ចិន៖ កូនជ្រូកមួយក្បាល កើតមកមានលក្ខណៈខុសធម្មតា ដែលស្បែករបស់វារលោងគ្មានរោម និងមានច្រមុះវែងដូចសត្វដំរី បានសាងភាពភ្ញាក់ផ្អើលដល់អ្នកស្រុកឲ្យមកមើលព្រោងព្រាត។

តាមការឲ្យដឹងពីម្ទាស់កសិដ្ឋានផ្ទាល់ បាននិយាយថាកូនជ្រូកដែលមានរូបរាងខុសប្រក្រតីតាំងពីកំណើតនេះ ទើបកើតនៅថ្ងៃទី ១៩ ខែ មីនា កន្លងទៅថ្មីៗ ក្នុងស្រុក Jinsha ទីក្រុង Bijie នៃខេត្ដ Guizhou

តួយ៉ាង បើពិនិត្យទៅលើវីដេអូឃ្លីបមួយ ថតឡើងដោយអ្នកស្រី Fan Meiling ដែលត្រូវជាក្មួយរបស់ម្ចាស់ជ្រូកបានបង្ហាញឲ្យឃើញថា កូនជ្រូកដ៏កម្រនោះត្រូវបានគេបំបែកចេញពីមេ ហើយដាក់វាជាមួយនឹងបងប្អូនរបស់វាចំនួន ក្បាលទៀតឲ្យដេកនៅក្នុងកន្ត្រក់តែមួយ ក្រោមពន្លឺអំពូលភ្លើងពណ៌ពងមាន់។ ជាមួយគ្នានេះដែរ អ្នកស្រី Fan បាននិយាយថា៖

  អ្នកស្រី Fan

យ៉ាងណាមិញ ក៏ស្រាប់តែមានព័ត៌មានមិនពិតមួយបានចុះផ្សាយថា កូនជ្រូកនោះបានងាប់ទៅវិញ ក្រោយកើតបានតែប៉ុន្មានម៉ោងប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ ពូរបស់អ្នកស្រី Fan​ បានរាយការណ៍មកថា បច្ចុប្បន្ននេះកូនជ្រូកកំពុងស្ថិតនៅការិយាល័យសត្វចិញ្ចឹមក្នុងតំបន់ ហើយមន្ត្រីនៅទីនោះនឹងយកវាទៅពិនិត្យ៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

កូនជ្រូកចម្លែក
កូនជ្រូកចម្លែក និងបងប្អូនរបស់វា
កូនជ្រូកចម្លែក
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ