ការប្រើប្រាស់វគ្គសិក្សាពិសេស «Think!Think! App’s premium course» ដោយឥតគិតថ្លៃ និងការប្រកួតប្រជែងពានរង្វាន់សង្រ្កាន្តតាមអនឡាញសម្រាប់សិស្សនៅកម្ពុជា !

//s5.kh1.co/48/483119a320d9fb578462bff5ece7a4037cbd9d94.jpg
សង្គម

 ២១-មីនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ដើម្បីលើកទឹកចិត្តសិស្សនៅកម្ពុជា ក្នុងពេលជួបបញ្ហាវីរុសកូរ៉ូណា យើងបាន និងកំពុងផ្តល់ឱកាសឲ្យសិស្សទាំងអស់នៅកម្ពុជាបានរៀន ដោយស្វ័យសិក្សានៅផ្ទះ តាមរយៈការប្រើប្រាស់វគ្គសិក្សាពិសេស «Think!Think! App’s premium course» ​ នៅខែមីនានេះ ដោយឥតគិតថ្លៃ។ យើងក៏មានការប្រកួតប្រជែងពានរង្វាន់សង្រ្កាន្ត​ ​ «Special Songkran Cup» នៅខែមេសា ខាងមុខនេះផងដែរ។​

ភ្នំពេញ៖ ក្រុមហ៊ុន Hanamaru Lab​ គឺកំពុងតែបើកឲ្យសិស្សនៅកម្ពុជាប្រើប្រាស់កម្មវិធី «Think!Think! App» របស់ខ្លួនដោយឥតគិតថ្លៃ និងបើកឲ្យសិស្សប្រកួតប្រជែងគ្នាតាមអនឡាញក្នុងកម្មវិធីមួយមានឈ្មោះថា ពានរង្វាន់សង្រ្កាន្ត «Special Songkran Cup»

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
វគ្គសិក្សាពិសេស «Think!Think! App’s premium course» 
វគ្គសិក្សាពិសេស «Think!Think! App’s premium course» 

ដើម្បីលើកទឹកចិត្តសិស្សនៅកម្ពុជា ក្នុងពេលជួបបញ្ហាវីរុសកូរ៉ូណា យើងបាន និងកំពុងផ្តល់ឱកាសឲ្យសិស្សទាំងអស់នៅកម្ពុជាបានរៀន ដោយស្វ័យសិក្សានៅផ្ទះ តាមរយៈការប្រើប្រាស់វគ្គសិក្សាពិសេស «Think!Think! App’s premium course» ​ នៅខែមីនានេះ ដោយឥតគិតថ្លៃ។ យើងក៏មានការប្រកួតប្រជែងពានរង្វាន់សង្រ្កាន្ត​ ​ «Special Songkran Cup» នៅខែមេសា ខាងមុខនេះផងដែរ។​

តាមរយៈនាយកប្រតិបត្តិក្រុមហ៊ុន​ Hanamaru Lab​ លោក ខេ កាវាស៊ីម៉ា បានមានប្រសាសន៍ថា៖​

«ខ្ញុំ​នឹងអញ្ជើញសិស្ស ២០ រូបដែលបានប្រកួតឈ្នះក្នុងការប្រកួត ពានរង្វាន់សង្រ្កាន្ត «Special Songkran Cup» មកប្រកួតបន្តនៅវគ្គផ្តាច់ព្រ័ត្រ និងស្វែងរកជ័យលាភីជើងឯកប្រចាំ​វគ្គនេះ»។

ប្រសាសន៍លោក ខេ កាវាស៊ីម៉ា
  លោក ខេ កាវាស៊ីម៉ា
  លោក ខេ កាវាស៊ីម៉ា

ពានរង្វាន់សង្រ្កាន្ត «Special Songkran Cup» នឹងចាប់ផ្តើមពីថ្ងៃទី០៦ រហូតដល់ថ្ងៃទី១៧ ខែមេសា​ ឆ្នាំ២០២០​ នេះ។ ការប្រកួតតាមអនឡាញនេះ គឺប្រារព្ធឡើងនៅពេលដែលបានរៀបរាប់ខាងលើ ហើយសម្រាប់អ្នកឈ្នះ ២០​ រូបដើម្បីប្រកួតបន្តគឺនឹងប្រកាសនៅពេលក្រោយ។

កម្មវិធី Think!Think! គឺជាកម្មវិធីអប់រំដែលមើលទៅហាក់បីដូចជា mini-games ប៉ុន្តែវាពិតជាបានជួយអភិវឌ្ឍន៍ភាពវ័យឆ្លាតរបស់ក្មេង និងជួយពង្រឹងសមត្ថភាពក្មេង ក្នុងការដោះស្រាយបញ្ហាផ្សេងៗយ៉ាងពិតប្រាកដ។

កម្មវិធីនេះមានអ្នកប្រើប្រាស់ច្រើនជាង ១លាននាក់ ជុំវិញពិភពលោក និងទទួលបានពានរង្វាន់ជាច្រើនដូចជា លំដាប់ថ្នាក់លេខ១​ នៅជប៉ុនខាងផ្នែក អ៊ី លើននីង «Japan’s No.1 E-learning» និងពានរង្វាន់ App លំដាប់លេខ ៥ ដែលល្អបំផុតពីក្រុមហ៊ុន Google​ «Top 5 App Award from Google»

ពានរង្វាន់ដែលកម្មវិធី Think!Think! ទទួលបាន
ពានរង្វាន់ដែលកម្មវិធី Think!Think! ទទួលបាន
ពានរង្វាន់ដែលកម្មវិធី Think!Think! ទទួលបាន
ពានរង្វាន់ដែលកម្មវិធី Think!Think! ទទួលបាន

Think!Think! មានគម្រោងមួយ ហើយគម្រោងនេះគឺជួយដល់ការអប់រំផ្នែក​  STEM នៅសាលា​រដ្ឋក្នុងប្រទេសកម្ពុជា ដោយមានការចូលរួមពីអង្កការជំនួយអន្តរជាតិជប៉ុន «JICA» និង ក្រសួងអប់រំយុវជន និងកីឡា «MoEYS»  ចាប់តាំងពីឆ្នាំ២០១៨ រហូតមកទល់ពេលបច្ចុប្បន្ន។ តាមរយៈលទ្ធផលក្នុងការស្រាវជ្រាវរបស់គម្រោងនេះបានបង្ហាញថា សិស្សបន្ទាប់ពីបានរៀនជាមួយកម្មវិធីយើង គឺមានការកើនឡើងជំនាញផ្នែក cognitive and noncognitive skills ជាជាងសិស្សដែលមិនបានរៀន។ បច្ចុប្បន្ននេះយើងកំពុងបន្តបង្រៀនសិស្សតាមកុំព្យូទ័រ នៅសាលាចំនួន ៨ ក្នុងបណ្តាខេត្តក្រុងផ្សេងៗដូចជា ភ្នំពេញ កណ្តាល កំពង់ចាម ស្វាយរៀង ព្រៃវែង និងសៀមរាប។

លោក ​​ខេ កាវាស៊ីម៉ា ក៏បានបន្ថែមដោយរំភើបថា៖

«ខ្ញុំពិតជារីករាយណាស់ប្រសិនបើកម្មវិធី  និងព្រឹត្តិការណ៍របស់យើងអាចលើកទឹកចិត្តដល់សិស្សនៅកម្ពុជា ឲ្យបន្តស្វ័យសិក្សានៅផ្ទះ និងចូលរួមប្រកួតប្រជែងក្នុងកម្មវិធីពានរង្វាន់សង្រ្កាន្ត​ «Special Songkran Cup» របស់យើង។ ខ្ញុំទន្ទឹងរង់ចាំជួបអ្នកឈ្នះទាំង ១០នាក់ នាវគ្គផ្តាច់ព្រ័ត្រ នៅសណ្ឋាគារកាំបូឌីយ៉ាណាឆាប់ៗនេះ»។

  ប្រសាសន៍លោក ខេ កាវាស៊ីម៉ា
វគ្គសិក្សាពិសេស «Think!Think! App’s premium course» 
វគ្គសិក្សាពិសេស «Think!Think! App’s premium course» 
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T