ថៃ​រកឃើញអ្នកឆ្លង​វីរុសកូរ៉ូណាថ្មីចំនួន ៨៩​ នាក់បន្ថែមទៀត​​ ដែលនេះគឺជាចំនួនច្រើនបំផុត បើគិតត្រឹមរយៈពេលមួយថ្ងៃ ​

//s5.kh1.co/5f/5fa94cd1c72ef0daedf9096e3e50a00c6da10c29.jpg
សង្គម

 ២១-មីនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ថៃ​រកឃើញអ្នកឆ្លង​វីរុសកូរ៉ូណាថ្មីចំនួន ៨៩ នាក់ ដែលឱ្យចំនួនសរុបបានកើនឡើងដល់ ៤១១ នាក់

បាងកក៖ ប្រទេសថៃទើបតែបានរកឃើញ​អ្នកឆ្លងវីរុសកូរ៉ូណាថ្មីចំនួន ​ ៨៩ នាក់​បន្ថែមទៀត ដែល​ធ្វើឱ្យតួលេខអ្នកឆ្លងសរុបបានកើនឡើងដល់ ​៤១១ នាក់។ នេះបើ​យោងតាមទីភ្នាក់ងារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃសៅរ៍ ទី ២១ ខែ មីនា ឆ្នាំ២០២០។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
បុគ្គលិកសុខាភិបាលកំពុងបាញ់ថ្នាំសំលាប់មេរោគនៅផ្សារ Chatuchak ក្នុងទីក្រុងបាងកកប្រទេសថៃ
បុគ្គលិកសុខាភិបាលកំពុងបាញ់ថ្នាំសំលាប់មេរោគនៅផ្សារ Chatuchak ក្នុងទីក្រុងបាងកកប្រទេសថៃ

លោក Taweesin Wisanuyothin អ្នកនាំពាក្យក្រសួងសុខាភិបាលសាធារណៈបានថ្លែងថា៖

ករណីអ្នកឆ្លងកូវីត-១៩ថ្មីនេះ គឺទាក់ទងនឹង​ករណីឆ្លងមុនៗដូចជា​ ​ករណី​នៅកន្លែងប្រកួត​ប្រដាល់ កន្លែងកម្សាន្ត និងករណី​អ្នក​ចូលរួម​ពិធីសាសនានៅប្រទេសម៉ាឡេស៊ី​។

Taweesin Wisanuyothin
ក្រុមអ្នកស្ម័គ្រចិត្ត កំពុងសម្អាតនៅបរិវេណវត្ត Traimit ក្នុងទីក្រុងបាងកក ប្រទេសថៃ
ក្រុមអ្នកស្ម័គ្រចិត្ត កំពុងសម្អាតនៅបរិវេណវត្ត Traimit ក្នុងទីក្រុងបាងកក ប្រទេសថៃ

គួរ​​​ជម្រាបផងដែរថា ​បើគិតមកត្រឹមថ្ងៃនេះ ប្រទេសថៃ​​បានព្យាបាលអ្នកជំងឺកូវីត-១៩ ឱ្យជាសះស្បើយចំនួន ៤៤ នាក់ ខណៈអ្នកជំងឺចំនួន ៣៦៦ នាក់ផ្សេងទៀត គឺ​​កំពុងទទួលការព្យាបាល​នៅឯមន្ទីរពេទ្យនៅឡើយ​៕

ព្រះសង្ឃថៃពាក់ម៉ាសដើម្បីការពារពីវីរុសកូរ៉ូណា នៅទីក្រុងបាងកក កាលពីថ្ងៃអង្គារកន្លងទៅ
ព្រះសង្ឃថៃពាក់ម៉ាសដើម្បីការពារពីវីរុសកូរ៉ូណា នៅទីក្រុងបាងកក កាលពីថ្ងៃអង្គារកន្លងទៅ
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T