រដ្ឋាភិបាលច្រានចោលទាំងស្រុង នូវសារជាសំឡេង ដែលថា «រដ្ឋាភិ​បាល​គ្រោងបិទ​ក្រុង​ភ្នំពេញ​ ដើម្បី​ទប់ស្កាត់​ការឆ្លង​កូវីដ​១៩​​»​

//s5.kh1.co/fc/fc674ec5c6d1d3dc440cff993ba448db2c3c7fd9.jpg
សង្គម

 ២៤-មីនា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលតាមរយៈលិខិតចុះថ្ងៃទី ២៤ មីនានេះ បានចេញមុខច្រានចោលទាំងស្រុងនូវសារ​ជាសំឡេង

អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលតាមរយៈលិខិតចុះថ្ងៃទី ២៤ មីនានេះ បានចេញមុខច្រានចោលទាំងស្រុងនូវសារ​ជាសំឡេងដែលផ្សព្វផ្សាយថា «រដ្ឋាភិបាលគ្រោងបិទរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល​វីរុស​កូវីដ​១៩»។​  ការចេញមុខទាត់ចោលបែបនេះ ក្រោយសារដែលលាក់ប្រភពខាង លើ ត្រូវបានគេចែកចាយ​តាមបណ្តាញ​សង្គមជាហូរហែ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អង្គភាពអ្នកនាំពាក្យបន្តថា រាជរដ្ឋាភិបាលបានបង្កើតគណកម្មការជាតិប្រយុទ្ធនឹងជម្ងឺវីរុសកូវីដ១៩ ដោយបាន​ដាក់​ចេញនូវវិធានការជាបន្តបន្ទាប់ដើម្បីប្រយុទ្ធប្រឆាំងការឆ្លង និងរាលដាលវីរុសកូវីដ១៩។

តាមរយៈលិខិតដដែល រដ្ឋាភិបាលបានអំពាវនាវដល់ពលរដ្ឋ កុំមានការភ្ញាក់ផ្អើល ឬស្លន់ស្លោ ដែលនាំឲ្យ​មាន​ភាព​ចលាចលដល់សន្តិសុខ​សណ្តាប់ធ្នាប់សង្គម និងជាពិសេសបង្កឲ្យឡើងថ្លៃទំនិញហួស ហេតុ ដោយមិន​សម​ហេតុ​​សមផលផងដែរ។ អង្គភាពខាងលើបន្ថែមថា ប្រភពព័ត៌មានពិតប្រាកដ និងផ្លូវការពីស្ថានការណ៍កូវីដ១៩ គឺ​ប្រភព​​ដែលចេញពីក្រសួងសុខាភិបាល។

គូសបញ្ជាក់ថា ការច្រានចោលរបស់រដ្ឋាភិបាលយ៉ាងដូច្នេះ ធ្វើឡើងក្រោយថ្មីៗនេះ​មានសារជាសំឡេង​ដែល​មិន​មាន​ប្រភពមួយចំនួនបានផ្សាយថា រដ្ឋាភិបាលនឹងបិទក្រុងភ្នំពេញដើម្បីបង្ការការរាលដាល កូវីដ១៩ ហើយសារនេះត្រូវ​បាន​គេ​ចែកចាយជាបន្តបន្ទាប់ ដែលមន្ត្រីរដ្ឋាភិបាលអះអាងថាជាព័ត៌មានដែលអាចបង្កឲ្យមាន​ភាពចលាចល​ដល់​សង្គម។

គិតត្រឹមយប់ម្សិលមិញ (ថ្ងៃទី២៣ ខែមីនា) កម្ពុជារកឃើញមនុស្ស៨៧នាក់ហើយ ដែលឆ្លងកូវីដ-១៩ ដោយក្នុងនោះ មាន២នាក់គឺបុរសជនជាតិចិន និងស្រ្តីជនជាតិអង់គ្លេសបានជាសះស្បើយវិញ៕

លិខិតពីអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល
លិខិតពីអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · ២០ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T