ក្រោយរៀបការរួច Louis Scott និងភរិយា បើកបង្ហាញផ្ទះដ៏ធំស្កឹមស្កៃ តម្លៃថ្លៃកប់ពពក (មានវីដេអូ)

//s5.kh1.co/09/09e158dfcca5756eb8529c21d9ea2ed01585d98c.jpg
តារា & កម្សាន្ដ

 ២៤-មីនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

មុនពេល Louis Scott និង Noon Ramida សម្រេចចិត្តរៀបការនោះ ពួកគេបានទិញផ្ទះមួយកន្លែង ដែលមើលទៅពិតជាមានសភាពធំស្កឹមស្កៃគួរឲ្យចង់រស់នៅ។

ថៃ៖ ជាការពិតណាស់ កាលពីថ្ងៃទី ២០ ខែមិនា កន្លងទៅថ្មីៗនេះ តារាសម្ដែងល្បីឈ្មោះ លោក Louis Scott និង Noon Ramida បានសម្រេចចិត្ត រៀបការជាមួយគ្នា ក្រោយទាក់ទងគ្នា អស់ជាច្រើនឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ ពិធីមង្គលការអ្នកទាងពីរ បានប្រារព្ធធ្វើឡើង តាមបែបសាមញ្ញៗ ចំណែកឯភ្ញៀវ ដែលបានមកចូលរួមមានត្រឹមតែ គ្រួសារសាច់ញាតិសងខាង  និង​មិត្តភក្ដិជិតស្និទ្ធប៉ុណ្ណោះ បើទោះបី ថ្ងៃមង្គលការរបស់អ្នកទាំងពីរ មានភ្ញៀវចូលរួមតិចក៏ពិតមែន តែបើមើលទៅ លើសកម្មភាព ពិតជាពោរពេញទៅ ដោយភាពសប្បាយរីករាយ និង​សុភមង្គលខ្លាំងណាស់។

ជាក់ស្ដែង មុនអ្នកទាំងពីរ សម្រេចចិត្តរៀបការនោះ Louis Scott និង Noon Ramida បានទិញផ្ទះ មួយកន្លែង ដែលមើលទៅពិតជា មានសភាពធំស្កឹមស្កៃ គួរឲ្យចង់រស់នៅ បូករួម នឹងបរិយាកាសល្អ នៅទីនោះផងដែរ។

អាចនិយាយបានថា នេះជាកាដូធំបំផុត សម្រាប់អ្នកទាំងពីរ មុនថ្ងៃរៀបការកសាងជីវិតគ្រួសារ  ហើយបើមើលទៅតាមវីដេអូបានបង្ហាញ គឺបន្ទប់នីមួយៗ ពិតជាធំទូលាយ និងស្រស់ស្អាត បើទោះបី ផ្ទះនោះ មិនទាន់បានរៀបចំរួចរាល់ក៏ដោយ៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖ 

Louis Scott និងNoon Ramida
Louis Scott និងNoon Ramida
Louis Scott និង Noon Ramida
Louis Scott និង Noon Ramida
Louis Scott និង Noon Ramida
Louis Scott និង Noon Ramida
Louis Scott និង Noon Ramida
Louis Scott និង Noon Ramida
Louis Scott និង Noon Ramida
Louis Scott និង Noon Ramida
ទិដ្ឋភាពផ្ទះរបស់ Louis Scott និង Noon Ramida

វីដេអូ Louis Scott និង Noon Ramida
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T