ច្រមុះលែងដឹងក្លិន អណ្ដាតលែងដឹង​​រសជាតិ អាចជារោគសញ្ញាឆ្លងវីរុស COVID-19!

//s5.kh1.co/9f/9fac782f5832e981ab56fa18cec4e8e0ade3ff68.jpg
នារី

 ២៥-មីនា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ក្រុម​គ្រូពេទ្យ​របស់​ប្រទេស​អង់គ្លេស​បាន​លើកឡើងថា​អាការៈច្រមុះមិនអាចដឹង​ក្លិន និង​មាត់លែងដឹងរសជាតិអាច​ជា​រោគសញ្ញាមួយថាបានឆ្លង​វីរុស COVID-19។

ក្រុម​គ្រូពេទ្យ​របស់​ប្រទេស​អង់គ្លេស​បាន​លើកឡើងថា​ អាការៈច្រមុះមិនអាចដឹង​ក្លិន និង​មាត់លែងដឹងរសជាតិអាច​ជា​រោគសញ្ញាមួយថាបានឆ្លង​វីរុស COVID-19។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុង​សេចក្ដី​ថ្លែងការណ៍​ចេញ​ផ្សាយ​នៅ​ថ្ងៃទី​២១ ខែ​មីនា​ដែល​មាន​ការ​ចូលរួម​ពី​គ្រូពេទ្យ​ជំនាញ​ផ្នែក​ត្រចៀក ច្រមុះ​ និង​បំពង់ក​បាន​ឲ្យ​ដឹង​ថា​ការ​បាត់​បង់ការដឹង​ក្លិន​ (anosmia) គឺ​មាន​ទាក់ទង​ទៅ​នឹង​វីរុស​ និងមាន​ប្រហែល​ជា​៤០%​នៃ​ករណីអ្នក​ឆ្លងវីរុស​ COVID-19 ​មាន​អាការៈ​នេះ​កើតឡើងបន្ទាប់​ពី​ឆ្លង​វីរុសរួច​មក។

តាម​ទិន្នន័យ​របស់​អ្នក​ជំងឺ​ឆ្លង​វីរុស COVID-19 នៅ​តាម​បណ្ដា​ប្រទេស​ជា​ច្រើន​មាន​ការ​បាត់​បង់សមត្ថភាព​ដឹង​​ក្លិន​ដែល​ជា​រោគសញ្ញា​មួយ​ក្នុង​ចំណោម​រោគ​សញ្ញា​ផ្សេងៗ។ អ្នកជំនាញ​​ក៏​បាន​ពិពណ៌នា​ថា​ការ​បាត់បង់ការ​ដឹង​ក្លិន និង​ការ​បាត់បង់​រសជាតិ (dysgeusia) ច្រើន​កើត​លើ​អ្នក​តេស្ដ​វិជ្ជមាន​វីរុស COVID-19 ដែល​មិន​មាន​រោគសញ្ញា​ផ្សេងៗ។ 

គ្រូពេទ្យ​បាន​ណែនាំ​ថា​ការ​បាត់បង់​ឃានវិញ្ញាណ និង​ជីវ្ហាវិញ្ញាណ​នឹង​ត្រូវ​បញ្ចូល​ក្នុង​តារាង​រោគសញ្ញា​របស់​វីរុស COVID-19 ដើម្បី​តាមដានរកមើលអ្នកឆ្លង។ ម៉្យាង​ទៀត​ នៅ​ពេល​មាន​ការ​បាត់បង់​វិញ្ញាណ​ទាំង​នេះ​ អ្នកជំងឺគឺ​មិន​មាន​រោគសញ្ញា​ផ្លូវដង្ហើមផ្សេង​ទេ។

ករណី​ដែល​អ្នក​ជំងឺ​បាត់បង់ការដឹង​ក្លិន​នេះ​រក​ឃើញ​មាន​នៅ​ប្រទេស​អ៊ីរ៉ង់ សហរដ្ឋអាមេរិក បារាំង និង​អ៊ីតាលី​ខាង​ជើង។ វេជ្ជបណ្ឌិត Claire Hopkins ប្រធាន British Rhinological Society ក៏​បាន​លើក​ឡើង​ថា​អ្នកស្រី​បាន​ពិនិត្យ​ផ្ទាល់​លើ​អ្នក​ជំងឺ​៤នាក់​អាយុ​ក្រោម​៤០ឆ្នាំ​។ អ្នក​ជំងឺ​ទាំង​នេះ​មិន​មានរោគសញ្ញា​ផ្សេងក្រៅពី​បាត់បង់ការដឹង​ក្លិនទេ។ អ្នក​ស្រី​ជឿថា​អ្នក​ជំងឺ​ទាំង​នេះ​អាច​ជា​ផ្ទុក​វីរុស​នេះ​ និង​ជា​ប្រភព​ក្នុង​ការ​ចម្លង​វីរុស​នេះ​យ៉ាង​លឿន។

វេជ្ជបណ្ឌិត Hendrik Streeck ប្រធាន​មន្ទីរពេទ្យ​នៃ​វិទ្យាស្ថាន​ផ្នែក​មេរោគ​បាន​និយាយ​ថា​នៅ​ប្រទេស​អាល្លឺម៉ង់​ គ្រូពេទ្យ​បាន​សម្ភាស​អ្នក​ជំងឺ​COVID-19 ជាង​១០០​នាក់​ និង​រកឃើញ​ថាជិត​៧០%​មាន​អាការៈ​បាត់បង់ការដឹង​​ក្លិន និង​រសជាតិ​ដែល​មាន​រយៈពេល​ច្រើន​ថ្ងៃ។

​គ្រូ​ពេទ្យ​នៅ​មិន​ទាន់​អាច​សនិ្នដ្ឋានថា​ពេល​ណា​មាន​អាការៈ​បាត់បង់ការដឹង​ក្លិន និង​រសជាតិប៉ុន្តែ​ពួកគេ​សង្ស័យ​ថា​អាការៈនេះ​អាច​មាន​នៅ​ដំណាក់កាល​បន្ទាប់​ពី​ការ​ឆ្លង​។ ដូចនេះ​ អ្នក​ដែល​មាន​អាការៈ​ច្រមុះលែងដឹង​ក្លិន និង​រសជាតិ តែ​មិន​រោគសញ្ញា​ផ្សេងទៀត​នឹង​ត្រូវ​នៅ​ដាច់ដោយឡែក​៧ថ្ងៃ ដើម្បី​កាត់​បន្ថយ​ការ​ចម្លង​ ខណៈ​​អ្នក​ផ្ទុក​វីរុស​ និងមិន​មាន​រោគសញ្ញា​ដើរ​តួ​ជា​មធ្យោបាយ​ចម្លងយ៉ាងសំាខាន់មួយដែរ​។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T