មានទឹកចិត្តណាស់! តិចក្តីច្រើនក្តី ព្រាប សុវត្ថិ ផ្តល់ថវិកា ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19

//s5.kh1.co/94/942c8a4433c9843755b72453df033f1fc5ecb40a.jpg
តារា & កម្សាន្ដ

 ២១-មីនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

មិនមើលនឹងភ្នែក តារាប្រុសរូបសង្ហា ព្រាប សុវត្ថិ បានផ្តល់ថវិកាដើម្បីជួយ ប្រយុទ្ធប្រឆាំង នឹងជំងឺ Covid-19 យ៉ាងគួរឲ្យសរសើរ៕

ភ្នំពេញ៖ តារាចម្រៀងប្រុសដ៏មានប្រជាប្រិយភាព លោកព្រាប សុវត្ថិ តែងតែធ្វើឲ្យហ្វេនជាច្រើនពេញចិត្ត និងសរសើរដល់លោកគ្រប់គ្នា ខណៈតារារូបនេះតែងតែមានទឹកចិត្តល្អ ជួយដល់អ្នកក្រីក្រជាច្រើន និងបញ្ហាដែលកំពុងតែលំបាកនៅក្នុងសង្គម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងមួយរយៈពេលនេះប្រទេសកម្ពុជាកំពុងតែវឹកវរខ្លាំង ក្រោយបានរកឃើញអ្នកឆ្លងជំងឺ Covid-19 ជាបន្តបន្ទាប់គួរឲ្យកត់សម្គាល់ ដោយអ្នកជំងឺដែលឆ្លងនោះ បានសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ក្រោមអ្នកជំនាញគ្រូពេទ្យ ជាច្រើនបានលះបង់ពេលវេលាដើម្បីជួយ។

នៅក្នុងនោះដែរ ឃើញថាខណៈពេលដែលប្រទេសកំពុងតែជួបបញ្ហា តារាប្រុសវ័យខ្ទង់៤០រូបនេះ បានធ្វើការបរិចាគ នូវថវិការផ្ទាល់ខ្លួនចំនួន៤លានរៀល ដែលជាទឹកចិត្តចេញពីចិត្ត ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺដ៏កាចសាហាវមួយនេះ។ ទាំងនេះបើយោងតាម ការបង្ហោះរបស់លោកហេង ឡុង។

មិនត្រឹមតែប៉ុណ្ណោះនៅក្នុងនោះ ក៏ឃើញមានសម្បុរសជនជាច្រើនក៏បានចូលជាថវិកា ជាបន្តបន្ទាប់យ៉ាងគួរឲ្យសរសើរ ពោលគឺមិនមែនមានតែតារាប្រុសរូបនេះម្នាក់នោះទេ។ ទង្វើទាំងនេះ បានធ្វើឲ្យមហាជនជាច្រើនពិតជាពេញចិត្ត និងសរសើរដល់តារាប្រុសរូបនេះ និងសម្បុរសជនជាច្រើនផងដែរ៕

 លោកព្រាប សុវត្ថិ
 លោកព្រាប សុវត្ថិ
 លោកព្រាប សុវត្ថិ
 លោកព្រាប សុវត្ថិ
 លោកព្រាប សុវត្ថិ  និងភរិយា
 លោកព្រាប សុវត្ថិ  និងភរិយា
 លោកព្រាប សុវត្ថិ និងគ្រួសារ
 លោកព្រាប សុវត្ថិ និងគ្រួសារ
ព្រាប សុវត្ថិ
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T