ស្អាតហើយចិត្តល្អទៀត! សុខ ពិសី បរិច្ចាគលុយផ្ទាល់ខ្លួន រហូតដល់ ២ពាន់ដុល្លារ ដើម្បីទប់ស្កាត់ជំងឺ Covid-19

//s5.kh1.co/9a/9aa3f867360ec7af8f718596c8017f397b844344.png
តារា & កម្សាន្ដ

 ២៤-មីនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

មិនត្រឹមតែជាតារាស្រីមានប្រជាប្រិយភាព ហើយស្អាតនោះទេ តែ សុខ ពិសី ហ៊ានចំនាយលុយផ្ទាល់ខ្លួនយ៉ាងច្រើន ដើម្បីចូលរួមទប់ស្កាត់ជំងឺ Covid-19 ក្នុងប្រទេសកម្ពុជា។

ភ្នំពេញ៖​ ជាការពិតណាស់ កម្ពុជាកំពុងមានបញ្ហារឿងជំងឺវីរុស Covid-19 ដែលកមពុងរីករាលដាលច្រើនជាងមុន សរុបរហូតដល់ ៨៧ករណីទូទាំងប្រទេសកម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ យើងក៏ឃើញមានសកម្មភាពល្អៗរបស់សិល្បករ សិល្បការិនីជាច្រើនដួង បានបង្ហាញពីវិធីសាស្ត្រនៃការថែទាំសុខភាព ដើម្បីការពារពីជំងឺមួយនេះ។ ក្នុងនោះដែរ សិល្បករសិល្បការិនី ក៏បានបរិច្ចាគជាថវិកា ដើម្បីជួយទប់ស្កាត់ជំងឺ Covid-19 បើទោះបីតិចក្ដីច្រើនក្ដី នេះគឺជាទឹកចិត្តដ៏ល្អ សម្រាប់ការសម្រួលទៅដល់ការចំណាយរ​បស់ប្រទេសជាតិ ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺដ៏កាចសាហាវមួយនេះ។

ជាក់ស្ដែង​ ប៉ុន្មាននាទីមុននេះ លោក ហេង ឡុង បានបង្ហោះថា តារាចម្រៀងស្រី សុខ ពិសី ក៏បានចូលរួមចំណែក បរិច្ចាគជាថវិកាផងដែរ។ ដោយនាងបានបរិច្ចាគទឹកប្រាក់ផ្តាល់ខ្លួនរហូតដល់ ២ពាន់ដុល្លារ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺ Covid-19 តបតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ជាហើយទឹកចិត្ត និង ជាគំរូដ៏ល្អរបស់ សិល្បករ សិល្បការិនី សម្រាប់សង្គមខ្មែរទាំងមូល ពេលមានបញ្ហាអ្វីកើតឡើង ក៏មានការសាមគ្គីគ្នា ផ្ដល់ជាកម្លាំងចិត្ត ជាពិសេសការបរិច្ចាគជាថវិកាផ្ទាល់ខ្លួនដើម្បីជាតិ ក្នុងការទប់ស្កាត់ និង ការពារពីជំងឺ Covid-19 នេះ៕

សូមទស្សនារូបភាពខាងក្រោម៖ 

សុខ ពិសី
សុខ ពិសី
សុខ ពិសី
សុខ ពិសី
សុខ ពិសី
សុខ ពិសី
សុខ ពិសី
សុខ ពិសី
សុខ ពិសី
សុខ ពិសី
សុខ ពិសី
សុខ ពិសី
សុខ ពិសី
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T