ផ្ទុះការចាប់អារម្មណ៍ ក្មេងស្រីជនជាតិថៃ២រូប លើកយកបទខ្មែរច្រៀង Cover ពីរោះមិនណយទេ(មានវីដេអូ)

//s5.kh1.co/58/5801ddb149a18b7edc683087dd722ee76ac5f35c.jpg
តារា & កម្សាន្ដ

 ២៤-មីនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

កាលពីម្សិលមិញនេះ អ្នកទាំងពីរ ធ្វើឲ្យមហាជនជាច្រើន មានការចាប់អារម្មណ៍ ដោយ Piano និង Pleng ជាក្មេងស្រីជនជាតិថៃ បានយកចម្រៀងខ្មែរក្នុងបទ «ចាំចម្លើយ»របស់លោក ដួង វីរៈសិទ្ធ ទៅចម្រៀងជា Cover

ថៃ៖ ជាការពិតណាស់ ប្រិយមិត្តដែលនិយមប្រើប្រាស់ បណ្ដាញសង្គមហ្វេសប៊ុក ក៏ដូចជា Youtube ប្រាកដជាបានស្គាល់ក្មេងស្រីពីរនាក់គឺ Piano និង Pleng ដែលអ្នកទាំងពីរ ជាតារាចម្រៀងវ័យក្មេង ចូលចិត្តច្រៀងចម្រៀងបែបសម័យ​ ហើយពួកគេទាំងពីរ តែងតែថតវីដេអូច្រៀង Cover បទដែលល្បីៗ សុទ្ធសឹងតែពីរោះៗ គួរឲ្យចាប់អារម្មណ៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ កាលពីម្សិលមិញនេះ អ្នកទាំងពីរ ធ្វើឲ្យមហាជនជាច្រើន មានការចាប់អារម្មណ៍ ដោយ Piano និង Pleng ជាក្មេងស្រីជនជាតិថៃ ដែលត្រូវបានគេស្គាល់ថាជាតារា Youtube ដ៏ល្បីផងដែរ បានយកចម្រៀងខ្មែរក្នុងបទ “ចាំចម្លើយ” របស់លោក ដួង វីរៈសិទ្ធ ទៅច្រៀងជា Cover។ អ្វីដែលយើងចាប់អារម្មណ៍នោះ បើទោះបីពួកគេជា ជនជាតិថៃ តែអ្នកទាំងពីរ អាចបកស្រាយបទចម្រៀងមួយនេះ ជាភាសាខ្មែរ បានយ៉ាងល្អ។

ជាក់ស្ដែង យើងអាចនិយាយបានថា វាជាវីដេអូទី១ហើយ ដែលមានតារាចម្រៀងថៃវ័យក្មេង យកបទចម្រៀងខ្មែរ ព្រមទាំងច្រៀង ជាភាសាខ្មែរ បានយ៉ាងពិរោះបែបនេះ ដោយមិននឹងស្មានថា ពួកគេជាជនជាតិថៃសោះ តែអាចច្រៀងជាភាសាខ្មែរបានយ៉ាងច្បាស់ ហើយពីរោះ ថែមទៀតផង៕

ចង់ជ្រាបច្បាស់ សូមទស្សនារូភាព និង វីដេអូខាងក្រោម៖ 

Piano និង Pleng
Piano និង Pleng
Piano និង Pleng
Piano និង Pleng
Piano និង Pleng
Piano និង Pleng
Piano និង Pleng
Piano និង Pleng
Piano និង Pleng
Piano និង Pleng
Piano និង Pleng
Piano និង Pleng
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T