Covid-19 កំពុងរាតត្បាត ចៀវៃ និងគ្រួសារ មិនខ្វល់ទៅដើរលេង មិនពាក់ម៉ាស់ ត្រូវគេជេរព្រាត

//s5.kh1.co/97/97e5d597c54b39469fc33c69e024f4fce6bb925c.jpg
តារា & កម្សាន្ដ

 ២៥-មីនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

​ដំណើរ​កម្សាន្ត​លើក​នេះ​Ruby Lin និង​ស្វាមី ​ត្រូវ​បាន​មហាជន​ជា​ច្រើន ​ធ្វើ​ការ​រិះ​គន់​យ៉ាង​ចាស់​ដៃថា ពួកគេ​ទាំងពីរ​​ ​មិន​ខ្វល់​ខ្វាយ​រឿងសុវត្ថិភាព។

បរទេស៖ ​បែក​ធ្លាយ​រូប​ភាពប្តី​ប្រពន្ធ ​តារាសម្តែង​ចិន​ដ៏ល្បី Ruby Lin និង​ Wallace Huo ក្នុង​​ដំណើរកម្សាន្ត ​របស់​ពួកគេ ​ជា​មួយ​កូន​ស្រី​ទៅ​កាន់ ​កោះ​បាលី​យ៉ាង​រីក​រាយ​ បញ្ចប់​ព័ត៌មាន​ដែល​ថា ​ទំនាក់​ទំនង​របស់​ពួកគេ ​មិន​សូវល្អ​នឹង​គ្នា​ កន្លង​មក​ចោល​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ កាលពី​ពេល​ថ្មី​ៗ​នេះ ​ប្តី​ប្រពន្ធ​មួយ​គូនេះ បាន​នាំ​​​កូន​ស្រី​ ​ ​ត្រឡប់​មកកាន់​កន្លែង​ដែល​ពួកគេ ​បាន​សាង​អនុស្សាវរីយ៍​ គឺកន្លែង​ដែល​បាន​រៀប​ការ​ កាល​ពី​៤​ឆ្នាំ​មុន ​យ៉ាង​រ៉ូមែន​ទិក និង​ក៏​ជា​ពេល​ដែល​ពោរពេញ​ដោយ ​សុភមង្គលខ្លាំង​​ដែរ​។

ក៏ប៉ុន្តែ​ ក្នុង​ដំណើរ​កម្សាន្ត​លើក​នេះ​ Ruby Lin ដែល​អ្នក​គ្រប់​គ្នា​បាន​ស្គាល់​ថា ចៀវៃ​ និង​ស្វាមី​ ​ ​ត្រូវ​បាន​មហាជន​ជា​ច្រើន ​ធ្វើ​ការ​រិះ​គន់​យ៉ាង​ចាស់​ដៃថា ពួកគេ​ទាំងពីរ​​ ​មិន​ខ្វល់​ខ្វាយ​រឿងសុវត្ថិភាព ស្របពេលដែល ​ពិភព​លោក​ទាំង​មូល ​កំពុង​តែ​ខ្វល់​ខ្វាយ​ពី​ការ ​ផ្ទុះ​ឆ្លង​​​វីរុស​COVID-19 ​។ តែ​បើ​ក្រឡេក​មក​មើល ​ប្តី​ប្រពន្ធ​មួយគូនេះ ​បែរ​ជា​មិន​ខ្វល់​ខ្វាយ​ ហើយ​មិន​ពាក់​ម៉ាស់ ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ ស្រប​ពេល​ដែល​ពួកគេ ​ក៏​បាន​នាំ​កូន​ស្រី ​ទៅ​ជាមួយគ្នា​​ផងដែរនោះ។

តាមការ​ពិត​ កន្លង​មក ​គេ​ក៏​តែង​តែ​ឃើញ ​តារាស្រី​រូបនេះ ​​តែង​តែបង្ហោះ​រូប​ពាក់​ម៉ាស់ ជា​គំរូ និង​ជា​សារ ​ដល់​អ្នក​គាំទ្រ​ឲ្យ​មាន ​ការ​ប្រុង​ប្រយ័ត្ន​ ជាមួយ​នឹង​ការ​ឆ្លង​ នៃ​វីរុស​COVID-19 រហូតមក​ផងដែរ៕

Ruby Lin
Ruby Lin
Wallace Huo
Wallace Huo
Ruby Lin និង​Wallace Huo
Ruby Lin និង​Wallace Huo
Ruby Lin និង​Wallace Huo
Ruby Lin និង​Wallace Huo
រូបថតដែល ពួកគេ​កំពុង​លំហែកម្សាន្ត​ នៅ​បាលី 
រូបថតដែល ពួកគេ​កំពុង​លំហែកម្សាន្ត​ នៅ​បាលី 
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T