តារាយុវវ័យល្បីៗនៅកម្ពុជា លើកសរសើរពីស្បែកជើងជប៉ុនម៉ាក Wakai ដែលទើបតែចូលមកដល់ទីផ្សារប្រទេសកម្ពុជា!

//s5.kh1.co/6c/6c874350c0d090506fab14e5ba911f8fe3f2ec84.jpg
សង្គម

 ២៣-មីនា-២០២០ ៥ល្ងាច · ៤ ឆ្នាំមុន

ឆ្លងកាត់នូវភាពល្បីល្បាញអស់រយៈពេល១០ឆ្នាំកន្លងមកហើយ Wakai ត្រូវបានគេចាត់ទុកថា គឺជាម៉ាកស្បែកជើងបង្កើតឡើងដោយជប៉ុន។

ភ្នំពេញ៖​ ឆ្លងកាត់នូវភាពល្បីល្បាញអស់រយៈពេល១០ឆ្នាំកន្លងមកហើយ Wakai ត្រូវបានគេចាត់ទុកថា គឺជាម៉ាកស្បែកជើងបង្កើតឡើងដោយជប៉ុន ដែលមានប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងប្រទេសសិង្ហបុរី ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី។ ប៉ុន្តែបច្ចុប្បន្ននេះ Wakai ក៏បានធ្វើដំណើរមកកាន់ទីផ្សារកម្ពុជាហើយ ខណៈពេលចាប់ផ្ដើមដំណើរការហាងរបស់ខ្លួនជាលើកដំបូងម៉ាក​ស្បែកជើងមួយនេះ ក៏ត្រូវបានទទួលស្គាល់ និងកោតសរសើរយ៉ាងច្រើនពីសំណាក់តារាភាពយន្ត និងបុគ្គលល្បីៗថា ជាស្បែកជើងដែលមានតម្លៃសមរម្យ ងាយស្រួលពាក់ និងមានម៉ូតទាន់សម័យ សក្ដិសមសម្រាប់យុវវ័យគ្រប់វ័យតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ស្បែកជើងម៉ាក Wakai 
ស្បែកជើងម៉ាក Wakai 

  តារាសម្តែងវ័យក្មេង និងមានសម្រស់ស្រស់សង្ហារលោក សុធារិទ្ធិ បានឱ្យដឹងថា៖

«ការជ្រើសរើសស្បែកជើងពាក់ពិតជាសំខាន់ណាស់ បើសិនយើងជ្រើសស្បែកជើងល្អវានឹងជួយរក្សាសុខភាពជើងបានត្រឹមត្រូវ និងជួយឱ្យអ្នកងាយស្រួលធ្វើចលនាដើរ។ បើយើងជ្រើសស្បែកជើងដែលមិនស្រួល វានឹងធ្វើឱ្យយើងពិបាកក្នុងការធ្វើចលនា ហើយអាចនឹងប៉ះពាល់ដល់ត្រគាក និងក.ជើងជាដើម...»។

សម្តីរបស់តារាសម្តែងលោក សុធារិទ្ធិ 
តារាសម្តែងលោក សុធារិទ្ធិ 
តារាសម្តែងលោក សុធារិទ្ធិ 

  និយាយដល់ចំណុចនេះតារាសម្តែងលោក សុធារិទ្ធិ ក៏បានសង្កត់ធ្ងន់ទៀតថា៖ 

«ខ្ញុំគិតស្បែកជើង wakai ខុសប្លែកពីស្បែកជើងដែលខ្ញុំធ្លាប់បានពាក់កន្លងមក ពេលខ្ញុំបានពាក់ wakai វាពិតជាធ្វើឱ្យជើងរបស់ខ្ញុំមានផាសុកភាពមែនទែន សាច់ក្រណាត់វាទន់ មិនធ្វើឱ្យឈឺក.ជើង ហើយស្រាលស្រួលក្នុងការធ្វើដំណើរថែមទៀតផង»។  

សម្តីរបស់តារាសម្តែងលោក សុធារិទ្ធិ 
តារាសម្តែងលោក សុធារិទ្ធិ 
តារាសម្តែងលោក សុធារិទ្ធិ 
ស្បែកជើងម៉ាក Wakai
ស្បែកជើងម៉ាក Wakai

Wakai ត្រូវបានផលិត និងរចនាឡើងដោយជនជាតិជប៉ុន ដែលត្រូវបានយកចិត្តទុកដាក់ខ្ពស់ទៅលើគុណភាព ផាសុកភាព ភាពច្នៃប្រឌិត និងតម្លៃសមរម្យ។

លោក Clemence Tan ជនជាតិជប៉ុន និងជាអ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Henry Allen Marketing ដែលនាំចូលផ្ដាច់មុខនូវស្បែកម៉ាក Wakai បានឱ្យដឹងថា ចំណុចដែលនាំឱ្យ Wakai មានភាពលេចធ្លោ និងទទួលបានការគាំទ្រច្រើនគឺដោយសារតែ Wakai ត្រូវបានបង្កើតឡើងសម្រាប់យុវវ័យ ហើយវាបានកើតចេញពីការសម្រិតសម្រាំងដោយភ្ជាប់ជាមួយនូវដូងព្រលឹងនៃជនជាតិជប៉ុន។

ស្បែកជើងម៉ាក Wakai
ស្បែកជើងម៉ាក Wakai

គិតពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៧ ស្បែកជើង Wakai ចំនួន១លាន៨សែនគូរ ត្រូវបានលក់នៅលើទីផ្សារប្រទេសសិង្ហបុរី ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី។ លើសពីនេះទៅទៀត ជនជាតិឥណ្ឌូនេស៊ីម្នាក់ ក្នុងចំណោម១៤៥នាក់ គឺជាម្ចាស់នៃស្បែកជើង Wakai ទៀតផង។​

នៅក្នុងឱកាសបើកសម្ពោធហាងក្នុងប្រទេសកម្ពុជា Wakai ផ្ដល់ជូនការបញ្ចុះតម្លៃរហូតដល់ទៅ ២០ភាគរយ ចាប់ពីថ្ងៃទី១៥ ខែមីនា រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០។ Wakai មានទីតាំងស្ថិតនៅជាន់ផ្ទាល់ដី ក្នុងផ្សារទំនើបអ៉ីអនម៉លសែនសុខ។ 

ស្បែកជើងម៉ាក Wakai
ស្បែកជើងម៉ាក Wakai
ស្បែកជើងម៉ាក Wakai
ស្បែកជើងម៉ាក Wakai
ស្បែកជើងម៉ាក Wakai
ស្បែកជើងម៉ាក Wakai

លោក Clemence Tan រំពឹងយ៉ាងមុតមាំថា Wakai នឹងអាចប្រកួតប្រជែង ហើយក្លាយជាម៉ាកស្បែកជើងនាំមុខគេនៅក្នុងប្រទេសកម្ពុជា៕  

ស្បែកជើងម៉ាក Wakai
ស្បែកជើងម៉ាក Wakai
ស្បែកជើងម៉ាក Wakai
ស្បែកជើងម៉ាក Wakai

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់៖

Facebook : Wakai Cambodia

Instagram : wakaicambodia

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T