ក្តៅៗ! ពេលនេះ ក្រុមគ្រូពេទ្យជំនាញចិន៧នាក់ បានមកដល់ប្រទេសកម្ពុជាហើយ

//s5.kh1.co/17/170ebd682288239238f044ee988598aa6be67d2a.jpg
សង្គម

 ២៣-មីនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ក្រុម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​នៃ​ប្រទេសចិន​ និង​សម្ភារៈពេទ្យ​ជា​ច្រើន ​នឹង​មក​ដល់​ប្រទេសកម្ពុជា ​នៅ​ក្នុងព្រឹក​ថ្ងៃនេះ​ហើយ។​

ភ្នំពេញ៖ ក្នុង​ពេល​បច្ចុប្បន្ន​នេះ ប្រទេស​​កម្ពុជា​កំពុង​តែ​មាន ​ការ​​កើន​ឡើងនៃ​ចំនួន​ អ្នក​ដែល​មាន​ផ្ទុក​ នូវ​វីរុស​COVID-19 កាន់តែ​ច្រើន​ឡើង​ ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ដែល​ជា​បញ្ហាមួយដែល ​គួរ​មាន​ការ​បារម្ភ​បំផុត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាង​ណាមិញ ​ដើម្បី​បញ្ជាក់​ពី​ចំណង​មិត្ត​ភាព និង​ការ​ជួយ​យក​អសារ​គ្នា​ ​រវាង​ប្រទេស​ចិន ​និង​ប្រទេស​កម្ពុជា រដ្ឋាភិបាល​នៃ​​ប្រទេស​ចិន ​បាន​​សម្រេច​ចាត់​បញ្ជូន ​ក្រុម​គ្រូ​ពេទ្យ​ស្ម័គ្រចិត្ត​ចំនួន​៧នាក់ តាមយន្ត​ហោះ​ពិសេស ​ដែលមាន​ដឹក​សម្ភារៈពេទ្យ​ ​មក​កម្ពុជា​ ដើម្បីមក​ជួយជា​កម្លាំង​​ និង​ធ្វើការ​បង្ហាត់​បង្រៀន​បន្ថែម​ទៀត​ ​ដល់​គ្រូ​ពេទ្យ​កម្ពុជា​ ក្នុ​ង​ការ​ប្រយុទ្ធ​ប្រឆាំង ​ជា​មួយ​នឹងវីរុស​​COVID-19។ បន្ទាប់ពី​ប្រទេស​ចិន​ បាន​ប្រកាស​ពី​ភាព​ជោគជ័យ​របស់​ខ្លួន លើការគ្រប់​គ្រង​នៃវី​រុស​COVID-19 និង​អាចធ្វើ​ឲ្យមិន​មាន​ នៅការ​រីករាល​ដាល​បន្ថែម​ទៀត​ នៅក្នុង​ប្រទេស​របស់​ខ្លួន​រួច​មក​។ 

ជាក់ស្តែងមុននេះបន្តិច ​នៅ​ក្នុង​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​មីនា​នេះ ​នៅវេលា​ម៉ោង​ប្រហែល​ជា​៩ៈ០០នាទី ក្រុម​គ្រូ​ពេទ្យ​​ស្ម័គ្រចិត្ត ​និង​សម្ភារៈពេទ្យ​ជា​ច្រើន​ ដែល​ដឹក​មក​ពី​ប្រទេស​ចិន​ បាន​មក​ដល់​ប្រទេសកម្ពុជាហើយ ក្រោម​វត្តមាន​រដ្ឋមន្ត្រីក្រសួង​សុខាភិបាលឯកឧត្តម​ ម៉ម​ ប៊ុន​ហេង​ និងការ​ទទួល​ស្វាគមន៍ ​យ៉ាង​កក់​ក្តៅ​ពីសំណាក់ ​ថ្នាក់​ដឹក​នាំគ្រប់​ជាន់​ថ្នាក់​​នៃ ​ប្រទេសកម្ពុជាយើង​​ផងដែរ។

អ្វីដែលកាន់តែពិសេសនោះគឺ ពួកគេក៏បានពាំនាំនូវពាក្យស្លោកដ៏មានអត្ថន័យមកកាន់ប្រទេសកម្ពុជា «ស្រលាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក» មើលហើយពិតជារំភើប នៅក្នុងចិត្តយ៉ាងខ្លាំងតែម្តង៕ 

យន្ត​ហោះ​ដែល​បាន​ដឹក​ក្រុម​គ្រូពេទ្យស្ម័គ្រ​ចិត្ត និង​សម្ភារៈពេទ្យ
យន្ត​ហោះ​ដែល​បាន​ដឹក​ក្រុម​គ្រូពេទ្យស្ម័គ្រ​ចិត្ត និង​សម្ភារៈពេទ្យ
ក្រុម​គ្រូពេទ្យស្ម័គ្រ​ចិត្តពីប្រទេសចិន 
ក្រុម​គ្រូពេទ្យស្ម័គ្រ​ចិត្តពីប្រទេសចិន 
https://s5.kh1.co/__image/w=650,h=366,q=100/0c/0c63bc0f4951e5700e3593ec9f03fc9943685ca2.jpg
ក្រុម​គ្រូពេទ្យស្ម័គ្រ​ចិត្តពីប្រទេសចិន 
ក្រុម​គ្រូពេទ្យស្ម័គ្រ​ចិត្តពីប្រទេសចិន 
ក្រុម​គ្រូពេទ្យស្ម័គ្រ​ចិត្តពីប្រទេសចិន
ក្រុម​គ្រូពេទ្យស្ម័គ្រ​ចិត្តពីប្រទេសចិន
ក្រុម​គ្រូពេទ្យស្ម័គ្រ​ចិត្តពីប្រទេសចិន 
ក្រុម​គ្រូពេទ្យស្ម័គ្រ​ចិត្តពីប្រទេសចិន 
ក្រុម​គ្រូពេទ្យស្ម័គ្រ​ចិត្តពីប្រទេសចិន 
ក្រុម​គ្រូពេទ្យស្ម័គ្រ​ចិត្តពីប្រទេសចិន 
រូបភាពពីប្រទេសចិន​
រូបភាពពីប្រទេសចិន​
រូបភាពពីប្រទេសចិន​
រូបភាពពីប្រទេសចិន​
រូបភាពពីប្រទេសចិន​
រូបភាពពីប្រទេសចិន​
សម្ភារៈពេទ្យបញ្ជូនមកកម្ពុជា
សម្ភារៈពេទ្យបញ្ជូនមកកម្ពុជា
សម្ភារៈពេទ្យបញ្ជូនមកកម្ពុជា
សម្ភារៈពេទ្យបញ្ជូនមកកម្ពុជា
សម្ភារៈពេទ្យបញ្ជូនមកកម្ពុជា
សម្ភារៈពេទ្យបញ្ជូនមកកម្ពុជា
សម្ភារៈពេទ្យបញ្ជូនមកកម្ពុជា
សម្ភារៈពេទ្យបញ្ជូនមកកម្ពុជា
រូបភាព​ពី​ប្រទេសចិន
រូបភាព​ពី​ប្រទេសចិន
សម្ភារៈពេទ្យបញ្ជូនមកកម្ពុជា
សម្ភារៈពេទ្យបញ្ជូនមកកម្ពុជា
សម្ភារៈពេទ្យបញ្ជូនមកកម្ពុជា
សម្ភារៈពេទ្យបញ្ជូនមកកម្ពុជា
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T