ម៉ាឡេស៊ី​រកឃើញអ្នកឆ្លង​វីរុសកូរ៉ូណាថ្មីចំនួន ១២៣​ នាក់បន្ថែមទៀត​​​ ដែល​ធ្វើឱ្យចំនួនសរុប​ឡើងដល់ ១,៣០៦ នាក់

//s5.kh1.co/f0/f054db5ff58fddfd8663a3e16a7109f50c3c59a5.jpg
សង្គម

 ២៣-មីនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ចំនួនអ្នកឆ្លងវីរុសកូរ៉ូណានៅក្នុងប្រទេសម៉ាឡេស៊ីបានកើនឡើងដល់ ១,៣០៦ នាក់

គូឡាឡាំពួរ៖ ប្រទេសម៉ាឡេស៊ីទើបតែបានរកឃើញ​អ្នកឆ្លងវីរុសកូរ៉ូណាថ្មីចំនួន ​១២៣​ នាក់​ កាលពីថ្ងៃអាទិត្យមិ្សលមិញនេះ ដែល​ធ្វើឱ្យតួលេខអ្នកឆ្លងសរុបបានកើនឡើងដល់ ១,៣០៦ នាក់។ នេះបើ​យោងតាមទីភ្នាក់ងារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃសៅរ៍ ទី ២៣ ខែ មីនា ឆ្នាំ២០២០។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ពលរដ្ឋម៉ាឡេស៊ី ពាក់ម៉ាសដើម្បីការពារពីវីរុសកូរ៉ូណា ឬ កូវីត-១៩
ពលរដ្ឋម៉ាឡេស៊ី ពាក់ម៉ាសដើម្បីការពារពីវីរុសកូរ៉ូណា ឬ កូវីត-១៩

ក្រសួងសុខាភិបាលរបស់ប្រទេសម៉ាឡេស៊ីបាននិយាយថា៖

ក្នុងចំណោមករណីឆ្លងទាំង ១២៣ ករណី មាន ៣៤ ​ករណីគឺ​ជាប់ទាក់ទងនឹងអ្នកដែលបានចូលរួមក្នុងពិធីបែបសាសនាដ៏ធំមួយ ដែលបានធ្វើឡើងកាលពី​ទី ២៧ ខែ កុម្ភៈ នៅក្នុងទីក្រុងគូឡាឡាំពួរ។

ក្រសួងសុខាភិបាល
ក្រុមអ្នកចូលរួមក្នុងពិធីបែបសាសានា នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី ២៧ ខែកុម្ភៈឆ្នាំ ២០២០
ក្រុមអ្នកចូលរួមក្នុងពិធីបែបសាសានា នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី ២៧ ខែកុម្ភៈឆ្នាំ ២០២០

គួរ​​​ជម្រាបផងដែរថា ម៉ាឡេស៊ីគឺជាប្រទេសដែលមានតួលេខអ្នកឆ្លងជំងឺកូវីត-១៩ច្រើនជាងគេបំផុតប្រចាំតំបន់អាស៊ាន ហើយរហូតមកដល់ពេលនេះ ម៉ាឡេស៊ី​មានអ្នកស្លាប់ដោយជំងឺកូវីត-១៩ ​សរុបចំនួន ១០ នាក់ ខណៈអ្នកជំងឺ​ ១៣៣ នាក់ផ្សេងទៀត គឺ​បានទទួលការព្យាបាលជាសះស្បើយ៕

ក្មេងស្រី វ័យ៤ឆ្នាំ ដែល​ជាសះស្បើយពីជំងឺកូវីត-១៩ (ក្មេងស្រីដែលឪពុកកំពុងបី)
ក្មេងស្រី វ័យ៤ឆ្នាំ ដែល​ជាសះស្បើយពីជំងឺកូវីត-១៩ (ក្មេងស្រីដែលឪពុកកំពុងបី)
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T