សង្ហាហើយចិត្តល្អទៀត! ឆន សុវណ្ណរាជ បរិច្ចាគប្រាក់ ១ពាន់ដុល្លារ ដើម្បីជួយទប់ស្កាត់ Covid-19

//s5.kh1.co/79/79e53084ba6e12304ace7d8d52d2804961403242.jpg
តារា & កម្សាន្ដ

 ២៣-មីនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ក្រៅពីរូបរាងស្រស់សង្ហាហើយ លោកថែមទាំងមានទឹកចិតល្អថែមទៀត ដោយកាលពីថ្មីៗ បានបរិច្ចាគទឹកប្រាក់ផ្ទាល់ខ្លួន ចំនួន ១ពាន់ដុល្លារ ដើម្បីចូលរួមចំណែក ជួយទប់ស្កាត់ការរីករាលដាលមេរោគ Covid-19 ខណៈកម្ពុជាពេលនេះ មានចំនួនអ្នកឆ្លងកាន់តែច្រើនទៅៗ។

ភ្នំពេញ៖ តារាចម្រៀង ឆន សុវណ្ណរាជ ត្រូវបានមហាជនស្គាល់ទាំងចាស់ ទាំងក្មេង ស្ទើរទូទាំងប្រទេស ថាជាតារាចម្រៀងប្រុសមួយរូប ដែលបានប្រឡូកក្នុងវិស័យសិល្បៈយូរឆ្នាំ និងមានទេពកោសល្យ ទឹកដមពីរោះ រួសរាយរាក់ទាក់ សុភាពរាបសារគួរឲ្យស្រលាញ់ខ្លាំងតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មួយវិញទៀត បើក្រឡេកទៅមើលរូបសម្បត្តិរបស់លោកវិញ គឺឃើញថា គាត់ពិតជាសង្ហា បើទោះបីជាពេលបច្ចុប្បន្ន លោកមានអាយុហាក់ច្រើនបន្តិចមែន តែលោកនៅតែ ទទួលបានការកោតសរសើរពីហ្វេនៗ និងការគាំទ្រច្រើនដដែល។

ជាមួយគ្នានេះដែរ ក្រៅពីរូបរាងស្រស់សង្ហាហើយ លោកថែមទាំងមានទឹកចិតល្អថែមទៀត ដោយកាលពីថ្មីៗ បើយោងតាមហ្វេសប៊ុកផេករបស់លោក ហេង ឡុង ប្រធានសមាគមន៍សិល្បៈខ្មែរ បានឲ្យដឹងថា លោក ឆន សុវណ្ណរាជ បានបរិច្ចាគទឹកប្រាក់ផ្ទាល់ខ្លួន ចំនួន ១ពាន់ដុល្លារ ដើម្បីចូលរួមចំណែក ជួយទប់ស្កាត់ការរីករាលដាលមេរោគ Covid-19 ខណៈកម្ពុជាពេលនេះ មានចំនួនអ្នកឆ្លងកាន់តែច្រើនទៅៗ ដែលគិតមកដល់ពេលនេះ មាន៨៦ករណីហើយដែលបានរកឃើញ។

គួរបញ្ជាក់ថា ក្នុងនេះដែរ មិនមែនមានត្រឹមតែតារារូបនេះម្នាក់ទេ ដែលមានទឹកចិត្តបរិច្ចាគទឹកប្រាក់ផ្ទាល់ខ្លួនជួយប្រទេសជាតិបែបនេះ ព្រោះកន្លងមកក៏មានតារាល្បីៗជាច្រើនបាននាំគ្នាធ្វើអំពើដ៏ល្អមួយនេះផងដែរ៕

ទស្សនារូបភាពខាងក្រោម៖

ឆន សុវណ្ណរាជ
ឆន សុវណ្ណរាជ
ឆន សុវណ្ណរាជ
ឆន សុវណ្ណរាជ
ឆន សុវណ្ណរាជ
ឆន សុវណ្ណរាជ
ឆន សុវណ្ណរាជ
ឆន សុវណ្ណរាជ
រូបភាពពីក្នុងហ្វេសប៊ុកលោក ហេងឡុង
រូបភាពពីក្នុងហ្វេសប៊ុកលោក ហេងឡុង
ឆន សុវណ្ណរាជ
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T