ដោយសារ Covid-១៩ រាតត្បាតខ្លាំង! អេស៉្បាញសម្រេចបង្កើតមន្ទីរពេទ្យបណ្ដោះអាសន្នដែលមានគ្រែចំនួន ៥.៥០០ បន្ថែម

//s5.kh1.co/46/46536ba75e6ed283f01ebbbdd4f21511953c4b84.jpg
សង្គម

 ២៣-មីនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ទីក្រុងម៉ាឌ្រីតកំពុងត្រៀមខ្លួនសម្រាប់ការឆ្លងរាលដាលនៃវីរុស Covid-១៩ បន្ថែមនៅពេលដែលនាយករដ្ឋមន្រ្តីរបស់ ប្រទេសនេះព្រមានថា ដំណាក់កាលបន្ទាប់នៃវិបត្តិនឹងជំរុញឲ្យមានគ្រឿងបរិក្ខារពេទ្យរបស់ប្រទេសនេះមានគ្រប់គ្រាន់។

អេស៉្បាញ៖ ទីក្រុងម៉ាឌ្រីតកំពុងត្រៀមខ្លួនសម្រាប់ការឆ្លងវីរុស Covid-១៩ បន្ថែមនៅពេលដែលនាយករដ្ឋមន្រ្តីរបស់ប្រទេសនេះព្រមានថា ដំណាក់កាលបន្ទាប់នៃវិបត្តិនឹងជំរុញឲ្យមានគ្រឿងបរិក្ខារពេទ្យរបស់ប្រទេសនេះ​​​ មានគ្រប់គ្រាន់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Pedro Sanchez និយាយថាប្រទេសអេស្ប៉ាញនឹងជួបប្រទះនូវការរាលដាលនៃវីរុសថ្មីនេះដល់ចំណុចគួរឲ្យព្រួយបារម្មណ៍មួយនៅសប្តាហ៍ខាងមុខនេះ ហើយលោកក៏បានស្នើសុំឱ្យប្រជាជនត្រៀមខ្លួន "សម្រាប់ថ្ងៃដ៏លំបាកខាងមុខ"។

អាជ្ញាធរសុខាភិបាលនៅថ្ងៃនេះបានប្រកាសពីការស្លាប់ថ្មីចំនួន ៣៩៤ នាក់ដែលបង្កើនចំនួនអ្នកស្លាប់សរុបរបស់ប្រទេសនេះដល់ ១.៧២០ ដែលកើនឡើង ៣០ ភាគរយបើប្រៀបធៀបនឹងថ្ងៃមុន។

យោងតាមតួលេខរបស់ក្រសួងសុខាភិបាលចំនួនអ្នកឆ្លងជំងឺបានកើនឡើង ៣.៦៤៦ នាក់ឬ ១៤,៦ ភាគរយដល់ ២៨.៥៧២ នាក់។

ទីធ្លាមន្ទីរពេទ្យបណ្ដោះអាសន្នដែលមានគ្រែចំនួន ៥.៥០០
ទីធ្លាមន្ទីរពេទ្យបណ្ដោះអាសន្នដែលមានគ្រែចំនួន ៥.៥០០

បុគ្គលិកសុខាភិបាលឥឡូវនេះកំពុងទទួលអ្នកជំងឺដំបូងដែលមានផ្ទុកវីរុស Covid-១៩ នៅឯមជ្ឈមណ្ឌលពិព័រណ៍ Ifema នៅជាយក្រុងម៉ាឌ្រីត។ ទីធ្លាមន្ទីរពេទ្យបណ្ដោះអាសន្ននេះនឹងមានគ្រែចំនួន ៥.៥០០ សម្រាប់ព្យាបាលអ្នកជំងី Covid-១៩ ។ រហូតមកដល់ពេលនេះរដ្ឋធានីរបស់ប្រទេសនេះបានរាយការណ៍ថា មានករណីច្រើនជាងគេគឺ ៩.៧០២ ករណី ហើយយ៉ាងហោចណាស់មានមនុស្សស្លាប់ ១.០២១ នាក់។

នាយករដ្ឋមន្រ្តីអេស្ប៉ាញលោក Pedro Sanchez បាននិយាយថាស្ថានភាពរបស់ប្រទេសនេះគឺស្ទើរ តែស្ថិតនៅក្នុងភាពលំបាកបំផុតចាប់តាំងពីសង្គ្រាមស៊ីវិលឆ្នាំ ១៩៣៦-៣៩ ។ ដោយមានមនុស្ស ១.៧៨៥ នាក់កំពុងទទួលការព្យាបាលនៅតាមមណ្ឌលថែទាំដែលមានផ្ទុកវីរុស Covid-១៩ មានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីសមត្ថភាពរបស់មន្ទីរពេទ្យក្នុងការដោះស្រាយ។

អ្នកសម្របសម្រួលផ្នែកសង្គ្រោះបន្ទាន់របស់ក្រសួងសុខាភិបាលលោក Fernando Simon បាននិយាយថាបុគ្គលិកថែទាំសុខភាពមានចំនួនជាង ១០ ភាគរយនៃករណីឆ្លងវីរុសនេះ។ លោកបានប្រាប់សន្និសីទសារព័ត៌មានថា "នេះគឺជាបញ្ហាសំខាន់សម្រាប់ប្រព័ន្ធថែទាំសុខភាពរបស់យើង"។

អាជ្ញាធរបានកោះហៅបុគ្គលិកបន្ថែមចំនួន ៥២,០០០ នាក់ដើម្បីជួយសេវាសុខភាពរបស់ប្រទេសនេះ ខណៈដែលខ្លួនកំពុងព្យាយាមទប់ទល់នឹងវីរុសនេះក្នុងនោះមានវេជ្ជបណ្ឌិតនិងគិលានុបដ្ឋាកដែលបានចូលនិវត្តន៍ចំនួន ១៤.០០០ នាក់។

ទីធ្លាមន្ទីរពេទ្យបណ្ដោះអាសន្នដែលមានគ្រែចំនួន ៥.៥០០
ទីធ្លាមន្ទីរពេទ្យបណ្ដោះអាសន្នដែលមានគ្រែចំនួន ៥.៥០០

ទាហានបានចូលរួមជួយផ្លាស់បញ្ជូនអ្នកជំងឺ Covid-១៩​ កាលពីថ្ងៃអាទិត្យទៅកាន់មន្ទីរពេទ្យបណ្តោះអាសន្ន ដែលបានបង្កើតឡើងនៅមជ្ឈមណ្ឌលសន្និសីទម៉ាឌ្រីដដែលត្រូវបានបំពាក់ជាមួយបរិក្ខាពេទ្យ និងគ្រែពេទ្យចំនួន ៥.៥០០ ដែលនឹងធ្វើឱ្យវាក្លាយជាកន្លែងដ៏ធំបំផុតនៅអឺរ៉ុប។

សកម្មភាបទាហានបានជួយបញ្ជូនអ្នកជម្ងឺ Covid-១៩​ ទៅកាន់មន្ទីរពេទ្យបណ្តោះអាសន្ន
សកម្មភាបទាហានបានជួយបញ្ជូនអ្នកជម្ងឺ Covid-១៩​ ទៅកាន់មន្ទីរពេទ្យបណ្តោះអាសន្ន

ប្រទេសអេស្ប៉ាញនៅថ្ងៃទី ១៤ ខែមីនាបានចេញបទបញ្ជាឲ្យប្រជាជនខ្លួនប្រមាណ ៤៦ លាននាក់ដែលត្រូវបានអនុញ្ញាតឲ្យចាកចេញពីផ្ទះរបស់ពួកគេសម្រាប់ការងារចាំបាច់ដូចជា៖ ការដើរទិញ ឥវ៉ាន់ ទិញអាហារ ហេតុផលវេជ្ជសាស្រ្ត ឬបណ្តើរឆ្កែតែប៉ុណ្ណោះ។

នៅក្នុងសុន្ទរកថាមួយកាលពីយប់មិញលោក Sanchez បាននិយាយថាអេស្ប៉ាញគឺជាប្រទេសមួយ ក្នុងចំណោមប្រទេសដែលរងផលប៉ះពាល់ខ្លាំងបំផុតនៅអឺរ៉ុបពីរោគរាតត្បាតនេះដោយសង្កត់ធ្ងន់ថា វីរុសនេះមានលក្ខណៈខុសគ្នាច្រើនពីជំងឺផ្តាសាយធម្មតា ហើយវារីករាលដាលលឿននិងងាយស្លាប់។

សណ្ឋាគារនៅទូទាំងប្រទេសអេស្ប៉ាញកំពុងត្រូវបានផ្តល់ជូនជាមន្ទីរពេទ្យ និងនៅទីក្រុងម៉ាឌ្រីដ ដែលជាតំបន់រងគ្រោះធ្ងន់ធ្ងរបំផុតដោយមេរោគឆ្លងនេះ ខណៈដែលមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៍ដ៏ល្បីល្បាញរបស់ទីក្រុងម៉ាឌ្រីដបានចាប់ផ្តើមទទួលអ្នកជំងឺដំបូងរបស់ខ្លួន។

ក្រុមប្រឹក្សារបស់ទីក្រុងម៉ាឌ្រីដបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "គោលបំណងសំខាន់នៃការផ្តល់សេវា សុខភាពថ្មីនេះគឺដើម្បីផ្តល់នូវការឆ្លើយតបគ្រប់គ្រាន់ទៅនឹងតម្រូវការសម្រាប់ការសម្រាកព្យាបាលនៅមន្ទីរពេទ្យនិង ICU ដែលនឹងកើតឡើងដោយសារតែការផ្ទុះឡើងនៃករណីថ្មីៗដែលត្រូវបានគេរំពឹងទុកសម្រាប់ តំបន់នេះនៅថ្ងៃខាងមុខ"។ 

សណ្ឋាគារ The Ayre Gran Hotel Colon នៅទីក្រុងម៉ាឌ្រីតជាសណ្ឋាគាដំបូងគេដែលចាប់ផ្តើម ទទួលអ្នកជំងឺដែលមានរោគសញ្ញា ប៉ុន្តែស្ថានភាពរបស់ពួកគេតម្រូវឱ្យមានការតាមដានវេជ្ជសាស្រ្តដោយមិនចាំបាច់ចូលមន្ទីរពេទ្យទាំងនៅដំណាក់កាលដំបូងនិងនៅដំណាក់កាលចុងក្រោយ៕

ទីធ្លាមន្ទីរពេទ្យបណ្ដោះអាសន្នដែលមានគ្រែចំនួន ៥.៥០០
ទីធ្លាមន្ទីរពេទ្យបណ្ដោះអាសន្នដែលមានគ្រែចំនួន ៥.៥០០
Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ៨ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T