នែក ដែលនាងក៏បានរៀបរាប់ ពីអារម្មណ៍ដ៏សែនលំបាក របស់នាងផ្ទាល់តែម្ដង ដោយក្នុងនោះដែរ នាងបាននិយាយថា៖ 

គ្រាន់តែយល់ថា ការយំ អាចជួយឱ្យមានអារម្មណ៍ធូរស្រាលបានខ្លះ ការស្រែកយំ ពិតជាធ្វើឱ្យខ្ញុំស្ងប់អារម្មណ៍ នៅពេលនោះផងដែរ។

សាររបស់ Lydia

បន្ទាប់ពី បានបង្ហោះសារ រៀបរាប់ដ៏កម្សត់ បែបនេះហើយ ក៏មានមិត្តៗរួមអាជីព ព្រមទាំងហ្វេនៗជាច្រើន បានចូលមក Comment លើកទឹកចិត្តទៅដល់នាង ព្រមទាំងស្វាមី ជាពិសេស សង្ឃឹមថា អ្នកទាំងពីរ នឹងជាសះស្បើយពី ជំងឺនេះ នាពេលឆាប់ៗនេះ ទៀតផង៕

សូមទស្សនារូបភាពខាងក្រោម៖

Lydia 
Lydia 
Lydia
Lydia
Lydia
Lydia
Lydia និង ស្វាមី
Lydia និង ស្វាមី
Lydia និង ស្វាមី
Lydia និង ស្វាមី
សាររៀបរាប់ របស់ Lydia
សាររៀបរាប់ របស់ Lydia
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T