កាន់តែធ្ងន់ធ្ងរហើយ! គិតត្រឹមមួយថ្ងៃសោះ អុីតាលីមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន ៦២៧នាក់

//s5.kh1.co/6b/6b3f4d619b48f5221c96cd9b2b3ac44e4565a334.png
សង្គម

 ២១-មីនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ប្រទេសអុីតាលីបានរាយការណ៍ថា​ មនុស្សយ៉ាងហោចណាស់ ៦២៧ នាក់បានស្លាប់ដោយ​សារជំងឺរលាកផ្លូវដង្ហើមកូវីដ-១៩ ដោយគិតត្រឹម​រយៈពេលមួយថ្ងៃប៉ុណ្ណោះ

អុីតាលី៖ ​កាលពីថ្ងៃសុក្រម្សិលមិញនេះ ប្រទេសអុីតាលីបានរាយការណ៍មកថា​ មនុស្សយ៉ាងហោចណាស់ ៦២៧ នាក់បានស្លាប់ដោយ​សារជំងឺរលាកផ្លូវដង្ហើមកូវីដ-១៩ ដោយគិតត្រឹម​រយៈពេលមួយថ្ងៃប៉ុណ្ណោះ ហើយអត្រាមរណនេះ ជាតួលេខកើនខ្ពស់បំផុត ចាប់តាំងពីការផ្ទុះឡើងក្នុងប្រទេសជាងបួនសប្ដាហ៍កន្លងមក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានអន្ដរជាតិ The Independent

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អ្នកជំងឺនៅក្នុងមន្ទីរពេទ្យមួយនៃទីក្រុងរ៉ូម
អ្នកជំងឺនៅក្នុងមន្ទីរពេទ្យមួយនៃទីក្រុងរ៉ូម

បច្ចុប្បន្ន អុីតាលីបានក្លាយជាប្រទេសដែលមានចំនួនមនុស្សស្លាប់ដោយសារជំងឺកូវីដ-១៩ ច្រើនជាងគេបំផុតក្នុងពិភពលោក។ ហើយមកទល់នឹងពេលនេះ ជំងឺដែលកំពុងរាតត្បាតជាសកលនេះ បានឆក់យកអាយុជីវិតប្រជាជនក្នុងប្រទេសអុីតាលីសរុប ៤,០៣២ នាក់​ ខណៈករណីឆ្លងកើនដល់ ៤៧,០២១ នាក់។ ហើយក្នុងចំណោមតួលេខទាំងនេះ គេសង្កេតឃើញថា តំបន់ Lombardy ស្ថិតនៅភាគខាងជើងប្រទេសអុីតាលី គឺជាចំណុចផ្ទុះខ្លាំងជាងគេ ដែលបច្ចុប្បន្នកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅឡើយ ដោយមនុស្សចំនួន ២,៥៤៩ នាក់បានស្លាប់ និងអ្នកឆ្លងមានចំនួន ២២,២៦៤ នាក់។

មឈូសដាក់សព
មឈូសដាក់សព

គួរជម្រាបផងដែរថា ​​ខណៈពេលដែលជំងឺកូវីដ-១៩ កាន់តែរាតត្បាតខ្លាំងឡើងៗ អាជ្ញាធររបស់ប្រទេសអុីតាលីក៏បានចាត់វិធានការណ៍យ៉ាងតឹងរឹង​ដោយហាមឃាត់មិនឱ្យមានការជួបជុំនៅតាមទី​សាធារណៈ​​ ​ចំណែកសាលារៀន ​កន្លែង​ហាត់ប្រាណ  ​ហាង​ ​រោងកុន​ និងទីកន្លែងកម្សាន្តផ្សេងៗ​ត្រូវ​បាន​បិទចោល។ លើសពីនេះទៀត អាជ្ញាធរក៏បានហាមឃាត់មិនឱ្យមានរៀបចំ​ពិធី​មង្គលការ​ និង​ពិធី​បុណ្យ​សព​​​ផងដែរ៕

កងកម្លាំងអុីតាលី ទប់ស្គាល់ការចេញពីលំនៅឋានរបស់ប្រជាជន ដោយគ្មានការអនុញ្ញាត
កងកម្លាំងអុីតាលី ទប់ស្គាល់ការចេញពីលំនៅឋានរបស់ប្រជាជន ដោយគ្មានការអនុញ្ញាត
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ២ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T