ខណៈជំងឺកូវីដ-១៩នៅតែជាឧបសគ្គ ប្រទេសអូស្ដ្រាលីបានហាមឃាត់ការធ្វើដំណើរ ចេញទៅក្រៅប្រទេស

//s5.kh1.co/08/080da6f6ab3e65fc0d365f03f46b10701c4027a8.jpg
សង្គម

 ២៥-មីនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

អូស្ត្រាលីបានរាយការណ៍ថា មានករណីឆ្លងថ្មីចំនួន ៤២៩ នាក់នៃវីរុសកូរ៉ូណាប្រភេទថ្មី នៅថ្ងៃពុធនេះ។

អូស្ដ្រាលី៖ ប្រទេសអូស្ដ្រាលីបានហាមឃាត់ការធ្វើដំណើរទៅក្រៅប្រទេស និងបានពង្រឹងការរឹតបន្តឹងផ្នែកសង្គម ដើម្បីដោះស្រាយការរីករាលដាលនៃវីរុសកូរ៉ូណាប្រភេទថ្មី នេះបើយោងតាមប្រសាសន៍របស់នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison នៅថ្ងៃអង្គារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Morrison បាននិយាយថា៖ «យើងនឹងរស់នៅជាមួយវីរុសនេះ យ៉ាងហោចណាស់ប្រាំមួយខែ»។ លោកបានបញ្ជាក់បន្ថែមទៀតថា៖ «អាទិភាពចម្បងគួរតែកំណត់ ទៅលើវិធានការឃ្លាតឆ្ងាយពីសង្គម»។

ប្រទេសអូស្ដ្រាលីបានហាមឃាត់ការធ្វើដំណើរទៅក្រៅប្រទេស
ប្រទេសអូស្ដ្រាលីបានហាមឃាត់ការធ្វើដំណើរទៅក្រៅប្រទេស

ដើម្បីទទួលបានលទ្ធផល នាយករដ្ឋមន្ត្រីបានបង្ហាញពីវិធានការឃ្លាតឆ្ងាយពីសង្គម ដែលគួរតែរឹតបន្តឹង រួមមានពិធីមង្គលការដែលមានអ្នកចូលរួមច្រើនបំផុត មិនលើសពីប្រាំនាក់ និងពិធីបុណ្យសពដែលមានមនុស្សចូលរួម មិនលើសពីដប់នាក់ ដោយមនុស្សម្នាក់ៗ ស្ថិតក្នុងចម្ងាយបួនម៉ែត្រក្រឡាពីគ្នា។

អូស្ត្រាលីបានរាយការណ៍ថា មានករណីឆ្លងថ្មីចំនួន ៤២៩ នាក់នៃវីរុសកូរ៉ូណាប្រភេទថ្មី នៅថ្ងៃពុធនេះ ដោយចំនួនករណីឆ្លងសរុបបានឡើងទៅដល់ ២,២៥២ ករណីដែលក្នុងនោះមានមនុស្ស ៨ នាក់បានស្លាប់ នេះបើយោងតាមនាយកដ្ឋានសុខាភិបាលរបស់ប្រទេសនេះ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T