​ក្ដៅៗ! ថៃ​ទើបរកឃើញអ្នកឆ្លង​វីរុសកូវីដ-១៩ ថ្មីចំនួន ១២២នាក់បន្ថែម​​ នាំឱ្យចំនួនសរុបកើនឡើងដល់ ៧២១​នាក់

//s5.kh1.co/a5/a57dfbdb4fae31c5f7518b7f70dcce018b865ccf.jpg
សង្គម

 ២៣-មីនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ថៃ​ទើបរកឃើញអ្នកឆ្លង​វីរុសកូរ៉ូណាថ្មីចំនួន ១២២នាក់បន្ថែម​​ នាំឱ្យចំនួនសរុបកើនឡើងដល់ ៧២១​នាក់

ថៃ៖ អ្នកនាំពាក្យក្រសួងសុខាភិបាលថៃ បាននិយាយនៅក្នុងសន្និសីទកាសែតមួយនៅថ្ងៃចន្ទនេះថា ប្រទេសថៃបានរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩ ចំនួន១២២នាក់បន្ថែមទៀត ដែលធ្វើឲ្យតួលេខអ្នកឆ្លងសរុបកើនដល់៧២១នាក់។ នេះបើយោងតាមសារព័ត៌មានអន្ដរជាតិ Reuters បានចេញផ្សាយនៅថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២០

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ប្រជាជនថៃបាញ់ថ្នាំសម្លាប់មេរោគ
ប្រជាជនថៃបាញ់ថ្នាំសម្លាប់មេរោគ

អ្នកនាំពាក្យខាងលើបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំង១២២នាក់នេះ មានចំនួន២០នាក់ជាអ្នកជំងឺដែលជាប់ទាក់ទងនឹងករណីមុនៗ (ករណី​នៅកន្លែងប្រកួត​ប្រដាល់ កន្លែងកម្សាន្ត និងករណី​អ្នក​ចូលរួម​ពិធីបុណ្យសាសនានៅប្រទេសម៉ាឡេស៊ី) ហើយ១០នាក់ជាករណីថ្មីដែលធ្វើដំណើរមកពីបរទេស រួមនឹង៩២នាក់ផ្សេងទៀតត្រូវបានធ្វើតេស្ដវិជ្ជមាន ហើយបច្ចុប្បន្នមនុស្សទាំង៩២នាក់នេះ កំពុងស្ថិតក្រោមការស៊ើបអង្កេតបន្ថែម ដើម្បីរកមូលហេតុនៃការឆ្លង។

ប្រជាជនថៃ
ប្រជាជនថៃ

គួរឲ្យដឹងដែរថា ប្រទេសថៃមានមនុស្សស្លាប់ដោយសារវីរុស​កូវីដ-១៩ ចំនួនមួយនាក់ ចាប់តាំងពីការផ្ទុះរាលដាលដំបូងក្នុងប្រទេស ហើយមកទល់នឹងពេលនេះ អ្នកជំងឺចំនួន៦៦៨នាក់ កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ខណៈមនុស្ស៥២នាក់បានជាសះស្បើយហើយបានត្រលប់ទៅផ្ទះរបស់ពួកគេវិញ។

ការវាស់កម្ដៅអ្នកដំណើរនៅថៃ
ការវាស់កម្ដៅអ្នកដំណើរនៅថៃ

សូមជម្រាបថា ប្រទេសថៃជាប្រទេសដែលមានចំនួនអ្នកឆ្លងវីរុសកូវីដ-១៩ ច្រើនលំដាប់ទីពីរនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពីប្រទេសម៉ាឡេស៊ី ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែលជាប្រទេសរងគ្រោះខ្លាំង ខណៈអ្នកឆ្លងវីរុសបានកើនដល់១,៣០៦នាក់ នេះបើយោងតាមទិន្នន័យផ្លូវការដែលប្រកាសដោយអាជ្ញាធររបស់់ក្រសួងសុខាភិបាលជាតិ៕

Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T