វេជ្ជបណ្ឌិតឈានមុខ​នៅទីក្រុងប៉េកាំង ​​ព្រមានថាជំងឺកូវីត-១៩អាចនឹងផ្ទុះឡើងជាថ្មីនៅក្នុងប្រទេសចិន

//s5.kh1.co/df/dfc1f1c3d177a22a21d0c024a04ef5a2623d1833.jpg
សង្គម

 ២៤-មីនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

គ្រូពេទ្យជំនាញប្រទេសចិន ​កំពុងព្រួយបារម្ភខ្លាំងអំពីការផ្ទុះឡើងនៃជំងឺកូវីត-១៩លើកទី ២

ប៉េកាំង៖​ វេជ្ជបណ្ឌិតជំនាញម្នាក់​របស់ប្រទេសចិនបានព្រមានថា ប្រទេស​មួយនេះគឺកំពុងប្រឈមនឹងការផ្ទុះឡើងនៃជំងឺកូវីត-១៩ ជាលើកទី ២ ដោយសារតែករណី​អ្នក​ឆ្លងជំងឺកូវីត-១៩​ ថ្មីមកពី​ក្រៅប្រទេស បានបន្តកើនឡើងជាលំដាប់។ នេះយើងតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Dailymail ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
បុគ្គលិកពេទ្យកំពុងព្យាបាលអ្នកជម្ងឺឆ្លង​ជំងឺ-១៩ នៅមន្ទីរពេទ្យមួយក្នុងទីក្រុងវូហានកាលពីថ្ងៃទី ១៩ ខែមីនា
បុគ្គលិកពេទ្យកំពុងព្យាបាលអ្នកជម្ងឺឆ្លង​ជំងឺ-១៩ នៅមន្ទីរពេទ្យមួយក្នុងទីក្រុងវូហានកាលពីថ្ងៃទី ១៩ ខែមីនា

លោកស្រីសាស្ត្រាចារ្យ Li Lanjuan ដែលជាសមាជិកក្រុមអ្នកជំនាញនៅទីក្រុងប៉េកាំងបាននិយាយថា៖

លោកស្រីពិតជាមានការព្រួយបារម្ភ​ខ្លាំង ​ចំពោះករណីអ្នកឆ្លងជំងឺកូវីត-១៩មកពីបរទេស ដែលវា​អាចបង្កឱ្យមានការ​ឆ្លងរាលដាលទ្រង់ទ្រាយធំមួយផ្សេងទៀត នៅក្នុងប្រទេសរបស់ចិន។

Li Lanjuan
បុរសម្នាក់ពាក់ម៉ាសការពារអង្គុយនៅក្នុងហាងរបស់គាត់​លក់​ឱសថបុរាណចិននៅក្វាងចូវកាលពីថ្ងៃទី ១៧ ខែមីនា
បុរសម្នាក់ពាក់ម៉ាសការពារអង្គុយនៅក្នុងហាងរបស់គាត់​លក់​ឱសថបុរាណចិននៅក្វាងចូវកាលពីថ្ងៃទី ១៧ ខែមីនា

លោកស្រីសាស្រ្តាចារ្យ​ Li Lanjuan  បាន​​ប្រាប់សារព័ត៌មាន​ China News ​ថា៖

ការគ្រប់គ្រង​ក៏ដូចជាការ​ទប់ស្កាត់ករណីអ្នកឆ្លងជំងឺកូវីត-១៩មកពីក្រៅប្រទេស​ គឺជាការងារដ៏លំបាកសម្រាប់ក្រុមគ្រូពេទ្យ។

Li Lanjuan
អ្នកដំណើរពាក់ម៉ាសការពារ​ជំងឺ-១៩ ដើរនៅឧទ្យាន Ritan ក្នុងទីក្រុងប៉េកាំង កាលពីថ្ងៃទី ២២ ខែមីនា
អ្នកដំណើរពាក់ម៉ាសការពារ​ជំងឺ-១៩ ដើរនៅឧទ្យាន Ritan ក្នុងទីក្រុងប៉េកាំង កាលពីថ្ងៃទី ២២ ខែមីនា

លោកស្រីសាស្រ្តាចារ្យ​ Li Lanjuan  បានបន្តប្រាប់​សារព័ត៌មានរដ្ឋ People's Daily នៅទីក្រុងវូហានថា៖

បេសកកម្មព្យាបាលអ្នកជំងឺកូវីត-១៩នៅទីក្រុងវូហាន គឺមិនទាន់​ទទួលបានជោគជ័យនៅឡើយទេ ដោយសារយើងនៅ​មានអ្នកជំងឺធ្ងន់ធ្ងរជាច្រើន។ ហើយលើសពីនេះខ្ញុំគិតថា ស្ថានភាពបច្ចុប្បន្ននៅក្នុងប្រទេស​ចិន គឺនៅតឹងតែងខ្លាំងណាស់។

Li Lanjuan
​ពលរដ្ឋនៅទីក្រុងវូហាន​ ដែលមានសុខភាពល្អ ត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរជុំវិញទីក្រុងចិនបាន
​ពលរដ្ឋនៅទីក្រុងវូហាន​ ដែលមានសុខភាពល្អ ត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរជុំវិញទីក្រុងចិនបាន

គួរជម្រាបផងដែរថា រហូតមកដល់ពេលនេះ ប្រទេសចិនមានស្លាប់ដោយជំងឺកូវីដ-១៩ សរុប ៣,២៧៧ នាក់ ​ខណៈអ្នកឆ្លងមាន ៨១,១៧១ នាក់។ ​ទន្ទឹមគ្នាដែរ ​ករណីអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីៗមកពី​ក្រៅប្រទេស ​ហាក់បន្តកើនឡើង​​ច្រើនក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ៕​​

ប្រទេសចិនបានរកឃើញករណីអ្នកឆ្លងជំងឺ-១៩ថ្មី ចំនួន ៧៨ ករណីបន្ថែមទៀត ដែលសុទ្ធតែជាករណីមកពីបរទេស
ប្រទេសចិនបានរកឃើញករណីអ្នកឆ្លងជំងឺ-១៩ថ្មី ចំនួន ៧៨ ករណីបន្ថែមទៀត ដែលសុទ្ធតែជាករណីមកពីបរទេស
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T