គិតមកត្រឹមថ្ងៃនេះ ប្រទេសអ៊ីតាលីមានអ្នកស្លាប់ដោយជំងឺកូវីត-១៩ សរុប ៥,៤៧៦ នាក់

//s5.kh1.co/d5/d5269fde1dc9b2e65c8d924d10e755364260e3fc.jpg
សង្គម

 ២៣-មីនា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ប្រទេសអ៊ីតាលីមានស្លាប់ដោយជំងឺកូវីត-១៩ កើនឡើងដល់ ៥,៤៧៦ នាក់

អ៊ីតាលី៖ មន្តី្រសុខាភិបាលបាននិយាយកាលពីថ្ងៃអាទិត្យមិ្សលមិញថា មនុស្សយ៉ាងហោចណាស់​ ៦៥១ នាក់ បានស្លាប់ដោយ​ជំងឺកូវីត-១៩ ដែល​ធ្វើឱ្យតួលេខអ្នក​ស្លាប់បានកើនឡើងសរុប ​៥,៤៧៦ នាក់។​​ ។ នេះបើយោងតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមវេជ្ជបណ្ឌិត​ កំពុងមើលថែអ្នកជម្ងឺនៅឯមន្ទីរពេទ្យមួយ ប្រទេសអ៊ីតាលី
ក្រុមវេជ្ជបណ្ឌិត​ កំពុងមើលថែអ្នកជម្ងឺនៅឯមន្ទីរពេទ្យមួយ ប្រទេសអ៊ីតាលី

ទីភ្នាក់ងារការពារជនស៊ីវិលរបស់ប្រទេសអ៊ីតាលីបាននិយាយថា៖

ចំនួនករណី​អ្នកឆ្លងជំងឺថ្មីនៅក្នុងប្រទេសអ៊ីតាលីបានកើនឡើងពី ៥៣,៥៧៨ ​ដល់ ៥៩.១៣៨ នាក់ កាលពីម្សិលមិញនេះ។ ហើយក្នុងចំណោមអ្នកជំងឺ​ទាំង ៥៩.១៣៨ នាក់នោះ មានអ្នកជំងឺ ៧,០២៤ នាក់ បានទទួលការព្យាបាលជាសះស្បើយ។

ទីភ្នាក់ងារការពារជនស៊ីវិលអ៊ីតាលី
 វេជ្ជបណ្ឌិតម្នាក់​ កំពុងមើលថែអ្នកជម្ងឺនៅឯមន្ទីរពេទ្យមួយក្នុង​តំបន់ Lombardy ប្រទេសអ៊ីតាលី
 វេជ្ជបណ្ឌិតម្នាក់​ កំពុងមើលថែអ្នកជម្ងឺនៅឯមន្ទីរពេទ្យមួយក្នុង​តំបន់ Lombardy ប្រទេសអ៊ីតាលី

គួរឱ្យដឹងផងដែរថា Lombardy គឺជាតំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុតនៅក្នុងប្រទេសអ៊ីតាលី ដែលមានចំនួនអ្នកស្លាប់រហូតដល់ទៅ ៣,៤៥៦ នាក់ ខណៈអ្នកឆ្លង​មាន ២៧,២០៦ នាក់៕

បុគ្គលិកនៅមន្ទីរពេទ្យ Ponte San Pietro កំពុងរៀបមឈូសដាក់អ្នកដែលស្លាប់បាត់បង់ជីវិត
បុគ្គលិកនៅមន្ទីរពេទ្យ Ponte San Pietro កំពុងរៀបមឈូសដាក់អ្នកដែលស្លាប់បាត់បង់ជីវិត

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T