ចំនួនអ្នកស្លាប់ដោយជំងឺកូវីត-១៩ នៅអ៊ីរ៉ង់បានកើនឡើងដល់​ ១,៦៨៥ នាក់

//s5.kh1.co/35/3503731eed0ec3b3dfe22cef78592b8d4cfad307.png
សង្គម

 ២៣-មីនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ចំនួនអ្នក​ឆ្លងជំងឺកូវីត-១៩​ បានកើនឡើងដល់ ២១.៦៣៨​ នាក់ នៅប្រទេសអ៊ីរ៉ង់

តេហេរ៉ង់៖ អ្នកនាំពាក្យក្រសួងសុខាភិបាលបានប្រាប់ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ថា៖ មនុស្សយ៉ាងហោចណាស់ ១២៩ នាក់ ​បានស្លាប់បាត់បង់ជីវិតដោយជំងឺកូវីត-១៩ កាលពីថ្ងៃអាទិត្យមិ្សលមិញនេះ ​ដែល​ធ្វើឱ្យតួលេខអ្នក​ស្លាប់បានកើនឡើងសរុប ១,៦៨៥ នាក់។ នេះបើយោងតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters ថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០២០ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមបុគ្គលិកសុខាភិបាលបានបាញ់ថ្នាំសំលាប់មេរោគ នៅទី​រដ្ឋធានីតេហេរ៉ង់ប្រទេសអ៊ីរ៉ង់ កាលពី​ថ្ងៃទី ១៣ ខែមីនា
ក្រុមបុគ្គលិកសុខាភិបាលបានបាញ់ថ្នាំសំលាប់មេរោគ នៅទី​រដ្ឋធានីតេហេរ៉ង់ប្រទេសអ៊ីរ៉ង់ កាលពី​ថ្ងៃទី ១៣ ខែមីនា

លោក Kianush Jahanpur បាន​និយាយថា៖

ត្រឹមរយៈពេល ២៤ ម៉ោង ពួកយើងបានរកឃើញ​ឆ្លងជំងឺកូវីត-១៩ថ្មីចំនួន ១,០២៨ បន្ថែមទៀត ​ដែល​ធ្វើឱ្យចំនួនអ្នកឆ្លងសរុប​ឡើងដល់ ២១,៦៣៨ នាក់។

Kianush Jahanpur
 បុគ្គលិកសុខាភិបាលម្នាក់បាន​ពិនិត្យសីតុណ្ហភាព​អ្នកដំណើរនៅច្រកព្រំដែន Shalamcha កាលពីថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០២០
 បុគ្គលិកសុខាភិបាលម្នាក់បាន​ពិនិត្យសីតុណ្ហភាព​អ្នកដំណើរនៅច្រកព្រំដែន Shalamcha កាលពីថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០២០

គួរ​​​ជម្រាបផងដែរថា ​បើគិតមកត្រឹមថ្ងៃនេះ ប្រទេសអ៊ីរ៉ង់​​បានព្យាបាលអ្នកជំងឺកូវីត-១៩ ឱ្យជាសះស្បើយចំនួន ៧,៩១៣ នាក់ ខណៈអ្នកជំងឺចំនួន ១២,០៤០ នាក់ផ្សេងទៀត គឺ​​កំពុងទទួលការព្យាបាល​នៅឯមន្ទីរពេទ្យនៅឡើយ​៕

រដ្ឋធានីតេហេរ៉ង់ ប្រទេសអ៊ីរ៉ង់នៅថ្ងៃទី ២០ ខែកុម្ភៈឆ្នាំ ២០២០
រដ្ឋធានីតេហេរ៉ង់ ប្រទេសអ៊ីរ៉ង់នៅថ្ងៃទី ២០ ខែកុម្ភៈឆ្នាំ ២០២០

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T