ធនាគារ ABA ក្លាយជា «ធនាគារឆ្នើមនៅកម្ពុជាឆ្នាំ 2020» របស់ទស្សនាវដ្តី Global Finance!

//s5.kh1.co/69/698bdad7c58b6eb5b3e7b2f74e3154b6af03d992.jpg
សង្គម

 ២៤-មីនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ធនាគារ ABA​ ជា​ធនាគារ​មួយ​ក្នុង​ចំណោម​ធនាគារពាណិជ្ជ​កំពូល​ទាំង​បី​ នៅ​ក្នុង​ប្រទេសកម្ពុជា និងជាបុត្រសម្ពន្ធរបស់ធនាគារជាតិកាណាដា ​​ប្រកាសថ្ងៃនេះថា ធនាគារត្រូវបានប្រសិទ្ធនាមជា «ធនាគារឆ្នើមនៅកម្ពុជាឆ្នាំ 2020» ពីទស្សនាវដ្តី Global Finance ដែលជាទស្សនាវដ្តីហិរញ្ញវត្ថុល្បីល្បាញបំផុតមួយនៅក្នុងពិភពលោក។ ធនាគារ ABA បានទទួលពានរង្វាន់កំពូលសម្រាប់ការយកចិត្តទុកដាក់យ៉ាងហ្មត់ចត់ ចំពោះតម្រូវការរបស់អតិថិជន ហើយសម្រេចបានលទ្ធផលឈានមុខគេ ខណៈពេលខ្លួនកំពុងចាក់គ្រឹះដ៏រឹងមាំសម្រាប់ភាពជោគជ័យ នាពេលអនាគត។

ភ្នំពេញ៖ ធនាគារ ABA​ ជា​ធនាគារ​មួយ​ក្នុង​ចំណោម​ធនាគារពាណិជ្ជ​កំពូល​ទាំង​បី​ នៅ​ក្នុង​ប្រទេសកម្ពុជា និងជាបុត្រសម្ពន្ធរបស់ធនាគារជាតិកាណាដា ​​ប្រកាសថ្ងៃនេះថា ធនាគារត្រូវបានប្រសិទ្ធនាមជា «ធនាគារឆ្នើមនៅកម្ពុជាឆ្នាំ 2020» ពីទស្សនាវដ្តី Global Finance ដែលជាទស្សនាវដ្តីហិរញ្ញវត្ថុល្បីល្បាញបំផុតមួយនៅក្នុងពិភពលោក។ ធនាគារ ABA បានទទួលពានរង្វាន់កំពូលសម្រាប់ការយកចិត្តទុកដាក់យ៉ាងហ្មត់ចត់ ចំពោះតម្រូវការរបស់អតិថិជន ហើយសម្រេចបានលទ្ធផលឈានមុខគេ ខណៈពេលខ្លួនកំពុងចាក់គ្រឹះដ៏រឹងមាំសម្រាប់ភាពជោគជ័យ នាពេលអនាគត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការជ្រើសរើសទាំងអស់ត្រូវបានធ្វើឡើង ដោយនិពន្ធនាយករបស់ទស្សនាវដ្តី Global Finance បន្ទាប់ពីការប្រឹក្សាយ៉ាងល្អិតល្អន់ជាមួយនឹងនាយកប្រតិបត្តិហិរញ្ញវត្ថុសាជីវកម្ម ទូទាំងពិភពលោក។ លក្ខខន្តិកវត្ថុវិស័យសម្រាប់ការជ្រើសរើសនេះ រួមមាន នវានុវត្តន៍ផលិតផល និងសេវាកម្ម ទំនាក់ទំនងយុទ្ធសាស្រ្ត ការអភិវឌ្ឍអាជីវកម្មថ្មី ផលចំណេញ និងការពង្រីកភូមិសាស្រ្តអាជីវកម្ម ។ រីឯលក្ខខន្តិកប្រធានវិស័យ រួមមាន យោបល់របស់អ្នកវិភាគសមភាព  អ្នកវិភាគចំណាត់ថ្នាក់ឥណទាន អ្នកប្រឹក្សាវិស័យធនាគារ និងអ្នកផ្សេងៗទៀតនៅក្នុងឧស្សាហកម្មនេះ។

ពានរង្វាន់ «ធនាគារឆ្នើមនៅកម្ពុជាឆ្នាំ 2020»
ពានរង្វាន់ «ធនាគារឆ្នើមនៅកម្ពុជាឆ្នាំ 2020»

យោងតាមទស្សនាវដ្តី Global Finance ភាពជោគជ័យនៃយុទ្ធសាស្ត្ររបស់ធនាគារ ABA បញ្ជាក់តាមរយៈកំណើនថេរគ្រប់សូចនាករហិរញ្ញវត្ថុទាំងអស់ រួមមាន ទ្រព្យសកម្មសរុប បញ្ញើ និងកម្ចីដែលបានដាក់ជូនគណៈកម្មាធិការវាយតម្លៃ។ ក្នុងឆ្នាំ ២០១៩ ទ្រព្យសកម្មសរុបរបស់ធនាគារ ABA បានកើនឡើង ៦០% ធៀបនឹងចុងឆ្នាំ ២០១៨ និងស្មើនឹង ៤.៤ ប៊ីលានដុល្លារ ចំណែកផលបត្របញ្ញើបានកើនឡើង ៥៥% ដល់ចំនួន ៣.៤ ប៊ីលានដុល្លារ និងផលបត្រកម្ចី កើនឡើងដល់ ២.៨ ប៊ីលានដុល្លារ ស្មើនឹងកំណើន ៥០% ចាប់តាំងពីថ្ងៃទី៣១ ធ្នូ ២០១៨។

លោក Askhat Azhikhanov នាយកប្រតិបត្តិនៃធនាគារ ABA មានប្រសាសន៍ថា៖

«ពានរង្វាន់នេះ ជាភ័ស្តុតាងបង្ហាញពីភាពជាអ្នកដឹកនាំរបស់ធនាគារ ABA ។ យើងបន្តវិនិយោគជំនាញរបស់យើងទៅលើប្រព័ន្ធអេកូ ទូលំទូលាយរបស់យើង ហើយអតិថិជនរបស់យើងទទួលបានការចូលប្រើប្រាស់ប្រាក់របស់ពួកគេ បានយ៉ាងងាយស្រួលតាមរយៈបណ្តាញសាខាធនាគារ សេវាធនាគារអនឡាញ និងធនាគារស្វ័យសេវាដ៏ទំនើបរបស់យើង។ នេះជាការរួមចំណែករបស់យើងដល់ការបន្តអភិវឌ្ឍន៍ វិស័យហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជា ហើយនេះជាសេចក្ដីសោមនស្សមួយពេលដែលយើងដឹងថា កិច្ចប្រឹងប្រែងរបស់យើងត្រូវបានទទួលស្គាល់ជាធនាគារឆ្នើមពីទស្សនាវដ្តី Global Finance។ យើងសូមចែករំលែកកិត្តិនាមនេះ ដល់អតិថិជនដ៏មានតម្លៃរបស់យើងសម្រាប់ទំនុកចិត្ត និងការគាំទ្រពេញលេញរបស់ពួកគេចំពោះគំនិតផ្តួចផ្តើមរបស់យើងខ្ញុំ»។

ប្រសាសន៍លោក Askhat Azhikhanov  

ជាមួយគ្នានេះ លោក Joseph D. Giarraputo នាយកបោះផ្សាយ និងនិពន្ធនាយករបស់ Global Finance បានមានប្រសាសន៍ថា៖

«ពិភពលោក ឈានដល់ដំណាក់កាលដែលហានិភ័យបន្តកើនឡើងជាលំដាប់។ អំឡុងពេលនេះ ធនាគារត្រូវធ្វើជាតួអង្គសំខាន់ក្នុងការជួយដល់សង្គម​។ ធនាគារដូចជា ABA ដែលត្រូវបានប្រសិទ្ធនាមជាធនាគារដ៏ឆ្នើម ដោយ Global Finance អាចជាទីពឹងក្នុងកាលៈទេសៈបែបនេះ និងដើម្បីគាំទ្រដល់អតិថិជន»។

ប្រសាសន៍លោក Joseph D. Giarraputo
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T