លោកយាយ អាយុ៧៣ឆ្នាំហើយ ខំសម្រក​ ទម្ងន់៣០គីឡូ ដល់លទ្ធផលចេញមក ឡើងកប់បែបនេះ!

//s5.kh1.co/9a/9a1714e565cfcf41337237df011b0b3acbd69a2d.jpg
តារា & កម្សាន្ដ

 ២២-មីនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ផ្ទុះភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីស្រ្តីវ័យចំណាស់ អាយុ​ ៧៣ ឆ្នាំ Joan MacDonald ដែលជាជនជាតិកាណាដា បានស្រកទម្ងន់ជិត ៣០ គីឡូក្រាម ព្រមទាំងបានបង្អួត និងបង្ហាញរាង ជាមួយនឹងម៉ូតសម្លៀកបំពាក់ដ៏ស៊ិចស៊ី និងទាន់សម័យ ដែលធ្វើឲ្យក្មេងៗស្រករក្រោយសុំខ្មាស់។

បរទេស៖ ផ្ទុះភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីស្រ្តីវ័យចំណាស់ អាយុ​ ៧៣ ឆ្នាំ Joan MacDonald ដែលជាជនជាតិកាណាដា បានធ្វើការហាត់ប្រាណ​ រហូតដល់ រូបគាត់ផ្ទាល់ បានស្រកទម្ងន់ជិត ៣០ គីឡូក្រាម មិនត្រឹមតែប៉ុណ្ណោះ លោកស្រី ថែមទាំងបានបង្អួត និងបង្ហាញរាង ជាមួយនឹងម៉ូតសម្លៀកបំពាក់ដ៏ស៊ិចស៊ី និងទាន់សម័យ ជូនទៅដល់មហាជនជាច្រើនបានទស្សនាផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងនោះដែរ លោកស្រី ក៏បានផ្ញើសារលើកទឹកចិត្តដល់ស្ត្រីជាច្រើន ដែលមានអាយុដូចគ្នា ក៏ដូចជាបាន ចែករំលែកនូវគន្លឹះ ដើម្បីជួយឱ្យពួកគេ បានផ្លាស់ប្តូរ និងកែលម្អខ្លួនឯងឲ្យមានភាពល្អប្រសើរជាងមុន នៅលើគេហទំព័រផ្ទាល់ខ្លួនទៀតផង។

ដោយឡែក បន្ទាប់ពី បានសម្រកទម្ងន់ដោយជោគជ័យហើយ លោកស្រី Joan MacDonald ថែមទាំងបានបង្ហាញរាងដ៏ស្រឡូន នៅក្នុងឈុតសម្លៀកបំពាក់បែបស៊ិចស៊ីជាច្រើនម៉ូត ដែលធ្វើឲ្យអ្នកលេងនៅក្នុងបណ្ដាញសង្គមជាច្រើនបានកោតសរសើរចំពោះលោកស្រី បើទោះបីជាមានស្នាមជ្រួញបន្តិចក៏ពិតមែន តែក៏នៅតែល្អ ព្រោះការតែងខ្លួនរបស់លោកស្រី ពិតជាមិនចាញ់ក្មេងៗស្រករក្រោយនោះទេ៕

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖​​

រូបភាព លោកស្រី Joan MacDonald មុនសម្រក និង ក្រោយ សម្រក ទម្ងន់
រូបភាព លោកស្រី Joan MacDonald មុនសម្រក និង ក្រោយ សម្រក ទម្ងន់
លោកស្រី Joan MacDonald
លោកស្រី Joan MacDonald
លោកស្រី Joan MacDonald ក្រោយសម្រកទម្ងន់
លោកស្រី Joan MacDonald ក្រោយសម្រកទម្ងន់
លោកស្រី Joan MacDonald ក្រោយសម្រកទម្ងន់ ជាមួយនឹងការតែងខ្លួនយ៉ាងទាន់សម័យ

Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T