នាយករដ្ឋមន្ត្រី ចេញ​វិធានការ​​ឱ្យ​រើស​​អគារ​​របស់​សាលារៀន​គ្រប់ខេត្ត ធ្វើ​ជា​កន្លែង​​ត្រៀម​ចាំ​​ទទួល​​អ្នក​ជំងឺ Covid-19

//s5.kh1.co/24/24f35dd6cd9de1f51019f136743270801a7ba916.jpg
សង្គម

 ២៣-មីនា-២០២០ ១១ព្រឹក · ៤ ឆ្នាំមុន

សម្តេចហ៊ុន សែន បាន​ដាក់​ចេញនូវ​វិធានការ​ឱ្យ​រដ្ឋបាល និង​មន្ទីរ​សុខា​ភិបាល​​តាម​ខេត្ត​ទាំងអស់ ជ្រើសរើស​អគារ​របស់​សាលារៀន

សម្តេចហ៊ុន សែន បាន​ដាក់​ចេញនូវ​វិធានការ​ឱ្យ​រដ្ឋបាល និង​មន្ទីរ​សុខា​ភិបាល​​តាម​ខេត្ត​ទាំងអស់ ជ្រើសរើស​អគារ​របស់​សាលារៀន ដើម្បី​ធ្វើ​ជា​កន្លែង​ត្រៀម​បង្ការ​ចាំ​ទទួល​អ្នកជំងឺ បណ្តាល​មក​ពី​វីរុស Covid-19។ វិធានការនេះ ដោយរដ្ឋាភិបាល​តម្រូវ​មានការ​បំពាក់​សម្ភារៈ​បរិក្ខារ​ពេទ្យ​ បណ្តាញទឹក និង​ភ្លើង​ឱ្យ​បាន​រួចរាល់​។ នេះ​បើ​តាម​ការ​ផ្សាយ​​ដោយ​ហ្វេ​ស​ប៊ុ​កផ្លូវការ​របស់​ទូរទស្សន៍ BTV​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការកត់សម្គាល់ ​វិធានការរបស់សម្តេចនាយករដ្ឋមន្រ្តីយ៉ាងដូច្នេះ ធ្វើឡើងក្រោយកម្ពុជាបានធ្វើតេស្តរកឃើញ​ករណី​ឆ្លងកូវីដ១៩ ជាបន្តបន្ទាប់។

គូសបញ្ជាក់ថា គិតមកដល់ព្រឹកថ្ងៃ ២៣មីនានេះ កម្ពុជាមានករណីឆ្លង COVID-19 សរុប៨៤ករណី ដែលក្នុង​នោះ​មានប្រុស៦៣នាក់ ស្រី២១នាក់។ ក្នុងចំណោមជនបរទេស បារាំងក្លាយជាចំនួនដែលច្រើនជាងគេ ហើយបន្ទាប់មក​មានម៉ាឡេស៊ី និងអង់គ្លេស។

ហើយក្នុងចំណោម៨៤ករណី បរទេសមាន៥១នាក់ និងខ្មែរ៣៣នាក់។ ២ករណីហើយដែលត្រូវបានព្យាបាល​សះស្បើយ ក្នុងនោះមានករណីដំបូងនៅខេត្តព្រះសីហនុ ដែលជាបុរសជនជាតិចិនពីក្រុងវូហាន និងករណីស្ត្រី​អង់គ្លេសពីនាវា Viking Cruise Journey ប្រភពពីហូជីមិញ និងសំចតនៅកំពង់ចាម៕

Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T