អ្នករត់ពន្ធម៉ាស់ខុសច្បាប់ចំនួនពីរនាក់ ត្រូវប៉ូលិសចាប់បាននៅជិតព្រំដែនកម្ពុជា-ថៃ

//s5.kh1.co/60/60cd85ba1d6f7eda05262c20b310b41d8463565b.jpg
សង្គម

 ២១-មីនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

អាជ្ញាធរថៃបានឃាត់ខ្លួនប្ដីប្រពន្ធជនជាតិថៃចំនួនពីរនាក់ នៅក្នុងស្រុក Khok Sung ក្បែនឹងព្រំដែនកម្ពុជា-ថៃ ពីបទរត់ពន្ធម៉ាស់ជាង ៦០,០០០ ម៉ាស់ចេញពីប្រទេសកម្ពុជា

ថៃ៖ កាលពីថ្ងៃសុក្រម្សិលមិញនេះ អាជ្ញាធរថៃបានឃាត់ខ្លួនប្ដីប្រពន្ធជនជាតិថៃចំនួនពីរនាក់ នៅក្នុងស្រុក Khok Sung ក្បែរនឹងព្រំដែនកម្ពុជា-ថៃ ពីបទរត់ពន្ធម៉ាស់ជាង ៦០,០០០ ម៉ាស់ចេញពីប្រទេសកម្ពុជា។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Bangkok Post ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជុំវិញករណីនេះ ក្រុមប៉ូលិសបានដកហូតម៉ាស់ជាច្រើនប្រអប់ និងជាច្រើនដុំ ដែលដឹកនៅខាងក្រោយរថយន្ដ។ ក្នុងចំណោមម៉ាស់អស់ទាំងនោះរួមមាន ម៉ាស់ម៉ាក Dami ចំនួន ២៥០ ប្រអប់ស្មើនឹង ២៥០០ ម៉ាស់, ម៉ាស់ម៉ាក Kenko ចំនួន ១៨០ ប្រអប់ស្មើនឹង ៩,០០០ ម៉ាស់, ម៉ាស់ម៉ាក Eco Fresh ចំនួន ២៥០ ប្រអប់ស្មើនឹង ១២,៥០០ ម៉ាស់ និងម៉ាស់ពណ៌ខៀវចំនួន ៦២០ ដុំស្មើនឹង ៣១,០០០ ម៉ាស់ ដែលផលិតនៅប្រទេសកម្ពុជា។

ម៉ាស់ដែលឃាត់បាន
ម៉ាស់ដែលឃាត់បាន

យោងតាមការសាកសួរបឋមបានឲ្យដឹងថា អ្នកបើបររថយន្ដខាងលើមានឈ្មោះ Paisarn Chai-aree ភេទប្រុស អាយុ ២៣ ឆ្នាំនិងស្រ្តីជាប្រពន្ធមានឈ្មោះ Supaporn Sombatmeemak អាយុ ២៩ ឆ្នាំដែលអ្នកទាំងពីរមានទីលំនៅក្នុងស្រុក Khok Sung ផ្ទាល់តែម្ដង។ ក្នុងនោះដែរ ប្ដីប្រពន្ធទាំងពីរបានសារភាពថា ពួកគេបានដឹកម៉ាស់ទាំងនោះចេញពីប្រទេសកម្ពុជា ហើយបានឆ្លងកាត់ច្រករបៀងមួយក្នុងស្រុក Ta Phraya ។ ជនទាំងពីរបានបន្ថែមថា ពួកគេមិនបានដឹងថា ម៉ាស់ទាំងនោះជារបស់ហាមឃាត់នោះឡើយ។

ម៉ាស់ដែលឃាត់បាន
ម៉ាស់ដែលឃាត់បាន

លោកវរសេនីយ៍ទោ Chaturaphat Singhassathit មេប៉ុស្តិ៍ក្នុងស្រុកស្រះកែវបាននិយាយនៅថ្ងៃសុក្រដដែល​ថា ពាក់ព័ន្ធនឹងករណីនេះក្រុមលោកមិនទាន់បានរៀបចំជាសំណុំឯកសារផ្លូវការណ៍ណាមួយឡើយ។ ប៉ុន្ដែបច្ចុប្បន្ននេះ ជនទាំងពីត្រូវរងការចោទប្រកាន់ពីបទរត់ពន្ធម៉ាស់ខុសច្បាប់ ហើយកំពុងឃុំខ្លួននៅឯអធិការដ្ឋាននគរបាលស្រុក Khok Sung រងចាំការដោះស្រាយតាមផ្លូវច្បាប់។

ម៉ាស់ដែលឃាត់បាន
ម៉ាស់ដែលឃាត់បាន

គួរឲ្យដឹងដែរថា ចាប់តាំងពីការផ្ទុះឡើងនៃវីរុសកូវីដ-១៩មក ម៉ាស់បានក្លាយជាតម្រូវការដ៏ចាំបាច់បំផុតពីសំណាក់ប្រជាជនទូទៅ។ ​ទន្ទឹមគ្នានេះដែរ អាជ្ញាធរតែងធ្វើការបង្ក្រាប់ជនឆ្លៀតឳកាសមួយចំនួន ដែលបានតំឡើងតម្លៃម៉ាស់ជាហូហែផងដែរ៕

Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T