realme​ ទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ក្នុងប្រទេសកម្ពុជា ដោយក្នុងរយៈពេលត្រឹមតែកន្លះឆ្នាំប៉ុណ្ណោះ ការលក់ប្រចាំខែមានដល់ទៅជាង ១០,០០០គ្រឿងឯណោះ!

//s5.kh1.co/a6/a636964ffb8fbad2b4f7a7549578aa7368034e97.jpg
បច្ចេកវិទ្យា

 ២៤-មីនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

realme ជាម៉ាកផលិតផលបច្ចេកវិទ្យា ដែលទើបនឹងបង្កើតឡើងក្នុងឆ្នាំ២០១៨ ហើយបានមានការរីកចម្រើនយ៉ាងខ្លាំងនៅក្នុងពិភពលោក។​

ភ្នំពេញ៖ realme ជាម៉ាកផលិតផលបច្ចេកវិទ្យា ដែលទើបនឹងបង្កើតឡើងក្នុងឆ្នាំ២០១៨ ហើយបានមានការរីកចម្រើនយ៉ាងខ្លាំងនៅក្នុងពិភពលោក។​ ហើយនៅក្នុងឆ្នាំ២០១៩ ក៏បានជាប់ជាម៉ាកទូរស័ព្ទទី៧ទូទាំងពិភពលោក និងក្លាយជាម៉ាកដែលមានការរីកចម្រើនឆាប់រហ័សបំផុតក្នុងវិស័យទូរស័ព្ទ។ សម្រាប់ទីផ្សារប្រទេសកម្ពុជា realme បានប្រើរយៈពេលត្រឹមតែកន្លះឆ្នាំតែប៉ុណ្ណោះ ក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់ សម្រេចបាននូវការលក់ប្រចាំខែដែលមានដល់ទៅជាង​ ១០,០០០ គ្រឿង ដែលជាលទ្ធផលមួយដ៏ល្អប្រសើរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មូលហេតុដែលធ្វើឱ្យ realme ទទួលបានការគាំទ្រដូច្នេះនោះ គឺចាប់តាំងពីពេលដែល realme បានបង្កើតឡើងមក realme តែងតែប្រកាន់ភ្ជាប់នូវទស្សនៈវិស័យ «dare to leap» សាកល្បងធ្វើការជំនះក្នុងវិស័យផ្សេងៗ។ ហើយនៅខែធ្នូកាលពីឆ្នាំមុននេះ realme ក៏បាននាំយកមកនូវទូរស័ព្ទម៉ូដែលទីមួយ ដែលមានបំពាក់នូវអេក្រង់ 90Hz និងមានការសាកថ្មល្បឿនលឿន 50w គឺ realme X2 Pro មកដល់ក្នុងប្រទេសកម្ពុជា។

ស្មាតហ្វូន realme 5i 
ស្មាតហ្វូន realme 5i 

ហើយនៅក្នុងដើមឆ្នាំនេះផងដែរ ​realme ក៏បានលើកឡើងថា នឹងធ្វើជាអ្នកផ្សព្វផ្សាយបច្ចេកវិទ្យាទាន់សម័យ ដោយមិនត្រឹមតែនាំមកនូវផលិតផល AIoT នោះទេ ​ហើយក៏ផ្តល់នូវជម្រើសថ្មីសម្រាប់ជីវិតការរស់នៅបែបទាន់សម័យរបស់យុវវ័យទៀតផង។​ ជាមួយគ្នានេះដែរ realme ក៏បានព្យាយាមផ្តល់ឱ្យនូវបច្ចេកវិទ្យា ដែលឈានមុខគេសម្រាប់ជួរតម្លៃនីមួយៗផងដែរ។ ហើយចំនុចនេះដែរ ក៏បានកើតមានឡើងនៅក្នុងផលិតផលរបស់យើងរួចហើយផងដែរ។

realme 5i ដែលបានដាក់ប្រកាសជាផ្លូវការកាលពីដើមឆ្នាំកន្លងទៅនេះ គឺមានបំពាក់នូវបន្ទះឈីប snapdragon 665 កាមេរ៉ាក្រោយ4គ្រាប់ និងថាមពលថ្មធំ ៥០០០mAh​ រីឯតម្លៃត្រឹមតែ 169ដុល្លារ តែប៉ុណ្ណោះ។ ដែលជាធម្មតា ទូរស័ព្ទដែលមានបំពាក់កាមេរ៉ាក្រោយ4គ្រាប់ និងបន្ទះឈីប snapdragon​665 បែបនេះ គឺមានតម្លៃលើសពី​200ដុល្លារ ឬដល់ទៅជិត 300ដុល្លារ ឯណោះ។ តាមរយៈចំនុចនេះយើងឃើញថា realme គឺបានខិតខំធ្វើឱ្យអ្នករាល់គ្នាទទួលបាននូវបទពិសោធន៍កាន់តែប្រសើរនៅក្នុងជួរតម្លៃនេះផងដែរ។

ស្មាតហ្វូន realme 5i 
ស្មាតហ្វូន realme 5i 

សម្រាប់ទីផ្សារប្រទេសកម្ពុជា realme បានប្រើរយៈពេលត្រឹមតែកន្លះឆ្នាំតែប៉ុណ្ណោះ ហើយការលក់ប្រចាំខែក៏បានមានដល់ទៅជាង ១០,០០០ គ្រឿង និងដើម្បីអរគុណទៅដល់អ្នកទាំងអស់គ្នាសម្រាប់ការគាំទ្រកន្លងមកនេះ រាល់ការទិញទូរស័ព្ទ realme 5i ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣១ ខែមិនា អ្នកនឹងទទួលបានកាដូ អាវយឺត កាសត្រចៀក និងលេខសុីម Smart ផងដែរ៕

សម្រាប់ព័ត៌មានផ្សេងៗ​សូមចុចចូលទៅកាន់៖https://www.facebook.com/commerce/products/2895165813881346/

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T