ឃើញហើយធានាថាលង់! ទាំងនេះជាសម្រស់ កូនភ្លោះដែលមានសម្រស់ស្អាតជាងគេ ផ្ទុះការចាប់អារម្មណ៍ព្រាត

//s5.kh1.co/f8/f8054c6c565065ef22d427753a372e9c9ae3bfed.jpg
តារា & កម្សាន្ដ

 ២៣-មីនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

កូនភ្លោះ៣ គូនេះ កំពុងតែឆាកឆក់យកបេះដូងពី ទស្សនិកជនដែលនិយមលេងបណ្ដាញសង្គមអ៊ីនធើណេត ក្រៅប្រទេស ឲ្យលង់នឹងសម្រស់របស់ពួកគេជាច្រើន។

ចិន៖ បច្ចុប្បន្ន កូនភ្លោះ៣ គូនេះ កំពុងតែឆាបឆក់ យកបេះដូងពី ទស្សនិកជនដែល និយមលេងបណ្ដាញសង្គមអ៊ីនធើណេត ក្រៅប្រទេស ឲ្យលង់នឹងសម្រស់ របស់ពួកគេមិនតិចទេ ដោយសារតែ ពួកគេទាំងនោះ មានមុខមាត់ដូចគ្នា ទេពកោសល្យពិសេសដូចគ្នា ព្រមទាំងមានសម្រស់​ ស្អាតខ្លាំងបំផុតតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចង់ជ្រាបច្បាស់ ថាកូនភ្លោះ ទាំង៣គូនោះ ជាអ្នកណាខ្លះ តាមដានទស្សនាខាងក្រោម៖

១.Sandy និង Mandy

កូនភ្លោះស្រី២នាក់ នាង Sandy និង Mandy បានកើតក្នុងឆ្នាំ ២០០១ នៅ Kaohsiung (តៃវ៉ាន់ ប្រទេសចិន) ។ លុះដល់ នៅឆ្នាំ២០០៣ កូនភ្លោះទាំង២ នាក់នេះ ទទួលបានការគាំទ្រច្រើនភ្លាមៗ បន្ទាប់ពី ឪពុកម្ដាយ របស់គេបានបង្ហោះវីដេអូមួយ នៅលើបណ្ដាញអ៊ីនធើណេត ហើយត្រូវបានគេស្គាល់ថាជា កូនភ្លោះដែលមាន សម្រស់ស្រស់ស្អាតជាងគេនៅតៃវ៉ាន់។ ពួកគេទាំង ២នាក់នេះ គឺស្រស់ស្អាតដូចគ្នា តាំងពីក្មេង ហើយនៅពេលធំឡើង នាងមានរូបសម្បត្តិ កម្ពស់ និងការតុបតែងខ្លួន ម៉ូតសក់ដូចគ្នាខ្លាំង។ មួយវិញទៀតគេឃើញថា មិនថាទៅណាមកណា ពួកគេ តែងតែទៅជាមួយគ្នា និងស្និទ្ធស្នាលដូចមិត្តភក្ដិអញ្ចឹង។

ក្រៅពីស្រស់ស្អាត បងប្អូនភ្លោះទាំងពីរ ក៏មានទេពកោសល្យ ខាងរាំផងដែរ។ នៅលើគេហទំព័រផ្ទាល់ខ្លួន ដែលមានអ្នកតាមដានជាង ២០០,០០០ នាក់  អ្នកទាំងពីរ តែងតែបង្ហោះឈុតឆាករាំ ហើយទទួលបានការសរសើរជាច្រើន។ ទោះអាយុទើបតែ១៩ ឆ្នាំ ក៏ពួកគេទាំង២ កំពុងពេញនិយមបំផុត ក្នុងចំណោមយុវវ័យ នៅតៃវ៉ាន់។

Sandy និង Mandyកាលនៅក្មេង
Sandy និង Mandyកាលនៅក្មេង
Sandy និង Mandy
Sandy និង Mandy
Sandy និង Mandy
Sandy និង Mandy

២. Sun Yumeng (Sara) និង Sun Yutong (Lara)

រីឯ កូនភ្លោះមួយគូនេះវិញ កើតក្នុងឆ្នាំ ១៩៩៤ ត្រូវបានអ្នកនិយមលេងអ៊ិនធើណេតចិន ជាច្រើនចាត់ទុកថា មានមុខមាត់ និងរៀនពូកែទៀតផង។ អ្នកទាំងពីរ បានបញ្ចប់ការសិក្សាពី សាកលវិទ្យាល័យហ្វូដាន និងទទួលបានសញ្ញាប័ត្រអនុបណ្ឌិតនៅសាកលវិទ្យាល័យហាវ៉ាដ (សហរដ្ឋអាមេរិក) ក្នុងឆ្នាំ ២០១៧។ បន្ទាប់ពី បញ្ចប់ការសិក្សា អ្នកទាំងពីរបានចូលបម្រើការងារ នៅទូរទស្សន៍ចិន ភាគកណ្តាល។ ក្រៅពីនេះ បងប្អូនស្រីភ្លោះរូបនេះ ក៏ជាអ្នកមានឥទ្ធិពលល្បីល្បាញនៅលើបណ្តាញសង្គមចិន ផងដែរជាមួយនឹង គណនីបណ្ដាញសង្គមផ្ទាល់ខ្លួន ដែលទាក់ទាញ អ្នកតាមដានរាប់សែននាក់ ឯណោះ។

Sun Yumeng (Sara) និង Sun Yutong (Lara)
Sun Yumeng (Sara) និង Sun Yutong (Lara)
Sun Yumeng (Sara) និង Sun Yutong (Lara)
Sun Yumeng (Sara) និង Sun Yutong (Lara)

៣.Veronica Jo Merrell និង Vanessa Jo Merrell

  Veronica និង Vanessa ក៏ជាកូនភ្លោះមួយគូ ដ៏មានប្រជាប្រិយភាព កើតឆ្នាំ ១៩៩៦ នៅសហរដ្ឋអាមេរិក។ បងប្អូនស្រីពីរនាក់ ដែលមានឈាម ៥សញ្ជាតិ គឺអេស្ប៉ាញ ព័រទុយហ្កាល់ ម៉ិកស៊ិក អាល្លឺម៉ង់ និងអៀរឡង់។ កម្មវិធីទាំងពីរនេះ បង្កើតការងារបង្កើតមាតិកា និងមានបណ្តាញវីដេអូ ដែលមានអ្នកតាមដានជាង ៤ លាននាក់។ ពួកគេល្បីល្បាញដោយសារ ការបង្ហាញខ្លួនជាញឹកញាប់ នៅលើបណ្តាញ Disney ដែល មានប្រជាប្រិយភាពក្នុង Jane និង Virgin នៃបណ្តាញ Disney ។ ក្រៅពីនេះអ្នកទាំង ២ បានឈ្នះពានរង្វាន់មួយចំនួនដូចជា Streamy Award 2018 ពានរង្វាន់ Live Live Social 2016 និងការតែងតាំងពី ក្នុងកម្មវិធី Teen Choice Awards ឆ្នាំ ២០១៨ ។ ឃ្លីបរបស់បងស្រីទាំង២ នាក់នេះ តែងតែមានការលេងសើចជា លក្ខណៈកំប្លែង ដែលមនុស្សជាច្រើនចូលចិត្ត ព្រោះគួរឱ្យចាប់អារម្មណ៍។

Veronica Jo Merrell និង Vanessa Jo Merrell 
Veronica Jo Merrell និង Vanessa Jo Merrell 
Veronica Jo Merrell និង Vanessa Jo Merrell 
Veronica Jo Merrell និង Vanessa Jo Merrell 
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T