ចំនួនវេជ្ជបណ្ឌិតអ៊ីតាលីដែលបានស្លាប់ដោយសារវីរុស Covid-19 កើនឡើងដល់ ២៣ នាក់

//s5.kh1.co/40/402077cfacf3588e94ee9e12661bbb69827f5f16.jpeg
សង្គម

 ២៥-មីនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

វេជ្ជបណ្ឌិតអ៊ីតាលីដែលបានស្លាប់ដោយសារវីរុស Covide-19 កើនឡើងដល់ ២៣ នាក់។

អ៊ីតាលី៖ ចំនួនវេជ្ជបណ្ឌិតនៅប្រទេសអ៊ីតាលីដែលបានស្លាប់ដោយសារវីរុសកូរ៉ូណា (Covide-19) បានកើនឡើងដល់ ២៣ នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សហព័ន្ធគ្រូពេទ្យនៅអ៊ីតាលីបាននិយាយកាលពីថ្មីៗនេះថា ចំនួនគ្រូពេទ្យដែលបានស្លាប់នៅក្នុងប្រទេសអ៊ីតាលីចាប់តាំងពីការរីករាលដាលនៃជំងឺឆ្លងវីរុស Covid- 19 បានកើនឡើងចំនួន ២៣ នាក់ហើយ។

វេជ្ជបណ្ឌិតក្នុងចំណោម ២៣ នាក់ គឺមានចំនួន ១៩ នាក់ដែលបានទទួលមរណភាព គឺធ្វើការនៅក្នុងតំបន់ Lombardy ដែលបានរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតដោយជំងឺសរសៃឈាម។ ហើយមានចំនួន ៤ នាក់ផ្សេងទៀតគឺធ្វើការនៅណាន (ភាគខាងត្បូងអ៊ីតាលី) អេមីលៀរម៉ាហ្គ៉ាណា (ខាងជើងអ៊ីតាលី)  និងម៉ាឆេ (ភាគកណ្តាលប្រទេសអ៊ីតាលី)។

យោងតាមរបាយការណ៍ចុងក្រោយរបស់វិទ្យាស្ថានដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យបានឲ្យដឹងថា បុគ្គលិកសុខាភិបាលចំនួន ៤.២២៤ នាក់បានឆ្លងវីរុស Covid-១៩ នេះ៕

បុគ្គលិកពេទ្យរង់ចាំដោយរថយន្តសង្គ្រោះបន្ទាន់នៅខាងក្រៅមជ្ឈមណ្ឌលកីឡាដែលជាកន្លែងបង្កើតក្រុមថែទាំដែលនៅជិតមន្ទីរពេទ្យសានរ៉ាហ្វឡានៅទីក្រុងមីឡានកាលពីថ្ងៃច័ន្ទទី ២៣ មីនា។
បុគ្គលិកពេទ្យរង់ចាំដោយរថយន្តសង្គ្រោះបន្ទាន់នៅខាងក្រៅមជ្ឈមណ្ឌលកីឡាដែលជាកន្លែងបង្កើតក្រុមថែទាំដែលនៅជិតមន្ទីរពេទ្យសានរ៉ាហ្វឡានៅទីក្រុងមីឡានកាលពីថ្ងៃច័ន្ទទី ២៣ មីនា។
Tan Seuvinn
Vinn (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T