កំដរការអផ្សុក! ម៉ានិត ចេញបទថ្មីស្ទាយ៍ច្រៀងប្លែក អត្ថន័យជ្រាលជ្រៅកប់! (មានវីដេអូ)

//s5.kh1.co/62/6247351358964176baa40ddc59a98e5e859f6cc0.png
តារា & កម្សាន្ដ

 ២៤-មីនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ម៉ានិត ទើបតែចេញបទថ្មីក្តៅៗ ពិរោះណាស់ រីឯអត្ថន័យវិញជ្រៅជាងស្រាផែនដីទៅទៀត ប្រៀបបីបានដូចជាកាដូមួយសម្រាប់អ្នកគាំទ្រទាំងអស់គ្នាដែលនៅផ្ទះអផ្សុក ក្នុងពេលដែលកូរ៉ូណាកំពុងតែមានភាព ផ្ទុះឡើងក្នុងរយៈពេលថ្មីៗនេះផងដែរ។

ភ្នំពេញ៖  អ្នកណាដែលមិនស្គាល់តារាចម្រៀងល្បីដែលនិយម តែងនិពន្ធបទចម្រៀងខ្លួនឯង និងថែមទាំងអាចច្រៀងយ៉ាងពីរោះរណ្តំចិត្តទៀតផងនោះ ដែលគាត់មានឈ្មោះថា​ ម៉ានិត

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់តារាចម្រៀងប្រុសរូបនេះ បានប្រឡូកក្នុងសិល្បៈតាំងពីច្រើនឆ្នាំមកហើយ ដោយបានបន្សល់ទុកស្នាដៃជាបទចម្រៀងដ៏ច្រើនបទផងដែរ​ សម្រាប់បងប្អូនអ្នកគាំទ្រស្តាប់កម្សាន្ត។

ដោយឡែកថ្មីៗនេះតារាចម្រៀងប្រុសរូបនេះ បានធ្វើការបញ្ចេញបទចម្រៀងថ្មីមួយបទទៀតហើយ ដែលមានចំណងជើងថា «ផ្តេសផ្តាស់» ដោយបទនេះប្រៀបបីបានដូចជាកាដូមួយសម្រាប់ អ្នកគាំទ្រទាំងអស់គ្នា ដែលនៅផ្ទះអផ្សុកក្នុងពេលដែលកូរ៉ូណា កំពុងតែមានភាពផ្ទុះឡើងក្នុងរយៈពេលនេះផងដែរ។

តាមរយៈបទចម្រៀងមួយបទនេះគឺជាបទចម្រៀងដែល ម៉ានិត បានប្តូរស្ទាយ៍វិញម្តង ដោយកន្លងមកធ្លាប់តែឃើញតារាប្រុសរូបនេះនិពន្ធ និងច្រៀងតែបទរបៀបបែបមនោសញ្ចេតនាប៉ុណ្ណោះ។

ក្រោយពីតារាប្រុសរូបនេះបង្ហោះបទចម្រៀង «ផ្តេសផ្តាស់»នេះមិនទាន់បានប៉ុន្មានផង ក៏មានអ្នកគាំទ្រជាច្រើនបានចុចស្តាប់បទចម្រៀងមួយបទនេះ ហើយថែមទាំងសរសើរតារាចម្រៀងប្រុសរូបនេះផងដែលចេះប្តូរស្ទាយ៍ថ្មី​ផងដែរ៕

សូមស្តាប់បទនេះទាំងអស់គ្នា៖

ម៉ានឹត
ម៉ានឹត
ម៉ានឹត
ម៉ានឹត
ម៉ានឹត
ម៉ានឹត
ម៉ានឹត
ម៉ានឹត
ម៉ានឹត
ម៉ានឹត
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T