នៅក្នុងផ្ទះហើយ ពាក់ម៉ាស់រហូតទៀត បែរជាតារារ៉េបរូបនេះ នៅតែឆ្លងជំងឺ Covid-19

//s5.kh1.co/7f/7f5290378b50ec9a40e549c231f75e5a1d4e9b73.jpg
តារា & កម្សាន្ដ

 ២៥-មីនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

តារារ៉េប Slim Thug គាត់មានការប្រុងប្រយ័ត្នយ៉ាងខ្លាំង ដោយពាក់ម៉ាស់ផង ស្រោមដៃផង ប៉ុន្តែចុងក្រោយគាត់សង្ស័យថាគាត់បានឆ្លងពីការទៅក្រៅដើម្បី ញ៉ាំអាហារនៅខាងក្រៅម្តងម្កាល។

បរទេស៖ ពិតណាស់ថា វីរុសកូរ៉ូណា ជាវីរុសមួយប្រភេទ ដែលវាយលុក តាមផ្លូវដង្ហើម ហើយទើបនឹង ចាប់កំណើតនៅក្នុងផែនដីនេះ កាលពីចុងឆ្នាំ២០១៩ នៅទីក្រុងវ៊ូហាន ប្រទេសចិន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ វីរុសប្រភេទថ្មីនេះ មានលក្ខណៈកាចសាហាវ និងងាយឆ្លងខ្លាំងណាស់ ប្រសិនជា អ្នកមានការធ្វេសប្រហែសតែបន្តិចបន្តួច អ្នកអាចប្រហែលជា អាចឆ្លងវីរុសនេះ បានដោយប្រការណាមួយ ជាក់ជាមិនខាន ដូចជាមិនបានលាងដៃគ្រប់គ្រាន់ មិនពាក់ម៉ាស់ ជាដើម។

ដោយឡែក តារាចម្រៀងរ៉េបចង្វាក់Hip-Hop លោក Slim Thug បានធ្វើតេស្តកូរ៉ូណា ហើយទទួលបានលទ្ធផលវិជ្ជមាន ដោយបានលើកឡើងថា រូបលោក មានការប្រុងប្រយ័ត្នយ៉ាងខ្លាំង ដោយពាក់ម៉ាស់ផង ស្រោមដៃផង ប៉ុន្តែចុងក្រោយតារារ៉េបមួយរូបនេះ មានការសង្ស័យថា គាត់បានឆ្លងពីការទៅក្រៅ ដើម្បីញ៉ាំអាហារ នៅខាងក្រៅម្តងម្កាល។

ទោះបីយ៉ាងណាក៏ដោយ Slim Thug ក៏បានកើនរំលឹក ដល់អ្នកគាំទ្រទាំងអស់ ប្រសិនជាអាច កុំចេញក្រៅផ្ទះឲ្យសោះ ត្រូវនៅផ្ទះ នឹងកុំធ្វេសប្រហែសឲ្យសោះ​ ប៉ុន្តែប្រសិនជា អ្នកមានរោគសញ្ញាណាមួយ សង្ស័យថា ជាជំងឺកូរ៉ូណា សូមស្វែងរក ការធ្វើតេស្ត ដែលនៅជិតបំផុត៕

សូមចូលមើលរូបខាងក្រោម៖

Slim Thug
Slim Thug
Slim Thug
Slim Thug
Slim Thug
Slim Thug
Slim Thug
Slim Thug
Slim Thug
Slim Thug
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T