គួរឲ្យសរសើរ! ក្នុងរង្វង់សិល្បៈតែមួយមែន តារាចិនទាំងនេះ រាប់អានគ្នា ជាមិត្ត២០ឆ្នាំហើយ

//s5.kh1.co/81/811d06ec0955e5b4fb48bb08ee68fed810e0d29f.jpg
តារា & កម្សាន្ដ

 ២១-មីនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

អ្នកណា​ថា​ប្រុសស្រី​ មិន​អាច​រាប់​អាន​គ្នា ​បាន​យូរ​នោះទេ មើល​តែ​តារាប្រុស​ស្រី​ទាំងនេះ​ទៅ​ដឹងហើយ។

ចិន៖ អ្នកគាំទ្រ​ខ្សែ ភាពយន្ត​ភាគ​ចិន ​ភាគច្រើន​ប្រាកដ​ជា ​ធ្លាប់​បាន​ស្គាល់ ​តារាប្រុស ស្រី​ទាំងនេះហើយ ព្រោះ​ថា​ពួកគេ ​ធ្លាប់​បាន​បង្ហាញ​ខ្លួន នៅក្នុងខ្សែភាពយន្តភាគ​​ជា​ច្រើន ហើយ​ក៏ទទួល​បាន​ ​ប្រជាប្រិយ​ខ្លាំង​ណាស់​ដែរ​ ទាំងក្នុង​និងក្រៅ​ប្រទេស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ ធ្លាប់​តែ​បាន​ឃើញ ​ពួកគេ​ នៅក្នុង​ខ្សែ​ភាពយន្ត ​តែ​នៅ​ខាងក្រៅ អ្នកគាំទ្រ​ភាគ​ច្រើន​ប្រហែលជា មិន​ធ្លាប់​បាន​ដឹង​នោះ​ទេថា ​ពួកគេ​ទាំង​នេះ ​គឺ​ជា​មិត្ត​ភក្តិដ៏ជិតស្និទនឹងគ្នា ហើយមាន​ចំណង​មិត្ត​ភាព​ ដ៏រឹង​មាំ ​និង​បាន​រាប់អាន​គ្នា​ អស់​រយៈពេល​ ជា​យូរ​​មកហើយ​ ដែល​អ្នក​ខ្លះ​ស្គាល់គ្នា មុន​ពេល​ចូល​សិល្បៈ ទៀត​ក៏មាន​។

មិន​មែន​ទាល់​តែ ​ស្រី ​និងស្រី ហើយ​ប្រុស​ និង​ប្រុស​ ទើប​អាច​រាប់​អានគ្នា ​បាន​យូរ​នោះទេ ​មើល​តែ​ តារាចិន​ទាំងនេះ ​ទៅ​ដឹង​ហើយ៕

តោះ​ចង់​ដឹង​ថា​មាន ​អ្នកណា​ខ្លះ​នោះ សូម​ទៅតាម​ដានទាំងអស់គ្នា៖

១. Zhao Wei និង Huang Xiaoming

Zhao Wei និង Huang Xiaoming
Zhao Wei និង Huang Xiaoming
Zhao Wei និង Huang Xiaoming
Zhao Wei និង Huang Xiaoming

អ្នកទាំងពីរ ធ្លាប់​ជា​មិត្ត​រូម​ថ្នាក់ ​ជាមួយនឹងគ្នា​នៅ ​សាកលវិទ្យាល័យ​ Beijing Film Academy។ ទោះយ៉ាងណាក៏​ដោយ ​​រហូត​មក​ដល់​ពេល​នេះ ​ចំណង​មិត្ត​ភាព​របស់​ពួកគេ ​ក៏នៅ​តែ​ល្អ។ ហើយបើ​គិត ​រហូតមកដល់​ពេល​នេះ​ មានរយៈពេល​ ២៤​ឆ្នាំ​ហើយ​។

២. Chen Kun និងZhou Xun

Chen Kun និងZhou Xun
Chen Kun និងZhou Xun
Chen Kun និងZhou Xun
Chen Kun និងZhou Xun

អ្នក​ទាំង​ពី​រ ជាមិត្ត​ភក្តិ​ដ៏ជិតស្និត​នឹង​គ្នា​។ ពួកគេ​​បាន​ស្គាល់គ្នាដំបូង ​តាម​រយៈការ​ថត​ខ្សែភាពយន្ត​ «Like the dew like rain again» កាលពី​ឆ្នាំ​២០០០។ បើ​គិត​រហូត​មកដល់​ពេល​នេះ ​ពួកគេទាំងពី​រ ​បាន​រាប់​អានគ្នា​អស់​ ​រយៈពេល​២០​ឆ្នាំ​មក​ហើយ ហើយ​ក៏​នៅ​តែ​រក្សា ចំណង​មិត្ត​ភាព​នេះ ​បាន​ល្អផងដែរ។

៣. Louis Koo និងJessica Hsuan

Louis Koo និងJessica Hsuan
Louis Koo និងJessica Hsuan
Louis Koo និងJessica Hsuan
Louis Koo និងJessica Hsuan

អ្នក​ទាំងពីរ​ បាន​ស្គាល់គ្នា​ និង​កា្ល​យ​ជាមិត្ត​ភក្តិជិតស្និទនឹង​គ្នា តាម​រយៈការ​ធ្វើ​ការ​ជាមួយគ្នា ក្នុង​ខ្សែភាពយន្ត«Reconnaissance Profile 4» ក្នុង​ឆ្នាំ​១៩៩៨ រហូត​មាន​អ្នកគាំទ្រ ​មួយ​ចំនួន​គិត​ថា ​ពួកគេ​ទាំងពីរ​មាន ​ទំនាក់​ទំនង​ស្នេហានឹង​គ្នា​ទៀត តែ​ជាការពិត ពួកគេ​ទាំង​ពីរ​ មិន​មាន​អ្វី ​លើ​សពី​មិត្ត​ជិតស្និទ នឹង​គ្នា​នោះ​ទេ។ បើ​គិត​មកដល់​ពេល​នេះ ​អ្នក​ទាំងពីរ​ បាន​ស្គាល់​គ្នា ​អស់​រយៈពេល​២២ ​ឆ្នាំ​មកហើយ។

៤. Ruby Lin និងAlec Su

Ruby Lin និងAlec Su
Ruby Lin និងAlec Su
Ruby Lin និងAlec Su
Ruby Lin និងAlec Su

អ្នក​ទាំងពីរ​ ក្លាយ​ជា​មិត្ត​ភក្តិជិតស្និទ ​នឹងគ្នាបន្ទាប់​ពី ​បាន​ធ្វើ​ការ​ជាមួយគ្នា ​ក្នុង​កម្ម​វិធី​កម្សាន្ត​«Chinese showbiz» ហើយ​បន្ទាប់​មក​ ក៏​បាន​រួម​ការ​ងារ​ជា​មួយ​គ្នា ​បន្ត​ទៀត​ដែល​បាន​ចូល​រួម​ថត ​ក្នុង​ខ្សែ​ភាគ​ដែល​មាន ​ចំណង​ជើ​ងថា«Hoan Chau»។ បើគិតរហូត​មកដល់​ពេលនេះ ​ចំណង​មិត្ត​ភាព​​ របស់​ពួកគេ​ទាំងពីរ ​មាន​រយៈពេ​ល២២​ឆ្នាំ​ហើយ​ផងដែរ។

៥. Li BingbingនិងQuan Ren

Li BingbingនិងQuan Ren
Li BingbingនិងQuan Ren
Li BingbingនិងQuan Ren
Li BingbingនិងQuan Ren

អ្នកទាំងពីរ ​ក៏​ធ្លាប់បាន​ ចូល​រួមជា​ដៃ​គូរជា​មួយ​នឹង​គ្នា​ ក្នុង​កម្ម​វិធី​កម្សាន្ត​«Chinese showbiz»​ ហើយ​ក៏​ជា​ដៃ​គូរ ​ដែល​ទទួល​បាន ​ប្រជា​ប្រិយ​ភាពខ្លាំង​បំផុត ក្នុង​កម្ម​វិធី នេះផងដែរ។ ពួកគេ​ស្គាល់​គ្នាដំបូង ​នៅ​ពេល​ដែល​រៀន​នៅ​ថ្នាក់ ភាពយន្ត​កាល​ពី ឆ្នាំ​១៩៩៣។ បើ​គិត​មក​ដល់​ពេល​នេះ ​ចំណង​មិត្ត​ភាព​រវាង​អ្នក​ទាំងពីរ មាន​រយៈពេល២៧​ឆ្នាំហើយ តែ​មិត្តភាព​​របស់​ ពួកគេ​ក៏​នៅតែ​ល្អ។ លើសពីនេះ ពូកគេ​ក៏​តែងតែ​នៅ​ចាំ​ ថ្ងៃ​ខួប​កំណើត​គ្នា ​ទៅ​វិញ​ទៅមកផងដែរ។

Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T