កូនស្រី ប្រៀបដូចគ្រាប់ពេជ្រ របស់ ប៊ីរីយ៉ា កំពុងដើរតាមគន្លងនាង

//s5.kh1.co/f1/f1a2903297ee49765ba6846c49752a3191bcdbb3.jpg
តារា & កម្សាន្ដ

 ២២-មីនា-២០២០ ១០ល្ងាច · ៤ ឆ្នាំមុន

តារាសម្តែងស្រី ប៊ីរីយ៉ា កំពុងតែដើរគន្លងអ្នកម្តាយ ដោយពេលនេះ រូបគេ បានថតស្ពតមួយ ខណៈស្ថិតក្នុងវ័យក្មេងតែប៉ុណ្ណោះ តែកូនអ្នកនាង ពិតជាមានដុងខ្លាំងណាស់។

ភ្នំពេញ៖ ប៊ីរីយ៉ា អាចចាត់ចូលជា​តារាល្បីមួយរូបផងដែរ ដែលមានគេស្គាល់ច្រើន  នៅក្នុងរង្វង់សិល្បៈ ដោយសារតែ អ្នកនាង​តែងតែ បន្តធ្វើការនៅក្នុងវិស័យនេះ មិនសូវដាច់ប៉ុន្មានទេ បើទោះបីជា អ្នកនាង មានការរវល់ នឹងមុខជំនួញខាងក្រៅប៉ុណ្ណាក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ តារាស្រីរូបនេះ ក៏មានគ្រាប់ពេជ្រ ដែលជាកូនស្រីដ៏ស្រស់ស្អាត មុខមិនខុសពីអ្នកនាង សូម្បីតែបន្តិច ធ្វើឲ្យមនុស្សគ្រប់គ្នា ក្នាញ់នឹងសម្រស់របស់កូនស្រីអ្នកនាងខ្លាំងណាស់ ដែលអាយុទើបតែប៉ុណ្ណឹងសោះ មុខគួរឲ្យក្នាញ់នេះទៅហើយ។

អ្វីដែលសំខាន់ ពេលនេះ កូនស្រីប៊ីរីយ៉ា ក៏អាចហក់ចូលក្នុងវិស័យថតស្ពត ដូចជាអ្នកនាងផងដែរ ដោយលើកដំបូង កូនអ្នកនាង ដើរតួជាសិស្សសាលា ហើយបើទោះបីជា លើកដំបូងសម្រាប់ កូនស្រីដ៏តូចច្រលឹង របស់អ្នកនាង ក៏រូបគេ អាចធ្វើបានល្អផងដែរ។

យ៉ាងណាមិញ ក្រោយពីបានឃើញបែបនេះ ហ្វេនៗ បានសរសើរពី កូនស្រីរបស់អ្នកនាង ប៊ីរីយ៉ា ដែលចេះរកលុយឲ្យអ្នកម្តាយ តាំងពីពេលនេះទៅហើយ ហើយជាពិសេស រូបគេ ក៏មានដុងតាំងពីធម្មជាតិទៀតផង ដូច្នេះងាយស្រួលក្នុង ការសម្តែង មិនពិបាក ហ្វឹកហាត់ច្រើន៕

ក្រុមគ្រួសារនាង
ក្រុមគ្រួសារនាង
ប៊ីរីយ៉ា​ និងកូន
ប៊ីរីយ៉ា​ និងកូន
ប៊ីរីយ៉ា​ និងកូន
ប៊ីរីយ៉ា​ និងកូន
កូននាង
កូននាង
កូននាង
កូននាង
កូននាង ថតស្ពត
កូននាង ថតស្ពត
កូននាង ថតស្ពត
កូននាង ថតស្ពត
កូននាង ថតស្ពត
កូននាង ថតស្ពត
ប៊ីរីយ៉ា
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T