នាយ ចឺម ក៏ចូលរួមបរិច្ចាគថវិកា ដើម្បីជួយរួម ចំណែកទប់ស្កាត់ ជំងឺCovid-19 ដែរ!

//s5.kh1.co/ec/ecfa76c8841ea7dd856f43d5cb4a2bd76f879680.jpg
តារា & កម្សាន្ដ

 ២២-មីនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

មិនសរសើរមិនបាន! តារាចម្រៀង នាយចឺម បានបរិច្ចាគលុយមួយចំនួនរបស់ ដើម្បីជាអាវុធសម្រាប់តតាំងទៅនឹងសមរភូមិប្រយុទ្ធជាមួយវីរុសកូរ៉ូណាផងដែរ។

ភ្នំពេញ៖ អ្នកណាមិនស្គាល់ តារាចម្រៀងនាយចឹម ដែលជាអ្នកចម្រៀងសម្បូរស្នេហ៍ប្រចាំផលិតកម្មសាន់ដេ ដែលមានរូបសម្បត្តិស្រស់សង្ហា សាច់មុខម៉ត់ខៃ កែវភ្នែកធំៗ ហើយបច្ចុប្បន្ន រូបលោក ក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងមិនណយដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ តារាចម្រៀងប្រុសលំដាប់ជួរមុខនាយចឺម ដែលមានឈ្មោះបោះសម្លេងខ្លាំងនៅប្រទេសកម្ពុជា និងបានសាងស្នាដៃតាមរយៈបទចម្រៀងជាច្រើនផងដែរ ធ្វើឲ្យតារាប្រុសរូបនេះ មានអ្នកគាំទ្រយ៉ាងច្រើនកុះករតែម្តង មិនថាប្រុសមិនថាស្រីនោះឡើយ។

យ៉ាងណាមិញ ដោយសារវីរុសកូវីដ-១៩ មានការឆ្លងរីករាលដាលខ្លាំងពេក តារាប្រុសរូបនេះបានរួមចំណែក ជួយបរិច្ចាគប្រាក់កាសរបស់ខ្លួនដែលមានចំនួន ១០០ដុល្លារសហរដ្ឋអាមេរិក ដើម្បីជាអាវុធសម្រាប់តតាំងទៅនឹងសមរភូមិប្រយុទ្ធជាមួយវីរុសកូវីដ-១៩ផងដែរ។

ក្រោយពីបានមហាជនបានឃើញ ទង្វើដែលសម្តែងពីទឹកចិត្តដ៏ល្អប្រពៃ និងគួរឲ្យគោរពរបស់នាយចឺមដែលបានរួមចំណែកអំពើសប្បុរសធម៌បែបនេះ ធ្វើឲ្យពួកគេសរសើរពី តារាប្រុសរូបនេះ ស្ទើរតែមិនដាច់ពីមាត់សោះឡើយ ៕

សូមចូលមើលរូបខាងក្រោម៖

នាយ ចឺម
នាយ ចឺម
នាយ ចឺម
នាយ ចឺម
នាយ ចឺម
នាយ ចឺម
នាយ ចឺម
នាយ ចឺម
នាយចឺម
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T