តារាទីមួយហើយ! ទៀងមុំ សុធាវី និងស្វាមី បរិច្ចាគប្រាក់ទប់ស្កាត់ជំងឺ Covid-19 ច្រើនជាងគេ រហូតដល់...

//s5.kh1.co/44/44001c034b44cce59fc6a4c4c6a84205b745d909.jpg
តារា & កម្សាន្ដ

 ២៥-មីនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

កាលពីម្សិលមិញនេះ បើតាមហ្វេសប៊ុកផេកលោក ហេង ឡុង ប្រធានសមាគមសិល្បៈខ្មែរ បានឲ្យដឹងថា តារាចម្រៀងមនោសញ្ចេតនា អ្នកនាង ទៀង មុំសុធាវី និងស្វាមី បានចូលរួមបរិច្ចាគថវិការ ចំនួន ៥ពាន់ដុល្លារ ដើម្បីចូលរួមដល់ការទប់ស្កាត់ការរីរាលដាលជំងឺ Covid-19ផងដែរ។

ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានដឹងរួចមកហើយថា ពិភពលោកទាំងមូលគឺកំពុងស្ថិតក្នុងភាពភ័យខ្លាចខ្លាំង ចំពោះបញ្ហាជំងឺឆ្លង Covid-19 ដែលកំពុងវាយលុកទាំងអឺរ៉ុប និងអាស៊ី ក្នុងនោះផងដែរ ក៏មានប្រទេសកម្ពុជាយើង ដោយគិតមកត្រឹមថ្ងៃ ២៥ ខែមីនានេះ មានចំនួនអ្នកឆ្លង ៩១ករណីហើយ ដែលក្នុងនោះមានអ្នកព្យាបាលបានជាសះស្បើយ ៤ករណីផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងការកើនឡើង ពីមួយថ្ងៃទៅមួយថ្ងៃ នៃចំនួនអ្នកឆ្លង Covid-19 គេឃើញថា ពេលកន្លងមកនេះ មានបណ្ដាសប្បុរសជន អ្នកមានមុខមាត់ក្នុងសង្គម ពិសេសសិល្បៈករ សិល្បៈការនីជាច្រើន បាននាំគ្នា បរិច្ចាគថវិកាផ្ទាល់ខ្លួន ដើម្បីទំនុកបម្រុង ជាការជួយសម្រួលដល់ការចំណាយរបស់ប្រទេសជាតិ ក្នុងការជួយទប់ស្កាត់ និងព្យាបាលជំងឺCovid-19 នេះផ្ទាល់តែម្ដង។

ជាមួយគ្នានេះផងដែរ កាលពីម្សិលមិញនេះ បើតាមហ្វេសប៊ុកផេកលោក ហេង ឡុង ប្រធានសមាគមសិល្បៈខ្មែរ បានឲ្យដឹងថា តារាចម្រៀងបែបមនោសញ្ចេតនា អ្នកនាង ទៀង មុំសុធាវី និងស្វាមី បានចូលរួមបរិច្ចាគថវិកា ចំនួន ៥ពាន់ដុល្លារ ដើម្បីចូលរួមជាអំពើសម្បុរសធម៌ ក្នុងការជួយដល់ការទប់ស្កាត់ការរីរាលដាលជំងឺ Covid-19 តបតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់សម្ដេចផងដែរ។

តាមរយៈដំណឹងនេះ ធ្វើឲ្យមានអ្នកចូលខមិន កោតសរសើរអំពីទឹកចិត្ត និងទង្វើដ៏ល្អរបស់អ្នកនាងជាច្រើន មិនត្រឹមតែប៉ុណ្ណោះនៅក្នុងនោះក៏បានលេចឡើងថា នាងក៏ជាតារាស្រីទី១ ដែលបានបរិច្ចាគជួយរឿងសង្គម បញ្ហាប្រទេស ច្រើនជាងគេផងដែរ៕

 ទស្សនារូបភាពខាងក្រោម៖

ទៀង មុំសុធាវី និងស្វាមី  
ទៀង មុំសុធាវី និងស្វាមី  
ទៀង មុំសុធាវី និងស្វាមី  
ទៀង មុំសុធាវី និងស្វាមី  
ទៀង មុំសុធាវី និងស្វាមី  
ទៀង មុំសុធាវី និងស្វាមី  
ទៀង មុំសុធាវី និងស្វាមី  
ទៀង មុំសុធាវី និងស្វាមី  
  រូបភាពពី ហ្វេសប៊ុកផេកលោក ហេង ឡុង
  រូបភាពពី ហ្វេសប៊ុកផេកលោក ហេង ឡុង
ទៀង មុំ​សុធា​វី
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T