នៅ សូនីតា សរសើរប្តីពេញមាត់ៗថា ខ្លួនមានសំណាងខ្លាំងដែលបានស្វាមីបែបនេះ

//s5.kh1.co/b3/b3eb5727d2f50e97b09b4339b801a5e6d18401b9.jpg
តារា & កម្សាន្ដ

 ២៣-មីនា-២០២០ ៩ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ថ្វីបើតារាសម្តែងស្រី នៅ សូនីតា បានសាងជីវិតគ្រួសារមួយដ៏តូចរួចទៅហើយក្តី ក៏ប្រជាប្រិយភាពនៅតែមានដដែល នៅក្នុងសង្គមសិល្បៈ ជាមួយនឹងការថតស្ពត ឲ្យផលិតផលនានាងជាច្រើន ដែលជួនកាល អ្នកនាង ថតសម្តែង រួមជាមួយកូនក៏មានផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង បើក្រឡេកមើលជីវិតឯកជនរបស់ តារាសម្តែងស្រីមុខស្លូតរូបនេះ ក៏អាចនិយាយបានថា រូបនាងសំណាងផងដែរ ដែលចាប់តាំងអ្នកនាង បង្ហាញមុខស្វាមីរួចមក ឃើញថា នាងមានក្តីសុខយ៉ាងពេញទំហឹង ដោយស្វាមីរបស់អ្នកនាង មិនដែលធ្វើឲ្យនាង ពិបាកស្អិតទ្រូងអ្វីនោះទេ។ ជាពិសេស នៅក្នុងថ្ងៃនេះ ក៏ជាខួបក្តីស្រលាញ់រយៈពេល២ឆ្នាំ ដែលពួកគេ បានសាងជីវិតគ្រួសាររួមគ្នា ជាស្វាមីភរិយាល្អមួយ ដែលមនុស្សគ្រប់គ្នា តែងប្រាថ្នាចង់បាន។

ក្នុងនោះដែរ អ្នកនាង នៅ សូនីតា ក៏រៀបរាប់ពីការរស់នៅជាមួយគ្នារយៈពេល២ឆ្នាំ ថាបានជួបរឿងអ្វីខ្លះ នៅក្នុងរយៈពេលនោះ ដោយនាងបានសរសេរថា៖

Happy anniversary 2​years 23 មិនា​ 2018 23​ មិនា​ 2020. ទ្រព្យដែលសល់គឺ​ កូនម្នាក់នេះ​ ជាទ្រព្យ​ ជាកំលាំងចិត្ត​ អោយពួកយេីងបន្តកាន់ដៃគ្នាដល់ថ្ងៃនេះ​ ជាតិនេះសំណាងបានជួបប្តីដ៏ល្អម្នាក់នេះ​ មិនបាច់អ្នកដទៃវាយតំលៃរឺនិយាយពីខ្ញុំអាក្រក់នោះទេ ព្រោះអ្នកស្គាល់ខ្ញុំមិនច្បាស់ជាងមនុស្សប្រុសម្នាក់នេះទេ​ អរគុណដែលពាំងអូនពីឧបសគ្គទាំងឡាយ​ រយៈពេលខ្លីមែនតែយេីងបានឆ្លងកាត់អនុស្សាវរីយ៍កំសត់ជាមួយគ្នាជាច្រេីនរួមគ្នា​ អូននិងកូនជាកំលាំងចិត្តរហូតអូនមិនអាច​ទុកបងចោលម្នាក់ឯងបានទេ​៕

សម្តី នៅ សូនីតា

យ៉ាងណាមិញ ក្រោយពីបានឃើញសម្តីរបស់ នៅ សូនីតា បែបនេះ បានធ្វើឲ្យ ហ្វេនៗ រឹតតែច្រណែននឹងនាង ដែលបានស្វាមីល្អបែបនេះ ព្រោះថា មនុស្សសម័យនេះ ពិបាកនឹងរកមនុស្សប្រុសល្អ យ៉ាងដូច្នេះណាស់ ហើយជួនកាល បើរើសស្វាមីខុស គឺសំណាងអាក្រក់មួយជីវិតក៏ថាបាន៕

នៅ សូនីតា
នៅ សូនីតា
នៅ សូនីតា និងគ្រួសារ
នៅ សូនីតា និងគ្រួសារ
នៅ សូនីតា និងគ្រួសារ
នៅ សូនីតា និងគ្រួសារ
គ្រួសារនាង
គ្រួសារនាង
អ្នកនាង នៅ សូនីតា និងកូន
អ្នកនាង នៅ សូនីតា និងកូន
នៅ សូនីតា
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T