ងាយដូចបកចេក គ្រាន់តែទស្សនាការប្រគំតន្ត្រីដ៏លេចធ្លោលើហ្វេសប៊ុក OPPO ថ្ងៃស្អែក ២៤ មីនា ឈ្នះស្តេចទូរស័ព្ទស៊ែលហ្វី 44MP OPPO Reno3 បីគ្រឿង! (មានវីដេអូ)

//s5.kh1.co/51/518d5c67ba026b3eac231c79a056b73d54c906d4.jpg
សង្គម

 ២៣-មីនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ថ្ងៃទី២៤ មីនា ២០២០ ស្អែកនេះ ក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខ OPPO នឹងដាក់សម្ពោធទូរស័ព្ទស៊េរីថ្មី លើអនឡាញសម័យឌីជីថលមុនដំបូងគេបង្អស់ ជាមួយនឹងព្រឹត្តិការណ៍ប្រគំតន្ត្រីរាត្រីលេចធ្លោ OPPO Reno3 Ultra Night ម៉ោង៧យប់ និងការផ្តល់រង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ដល់អ្នកចូលរួមទស្សនា។

ភ្នំពេញ៖ ថ្ងៃទី២៤ មីនា ២០២០ ស្អែកនេះ ក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខ OPPO នឹងដាក់សម្ពោធទូរស័ព្ទស៊េរីថ្មី  លើអនឡាញសម័យឌីជីថលមុនដំបូងគេបង្អស់ ជាមួយនឹងព្រឹត្តិការណ៍ប្រគំតន្ត្រីរាត្រីលេចធ្លោ OPPO Reno3 Ultra Night ម៉ោង៧យប់ និងការផ្តល់រង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ដល់អ្នកចូលរួមទស្សនា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សម្រាប់អ្នកទស្សនា និងចូលរួម Comments  លើទំព័រហ្វេសប៊ុកផ្លូវការ OPPO នឹងមានឱកាសឈ្នះស្មាតហ្វូនស៊េរីថ្មីនេះ ចំនួន៣គ្រឿង និង កាសកាលីបឥតខ្សែ Enco W31 ចំនួន១០រង្វាន់។ អាស្រ័យហេតុនេះ សូមកុំភ្លេច Like និង Follow ផេកហ្វេសប៊ុក OPPO ត្រង់នេះ https://www.facebook.com/OPPOCAMBODIA/?epa=SEARCH_BOX ។

វីដេអូ 

ការវិលត្រឡប់មកវិញ ជាមួយនឹងរចនាបទថ្មី បច្ចេកវិទ្យាឈានមុខ និងកាមេរ៉ាថតរូបកម្រិតអាជីព របស់ស្មាតហ្វូនស៊េរីថ្មី OPPO Reno3 ពិតជាមិនធ្វើឲ្យអ្នកគាំទ្រខកបំណងឡើយ។ វាមានកាមេរ៉ាមុខសម្រាប់ថតរូបវីដេអូស៊ែលហ្វីសាហាវទាំងថ្ងៃទាំងយប់ ទំហំធំមហិមារហូតដល់ទៅ 44MP 44 មេហ្គាភិស៊ែល ជាមួយនឹងមុខងារ Ultra Night Selfie ដូច្នេះអ្នកប្រើប្រាស់នឹងរីករាយថតវីដេអូស៊ែលហ្វីនៅពេលយប់។

OPPO Reno3
OPPO Reno3

ងាកមកផ្នែកខាងក្រោយវិញ OPPO Reno3 បំពាក់កាមេរ៉ាក្រោយ៤គ្រាប់ ដែលកាមេរ៉ាទី១ មានទំហំ 13MP មានកម្រិត f/2.4  ជាប្រភេទ Telephoto Lens សម្រាប់ថតហ្សូម។ វាមានបំពាក់នូវបច្ចេកវិទ្យា 5x Hybrid Zoom និង 20x Digital Zoom សម្រាប់ការថតរូបបានកាន់តែឆ្ងាយ។ កាមេរ៉ាទី២ មានទំហំ  48MP ជាកាមេរ៉ាមេបំពាក់នូវសិនស័រ Sony IMX586, ដែលមានសមត្ថភាពផ្តិតយករូបភាពបានយ៉ាងច្បាស់ស្អាតគ្រប់ប៉ុស្តិ៍ គ្រប់ពេលវេលាមិនថាព្រឹកថ្ងៃយប់។ ជាមួយនឹងបច្ចេកវិទ្យាគណនាប្លង់រូបភាព Ultra HDR និង Super-Resolution ធ្វើឲ្យវាមានសមត្ថភាពក្នុងការបង្កើតរូបភាពទំហំរហូតដល់ទៅ 108MP អាចថតរូបមនុស្ស ហើយពង្រីកមើលមុខ សក់ ភ្នែកច្បាស់ក្រឡែត មិនព្រួយបារម្ភខ្លាចបែករូប។ កាមេរ៉ាទី៣ មានទំហំ 8MP សម្រាប់ថតប្លង់ទូលាយរហូតដល់ទៅ 119ដឺក្រេ អាចថតរូបមនុស្សឃើញជើងស្រឡូន ខ្ពស់ស្អាត ថតរូបជួបជុំក្រុមគ្រួសារមិនចាំបាច់ដើរថយក្រោយ  ទេសភាពបានកាន់តែទូលាយស្អាតត្រជាក់ភ្នែក និង សម្រាប់ថតរូបជិតៗបែបម៉ាក្រូ 3cm បានយ៉ាងល្អស្អាតកប់ចិត្តតែម្តង។ កាមេរ៉ាទី 4 មានទំហំ 2MP  សម្រាប់ជំនួយដល់ការថតរូបស្ទីលបុរាណបែបសខ្មៅ។

វីដេអូ

OPPO Reno3
OPPO Reno3

ក្នុងមុខងារកាមេរ៉ា OPPO ក៏បន្ថែមនូវមុខងារពិសេសៗមួយចំនួនដូចជា Ultra Dark Mode សម្រាប់ជំនួយដល់ការថតនៅកន្លែងងងឹតខ្លាំងឲ្យកាន់តែច្បាស់ស្អាត។ មុខងារ Video Bokeh សម្រាប់កាត់ព្រាលផ្ទៃខាងក្រោយ ថតវីដេអូកម្រិត 4K និង Ultra Steady Video 2.0 សម្រាប់ជំនួយដល់ការទប់លំនឹងវីដេអូកាន់តែប្រសើរ ដែលមុខងារទាំងអស់នេះសុទ្ធសឹងតែជាមុខងារដែលបំពាក់លើទូរស័ព្ទតម្លៃ​​ខ្ពស់។ ទាំងអស់នេះក៏ដោយសារតែឈីបវាមាន NPU ដែលភ្ជាប់បច្ចេកវិទ្យា AI ដ៏ឆ្លាតវៃជួយគណនា និងកាត់បន្ថយគ្រាប់ល្អិតបានកាន់តែរហ័ស និងមានប្រសិទ្ធភាពខ្ពស់។

OPPO Reno3
OPPO Reno3

ជារួម OPPO Reno3 គឺជាកំពូលស្មាតហ្វូនល្អឯក ព្រោះមិនត្រឹមតែជាស្តេចទូរស័ព្ទសម្រាប់ស៊ែលហ្វីស្អាតសាហាវប៉ុណ្ណោះទេ ថែមទាំងមានកាមេរ៉ាក្រោយលំដាប់កម្រិតអាជីពថតច្បាស់គ្រប់ប៉ុស្តិ៍ និងបំពាក់នូវបច្ចេកវិទ្យាសម្បូរបែបថែមទៀត ​ប្រសិនបើចង់ដឹងច្បាស់សូមកុំភ្លេចតាមដានលើ កញ្ចក់ទូរទស្សន៍រស្មីហង្សមាស និង ហ្វេសប៊ុកផ្លូវការ OPPO  នៅថ្ងៃស្អែកទី២៤ មីនា ២០២០ វេលាម៉ោង៧យប់ ទាំងអស់គ្នា ហើយអ្នកមានសំណាងឈ្នះរង្វាន់ធំ OPPO Reno3 អាចជារូបអ្នក៕ 

OPPO Reno3
OPPO Reno3
OPPO Reno3
OPPO Reno3
OPPO Reno3
OPPO Reno3
OPPO Reno3
OPPO Reno3
OPPO Reno3
OPPO Reno3
OPPO Reno3
OPPO Reno3
OPPO Reno3
OPPO Reno3
OPPO Reno3
OPPO Reno3
OPPO Reno3
OPPO Reno3
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T