មិនធម្មតា! គ្រាន់តែព្រឹកថ្ងៃអាទិត្យនេះ ប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ១៨៨ នាក់ នាំឲ្យចំនួនករណីឆ្លងសរុប កើនឡើងក្បែរ ៦០០ នាក់

//s5.kh1.co/03/0374aef4a7784b213443f7ad1286511a9e085210.png
សង្គម

 ២២-មីនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

រាជធានីរបស់ប្រទេសនេះ បានបិទការចេញចូលនៅផ្នែកខ្លះ ចាប់ពីថ្ងៃអាទិត្យនេះ។

ថៃ៖ មន្ដ្រីក្រសួងសុខាភិបាលជាន់ខ្ពស់បាននិយាយថា ប្រទេសថៃបានរាយការណ៍ពីករណីឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី ចំនួន ១៨៨ នាក់ នៅថ្ងៃអាទិត្យនេះ ដែលជាការកើនឡើងប្រចាំថ្ងៃដ៏ធំបំផុតរបស់ខ្លួន ហើយករណីឆ្លងសរុបបានកើនឡើងដល់ចំនួន ៥៩៩ នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកនាំពាក្យក្រសួង លោក Taweesin Wisanuyothin បានប្រាប់សន្និសីទកាសែតថា ភាគច្រើនករណីឆ្លងថ្មីមានការពាក់ព័ន្ធនឹងករណីឆ្លងមុនៗ នៅឯកីឡដ្ឋានប្រដាល់លុម្ពិនី។ លោកបានបន្ថែមថា មនុស្សចំនួន ៧ នាក់ស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ ខណៈដែលមនុស្សម្នាក់បានជាសះស្បើយរួចហើយ។

នៅថ្ងៃអាទិត្យនេះ ករណីឆ្លងប្រចាំថ្ងៃមានការកើនឡើងជាងពេលផ្សេងទៀត
នៅថ្ងៃអាទិត្យនេះ ករណីឆ្លងប្រចាំថ្ងៃមានការកើនឡើងជាងពេលផ្សេងទៀត

លោកដុកទ័រ Taweesin បាននិយាយថា៖ «ករណីថ្មីៗភាគច្រើន ត្រូវបានរកឃើញនៅក្នុងទីក្រុងបាងកក និងស្ថិតនៅក្នុងចំណោមយុវជនដែលបន្ដសកម្មភាពសង្គម ដែលអាចនាំឲ្យមានការឆ្លងកាន់តែច្រើន»។

ការឆ្លងនៅក្នុងប្រទេសថៃ បានលោតឡើងខ្លាំងនៅខែនេះ ដែលជំរុញឲ្យរដ្ឋាភិបាលបិទផ្សារទំនើប ភោជនីយដ្ឋាន និងកន្លែងប្រមូលផ្ដុំផ្សេងទៀត ដើម្បីបញ្ឈប់ការរាតត្បាត។ រាជធានីរបស់ប្រទេសនេះ បានបិទការចេញចូលនៅផ្នែកខ្លះ ចាប់ពីថ្ងៃអាទិត្យនេះ។ រហូតមកដល់ពេលនេះ មានមនុស្សស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងប្រទេសថៃ ចំនួនមួយករណី៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T