ភ្នំពេញ ៖ បុរសវ័យជិត៥០ឆ្នាំម្នាក់បាន ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ កាលពី វេលាម៉ោង៣និង២៥នាទីរសៀលថ្ងៃទី២៩ ខែមីនា នេះ ស្ថិតនៅតាម បណ្ដោយផ្លូវលេខ ៨៨ សង្កាត់ស្រះចក ខណ្ឌដូនពេញ ដោយ សារតែម្ចាស់រថយន្ដជាប់រវល់និយាយទូរស័ព្ទ ហើយច្រឡំជាន់ហ្គែរ បណ្ដាលឱ្យរថយន្ដ ជ្រុលទៅបុកជនរងគ្រោះតែម្ដង ។

សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ជនរង គ្រោះមានឈ្មោះអ៊ឹង សៀងហ៊ា អាយុ៤៤ ឆ្នាំ ស្នាក់នៅផ្ទះលេខ៦៩E0 ផ្លូវលេខ៦៥ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ ។ រីឯអ្នក បើករថយន្ដមានឈ្មោះអ៊ុម វិចិត្រ ដែលគេ ដឹងថា អាចជាមន្ដ្រីនៅទីស្ដីការគណៈរដ្ឋមន្ដ្រី។

ប្រភពព័ត៌មានបានបន្ដថា មុនពេលកើត ហេតុ នៅពេលដែលជនរងគ្រោះកំពុងជិះម៉ូតូម៉ាក C125 ស៊េរី២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AE-5095 ស្រាប់តែដល់កន្លែងកើតហេតុ ត្រូវបានរថយន្ដកាមរី ស៊េរី៩១ ពាក់ស្លាកលេខ ភ្នំពេញ 2E-8805 បុកបណ្ដាលឱ្យស្លាប់តែម្ដង ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានយករថយន្ដនិងម៉ូតូរបស់ជនរងគ្រោះទៅរក្សាទុក ដើម្បីរង់ចាំការដោះស្រាយ។

ដោយ ៖ គឹម ចន្

ផ្តល់សិទ្ធដោយ ដើមអម្ពិល

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]