សមាជិកក្រុមម្នាក់របស់ Fly To The Sky កំពុងស្ថិតក្នុងការស៊ើបអង្កេតចំពោះការបង្កគ្រោះថ្នាក់ចរាចរណ៍ ខណៈបើកបរពេលស្រវឹង

//s5.kh1.co/dc/dccf90bc6d08137455faff65231cbda5a808b27b.jpeg
នារី

 ២២-មីនា-២០២០ ៨ល្ងាច · ៤ ឆ្នាំមុន

សមាជិកក្រុម R&B duo Fly To The Sky ឈ្មោះ Hwanhee ត្រូវបានស៊ើបអង្កេតនៅព្រឹកថ្ងៃទី ២១ នេះបន្ទាប់ពីបានបង្កគ្រោះថ្នាក់ចរាចរណ៍បន្តិចបន្តួចខណៈពេលបើកបរពេលស្រវឹង។

កូរ៉េខាងត្បូង៖ យោងតាមរបាយការណ៍ផ្តាច់មុខពីទូរទស្សន៍ SBS FunE លោក Hwanhee បានបង្កគ្រោះថ្នាក់ចរាចរណ៍បន្តិចបន្តួចក្នុងពេលបើកបរក្នុងស្ថានភាពកំពុងស្រវឹង ហើយត្រូវបានសាកសួរនៅប៉ុស្តិ៍នគរបាល Yongin Seobu មុនពេលត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ូលិសបានបញ្ជាក់តាមរយៈការធ្វើតេស្តិ៍ខ្យល់ថា Hwanhee គឺហួសកកម្រិតកំណត់ ០.០៥%  ហើយវាត្រូវបានគេរាយការណ៍ថា Hwanhee ក៏បានសារភាពផងដែរថា ខ្លួនកំពុងបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង។ ជាមួយនឹងការទទួលយក និងលទ្ធផលនៃការសាកល្បង ប៉ូលិសគ្រោងនឹងធ្វើការកំណត់កាលបរិច្ឆេទដើម្បីកោះហៅគាត់ម្តងទៀត សម្រាប់ការស៊ើបអង្កេតបន្ថែម។

Hwanhee បានបង្ហាញខ្លួនជាលើកដំបូងជាមួយ Fly To The Sky ក្នុងឆ្នាំ ១៩៩៩ ហើយបានសកម្មជាង ២០ ឆ្នាំ ទាំងជាអ្នកចម្រៀងទោល និងក្នុងក្រុម Fly To The Sky ជាមួយលោក Brian Joo៕

សូមទស្សនារូបភាពខាងក្រោម៖

Hwanhee
Hwanhee
Hwanhee
Hwanhee
Hwanhee
Hwanhee
Hwanhee
Hwanhee
ក្រុម Fly To The Sky
ក្រុម Fly To The Sky
ក្រុម Fly To The Sky
ក្រុម Fly To The Sky
Hab Cheynob
ហាប់ ជ័យនុប (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T