ញ៉ាំបានគេងបាន ពេលនេះ សៀវ ឡុងនី ធាត់ខ្លាំង ដល់ថ្នាក់ដុះបឿក

//s5.kh1.co/55/55a3a76d7f34747fbfc52d5f048f201f6ed5b563.jpg
តារា & កម្សាន្ដ

 ២៥-មីនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

Liu Yifei កាលពីថ្មីៗនេះ ត្រូវមហាជនរិះគន់សារជាថ្មីម្តងទៀត ជាមួយរូបរាង យ៉ាងខុសស្រឡះ ជាការឡើងគីឡូខ្លាំងយ៉ាងខ្លាំង។

ប្រទេសចិន៖  មួយរយៈពេលនេះ តារាសម្តែងស្រី ដ៏មានប្រជាប្រិយភាព ប្រចាំប្រទេសចិន នាង Liu Yifei ដែលគ្រប់គ្នាស្គាល់ថា សៀវ ឡុងនី បានទទួលរងការរិះគន់ យ៉ាងខ្លាំងក្លា ពីសំណាក់មហាជន ទៅលើសម្រស់ របស់នាងម្តងហើយ ម្តងទៀត។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក នាពេលថ្មីៗនេះ Lui Yifei ក៏ត្រូវបានមហាជន មានការចាប់អារម្មណ៍ម្តងទៀត ទៅលើការឡើងទម្ងន់របស់នាង។ ជាពិសេសតាមរយៈរូបថត របស់មិត្តនាង​ ដែលត្រូវបានចែករំលែក នៅទីក្រុងឡុងដ៍ ជាមួយអាហារពេលល្ងាច ជាមួយមិត្តភក្តិ ពីរ បីនាក់។ ក្នុងនោះផងដែរ គេសង្កេតឃើញ និងចាប់អារម្មណ៍ភ្លាម ពីសម្រស់ ដោយមុខទទេរ ជាពិសេសមុខ របស់នាង មានសភាពប៉ោងធំ និងមានដុះ បឿក ថែមទៀតផង។

បើធៀប ​Lui Yifei ជាមួយនឹង តារាសម្តែងដ៏ទៃទៀត ដូចជាYang Mi និង Angelababyជាដើម ពួកគេសុទ្ធសឹងតែ មានអាយុ៣០ប្លាយ និងមានស្វាមី រួចទៅហើយ ប៉ុន្តែ រូបរាងរបស់ពួកគេ នៅតែស្រស់ស្អាត មិនសូវជាឡើងទម្ងន់ ដូចជានាងឡើយ៕​  

Yang Mi និង​ សៀវ ឡុងនី
Yang Mi និង​ សៀវ ឡុងនី
Angelababy និង​សៀវ ឡុងនី
Angelababy និង​សៀវ ឡុងនី
រូបថតដែល សៀវ ឡុងនី ដុះបឿក
រូបថតដែល សៀវ ឡុងនី ដុះបឿក
Liu Yifei ពីមុន និងពេលនេះ
Liu Yifei ពីមុន និងពេលនេះ
រូបថតដែល សៀវ ឡុងនី ដុះបឿក
រូបថតដែល សៀវ ឡុងនី ដុះបឿក
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T