ធ្លាប់តែនៅផ្ទះធំស្កឹមស្កៃ! មើលបន្ទប់ដាក់ដោយឡែក Matthew ក្រោយឆ្លងវីរុស Covid-19 ពិតជាឯកាខ្លាំង

//s5.kh1.co/44/4417980c819a9b2ffc803ed5bec395d85e26c8dd.jpg
តារា & កម្សាន្ដ

 ២១-មីនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ធ្លាប់តែរស់នៅជួបជុំគ្រួសារយ៉ាងរីករាយ ពេលនេះ Matthew នៅក្នុងបន្ទប់ព្យាបាលយ៉ាងឯកា គួរឲ្យសង្វេគខ្លាំង គ្រួសារក៏បានមិនឃើញមុខបានត្រឹមVideo Call។

ថៃ៖ ដូ​ចប្រិយមិត្តជាច្រើនបានជ្រាបហើយថា​ ពេលនេះតារាថៃ Matthew កំពុងតែស្ថិតនៅក្នុងបន្ទប់ដាក់ដោយឡែកពីគេ ដែលទទួលបានការព្យាបាលយ៉ាងដិតដល់ ក្រោយតារាប្រុសរូបនេះបានប្រកាសខ្លួនថា បានឆ្លងនូវវីរុស Covid-19 រីឯភរិយាក៏ត្រូវបានឆ្លងពីលោកផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទោះបីជាតារារូបនេះកំពុងតែសម្រាកព្យាបាលយ៉ាងណាក្តី តែលោកនៅតែបង្ហាញនូវព័ត៌មាន ក៏ដូចជាស្ថានភាព និងបង្ហាញក្តីនឹករលឹកដល់គ្រួសារជានិច្ច តាមរយៈបណ្តាញសង្គម។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ តារាប្រុសរូបនេះក៏បានធ្វើការបង្ហាញនូវ បន្ទប់ដែលសម្រាកព្យាបាល ខណៈគេងលើគ្រែពេទ្យ។

ដោយក្នុងនោះឃើញថាបន្ទប់តូច សមល្មមស្នាក់នៅម្នាក់ឯង មើលទៅពិតជាឯកាខ្លាំងតែម្តង ស្របពេលដែលកន្លងមកលោកធ្លាបហ់តែជួបជុំគ្រួសារយ៉ាងមានក្តីសុខ នៅក្នុងផ្ទះដ៏ធំស្កឹមស្កៃតែពេលនេះអ្វីៗបានប្រែអស់ ព្រោះតែវីរុសក៏កាចសាហាវមួយនេះ មិនបានឃើញមុខទាំងប្រពន្ធ និងកូនៗ។

ក្រោយពីបានឃើញបែបនេះ ហ្វេនជាច្រើនពិតជាក្តុកក្តួលខ្លាំង ដែលស្ថានភាពមុខមាត់លោកពេលនេះប្រែជាស្លក់ និងស្លេកស្លាំងខ្លាំង រស់នៅក្នុងសភាពយ៉ាងឯកាបែបនេះ៕

Matthew និងគ្រួសារ 
Matthew និងគ្រួសារ 
Matthew 
Matthew 
Matthew 
Matthew 
Matthew ពេលនៅព្យាបាល 
Matthew ពេលនៅព្យាបាល 
បន្ទប់ព្យាលបាលMatthew
បន្ទប់ព្យាលបាលMatthew
បន្ទប់ព្យាលបាលMatthew
បន្ទប់ព្យាលបាលMatthew
បន្ទប់ព្យាលបាលMatthew
បន្ទប់ព្យាលបាលMatthew
បន្ទប់ព្យាលបាលMatthew
បន្ទប់ព្យាលបាលMatthew
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T