មានរឿងអ៊ីចឹងផង! ស្ត្រីអូស្ត្រាលីម្នាក់ត្រូវបានបណ្តេញចេញពីប្រទេសចិន (មានវីដេអូ)

//s5.kh1.co/df/df8687a0e5bcfc2bf6848607f8492fc27a6fe75a.jpg
សង្គម

 ២១-មីនា-២០២០ ១១ព្រឹក · ៤ ឆ្នាំមុន

ស្ត្រីអូស្រ្តាលីម្នាក់ត្រូវបានគេបញ្ជាឱ្យចាកចេញពីប្រទេសចិនដោយសារតែនាងរំលោភលើច្បាប់ដាច់ខាតរបស់ ប្រទេសចិន។

ប្រទេសចិន៖ យោងតាមរបាយការណ៍ថ្មីបានឱ្យដឹងថាស្ត្រីអូស្រ្តាលីម្នាក់ដែលរស់នៅក្នុងទីក្រុងប៉េកាំងជាបណ្តោះអាសន្នត្រូវបានគេបញ្ជាឱ្យចាកចេញពីប្រទេសចិន ដោយសារតែនាងបានចេញរត់ហាត់ប្រាណនៅខាងក្រៅដោយរំលោភលើច្បាប់ដាច់ខាតរបស់ប្រទេសចិន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្ត្រីអាយុ ៤៧ ឆ្នាំដែលត្រូវបានគេស្គាល់ឈ្មោះថា Liang បានចូលមកក្នុងប្រទេសតាមរយៈអាកាស យានដ្ឋានអន្តរជាតិទីក្រុងប៉េកាំងកាលពីថ្ងៃទី ១៤ ខែមីនា ហើយបានចំណាយពេលតែមួយថ្ងៃនៅទី នោះមុនពេលមានបញ្ហានេះ។

នៅក្នុងខ្សែវីដេអូដែលត្រូវបានផ្សព្វផ្សាយតាមបណ្តាញសង្គមចិន ហើយត្រូវបានចុះផ្សាយដោយអ្នក យកព័ត៌មាន CNN អន្ដរជាតិឈ្មោះ Nectar Gan។

អ្នកនាង Liang ដែលទើបតែត្រឡប់មកពីរត់ហាត់ប្រាណ ហើយមិនបានពាក់ម៉ាសផងនោះ បានឈ្លោះជាមួយបុគ្គលិកសុខាភិបាលម្នាក់នៅមាត់ទ្វារផ្ទះជួលរបស់នាង ដើម្បីពន្យល់ថានាងត្រូវការស្នាក់នៅផ្ទះ។

អ្នកនាង Liang
អ្នកនាង Liang

នាងនិយាយក្នុងឃ្លីបនោះថា“ ខ្ញុំត្រូវរត់ហាត់ប្រាណ! ខ្ញុំត្រូវធ្វើការ ហើយប្រសិនបើខ្ញុំធ្លាក់ខ្លួនឈឺ តើអ្នកណានឹងមើលថែខ្ញុំ? តើ​អ្នក​នឹង​មក​ទេ?" ហើយនាងក៏ស្រែកថា៖

“ជួយផង! ខ្ញុំត្រូវគេបំពាន!" ដោយមានប៉ូលិសពីរនាក់ពាក់ម៉ាស់នៅមាត់ទ្វារផ្ទះរបស់នាង។ មន្ត្រីម្នាក់បានប្រាប់នាងថា “ខ្ញុំសូមប្រាប់ទៅចុះ មិនថាអ្នកជាជនជាតិចិនឬជនបរទេសទេ អ្នកត្រូវតែគោរពតាមច្បាប់នៃសាធារណរដ្ឋប្រជាមានិតចិន”។ នេះគឺដើម្បីការពារខ្លួនអ្នកនិងការពារអ្នកដទៃ”។

កាលពីថ្ងៃពុធមន្រ្តីរដ្ឋបាលក្រុងប៉េកាំងបានដកហូតលិខិតអនុញ្ញាតលំនៅដ្ឋាន(សម្រាប់ការងារ) របស់នាងដែលពីមុនមានសុពលភាពរហូតដល់ខែកញ្ញានោះ ត្រូវបានបញ្ជាឱ្យនាងចាកចេញក្នុងរយៈពេលដែលបានកំណត់។

សេចក្តីថ្លែងការណ៍មួយពីក្រុមហ៊ុន Bayer China ដែលត្រូវបានបកប្រែដោយទូរទស្សន៍ CNN បានឲ្យដឹងថា“ យោងតាមច្បាប់ពាក់ព័ន្ធក្រុមហ៊ុនបានសម្រេចចិត្តបណ្តេញនិយោជិកភ្លាមៗតែម្តង”។ និយោជិកទាំងអស់នៃក្រុមហ៊ុន Bayer China គួរតែគោរពយ៉ាងតឹងរ៉ឹងនូវវិធានការណ៍ផ្សេងៗដែលបានកំណត់ដោយរដ្ឋាភិបាលក្នុងតំបន់ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺ COVID-១៩ ក៏ដូចជាច្បាប់និងបទបញ្ជាក្នុងតំបន់៕

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូអ្នកនាង Liang 
Mas Teyaorm
ម៉ះ តីយ៉ុម (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T