គិតមកត្រឹមថ្ងៃនេះ ចំនួនអ្នកស្លាប់ដោយ​ជំងឺកូវីត-១៩​ នៅប្រទេសបារាំងបានកើនដល់ ៨៦០ នាក់

//s5.kh1.co/b5/b55cbc1c04418509e97eb95e6c032466db6a359d.png
សង្គម

 ២៤-មីនា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

មនុស្ស​​យ៉ាងហោចណាស់ ១៨៦ នាក់​ បាន​ស្លាប់ដោយ កូវីត-១៩​​ កាលពីថ្ងៃច័ន្ទ

​ប៉ារីស៖ រដ្ឋមន្ត្រីសុខាភិបាលបារាំងបានរាយការណ៍ថា​ មនុស្ស​​យ៉ាងហោចណាស់ ១៨៦ នាក់​ បាន​ស្លាប់ដោយជំងឺកូវីត-១៩​​ កាលពីថ្ងៃច័ន្ទ ដែល​ធ្វើឱ្យតួលេខអ្នក​ស្លាប់បានកើនឡើងសរុប ៨៦០ នាក់ ឬ​ ២៨ ភាគរយ ដោយចំនួននេះបានកើនឡើងយ៉ាងខ្លាំង​ក្នុងរយៈពេលបីថ្ងៃចុងក្រោយ។ នេះបើយោងតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមវេជ្ជបណ្ឌិតកំពុងជួយសង្គ្រោះ​ អ្នកជម្ងឺនៅ​មន្ទីរពេទ្យ Mulhouse
ក្រុមវេជ្ជបណ្ឌិតកំពុងជួយសង្គ្រោះ​ អ្នកជម្ងឺនៅ​មន្ទីរពេទ្យ Mulhouse

​រដ្ឋមន្ត្រីសុខាភិបាលលោក Olivier Veran បាន​ប្រាប់ក្រុមអ្នកព័ត៌មានថា៖

ចំនួនករណីអ្នកឆ្លងជំងឺកូវីត-១៩ បានកើន​ដល់ ១៩,៨៥៦ នាក់ ដែលតួលេខនេះបានឡើងប្រមាណ ២០% ក្នុងរយៈពេល ២៤ ម៉ោង។

Olivier Veran
អ្នកដំណើរពាក់ម៉ាសការពារវីរុសកូរ៉ូណា 
អ្នកដំណើរពាក់ម៉ាសការពារវីរុសកូរ៉ូណា 

លោក Veran បានបន្ថែមទៀតថា៖

​អ្នកជំងឺកូវីត-១៩ ចំនួន ២,០៨២ នាក់​ ដែលកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរបានកើនឡើង ១៩ ភាគរយ បើប្រៀបធៀបទៅនឹងថ្ងៃអាទិត្យ។

Olivier Veran
រូបភាពដែលថតកាលពីថ្ងៃទី ១៤ ខែមីនាឆ្នាំ ២០២០ នៅក្បែរប៉ម Eiffel ក្នុងទីក្រុងប៉ារីស ​
រូបភាពដែលថតកាលពីថ្ងៃទី ១៤ ខែមីនាឆ្នាំ ២០២០ នៅក្បែរប៉ម Eiffel ក្នុងទីក្រុងប៉ារីស ​

គួរជម្រាបផងដែរថា ខណៈពេលដែលស្ថានភាពជំងឺកូវីត-១៩បានរាតត្បាតខ្លាំងឡើងៗ​​ ​ប្រធានាធិបតីបារាំងលោក Emmanuel Macron បានចាត់វិធានការណ៍យ៉ាងតឹងរឹង ដោយក្នុងនោះលោកបានប្រកាស​ឱ្យបិទ សាលារៀន មហាវិទ្យាល័យ ​សាកលវិទ្យាល័យ និងកន្លែងកម្សាន្តទាំងអស់។ លើសពីនេះទៀត ប្រធានាធិបតីបារាំងរូបនេះ ក៏បានប្រកាសបិទព្រំដែនជាមួយប្រទេសជិតខាងដែរ គឺធ្វើយ៉ាងណាដើម្បីអាចទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺដ៏កាចសាហាវនេះបាន៕

ប្រធានាធិបតី Emmanuel Macron បានថ្លែងនៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍​ផ្ទាល់ពីវិមាន Elysée
ប្រធានាធិបតី Emmanuel Macron បានថ្លែងនៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍​ផ្ទាល់ពីវិមាន Elysée


Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T