Big Hit Entertainment នឹងចាប់ផ្តើម​ដំណើរការកម្មវិធី​ «Learn​​ Korean​ With​ BTS»ស្អែកនេះ

//s5.kh1.co/c2/c26292c516fb3b479cdd5f7219d715687f65aadc.jpg
តារា & កម្សាន្ដ

 ២៣-មីនា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

អ្នកគាំទ្រនឹងអាចរៀនភាសាកូរ៉េតាមរយៈវគ្គ រៀនភាសាកូរ៉េជាមួយBTSនៅថ្ងៃទី២៤ខែមីនាឆ្នាំ២០២០

Big Hit Entertainment នឹងចាប់ផ្តើមសម្តែងកម្មវិធី​ "រៀនភាសាកូរ៉េជាមួយBTS" ‘Learn Korean With BTS” ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វីដេអូទាំងនេះនឹងត្រូវ ដាក់ឲ្យដំណើរការតាមរយៈ WeVerse ។ អ្នកគាំទ្រនឹងអាចរៀនភាសាកូរ៉េតាមរយៈវគ្គ 'Run BTS!' 'Bangtan Bomb' និងវគ្គ 'BTS Episode' ។ ពួកគេនឹងអាចរៀនឃ្លាដែលសមាជិក BTS ប្រើជាញឹក​ញាប់​ហើយក៏រៀនវេយ្យាករណ៍និងវប្បធម៌កូរ៉េជាមូលដ្ឋានផងដែរ។

វានឹងមាន ៣០ ភាគដោយវគ្គនីមួយៗមានរយៈពេលប្រហែល ៣ នាទី។ កម្មវិធីនេះនឹងចាក់ផ្សាយរៀងរាល់ថ្ងៃច័ន្ទនៅ​ម៉ោង ៩ ល្ងាច KST ។ តើអ្នករំភើបក្នុងការរៀនភាសាកូរ៉េជាមួយBTSទេ?

អ្នកដែលចាប់អារម្មណ៍អាចទន្ទឹងរង់ចាំវគ្គ ៣ ដំបូងដែលនឹងត្រូវចេញផ្សាយនៅម៉ោង 2:00 ល្ងាច (ម៉ោងនៅកូរ៉េ) នៅថ្ងៃទី ២៤ ខែមីនាជាមួយនឹងភាគផ្សាយសរុបចំនួន ៣០ ដង។ បន្ទាប់ពីនោះវគ្គមួយនឹងត្រូវចាក់ផ្សាយរៀងរាល់ថ្ងៃច័ន្ទវេលាម៉ោង 9:00ល្ងាច (ម៉ោងនៅកូរ៉េ)។ វីដេអូទាំងអស់ ​អាច​រកបានដោយ​ឥតគិតថ្លៃសម្រាប់អ្នកដែលចុះឈ្មោះនៅលើគេហទំព័រ Weverse ដែលជាកម្មវិធីអ្នកគាំទ្រ​សហគមន៍​​ដែលបង្កើតឡើងដោយ Big Hit Entertainment ដែលមានអ្នកគាំទ្រក្រុម BTS ជាង ៣,៨ លាននាក់​ចូលរួម​ក្នុងសេវាកម្មនេះ៕

BTS
BTS
Khin Ratana
រត្ន័ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T